រីឯដំណើរឯទៀតពីអ័ប៊ីយ៉ា និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចយូដាហើយ អ័ប៊ីយ៉ា និងយេរ៉ូបោម ក៏តែងតែច្បាំងគ្នា
២ របាក្សត្រ 13:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទអ័ប៊ីយ៉ាបានចេញទៅច្បាំង មានពលទ័ពសុទ្ធតែមនុស្សថ្នឹកចម្បាំង ហើយជ្រើសរើស មានចិត្តក្លាហានចំនួនបួនសែននាក់។ រីឯព្រះបាទយេរ៉ូបោមក៏តម្រៀបទ័ពច្បាំងនឹងទ្រង់វិញដែរ ដោយមានមនុស្សជ្រើសរើស ហើយក្លាហានប្រាំបីសែននាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអប៊ីយ៉ាបានលើកទ័ពចំនួន ៤០០ ០០០នាក់ ដែលសុទ្ធតែជាទាហានដ៏ពូកែអង់អាចចេញទៅប្រយុទ្ធ ហើយព្រះបាទយេរ៉ូបោមក៏បានលើកទ័ពចំនួន ៨០០ ០០០នាក់ ដែលសុទ្ធតែជាទាហានដ៏ពូកែអង់អាច ចេញមកតទល់វិញដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ័ប៊ីយ៉ាទ្រង់ចាប់តាំងតចំបាំង មានពលទ័ពសុទ្ធតែមនុស្សថ្នឹកចំបាំង ហើយជ្រើសរើស មានចិត្តក្លាហានចំនួន៤សែននាក់ ហើយយេរ៉ូបោមក៏ដំរៀបទ័ពច្បាំងនឹងទ្រង់ មានមនុស្សជ្រើសរើស ហើយក្លាហាន៨សែននាក់ អាល់គីតាប ស្តេចអប៊ីយ៉ាបានលើកទ័ពចំនួន ៤០០ ០០០ នាក់ ដែលសុទ្ធតែជាទាហានដ៏ពូកែអង់អាចចេញទៅប្រយុទ្ធ។ រីឯស្តេចយេរ៉ូបោម ក៏បានលើកទ័ពចំនួន ៨០០ ០០០ នាក់ ដែលសុទ្ធតែជាទាហានដ៏ពូកែអង់អាចចេញមកតទល់នឹងស្តេចយេរ៉ូបោមដែរ។ |
រីឯដំណើរឯទៀតពីអ័ប៊ីយ៉ា និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចយូដាហើយ អ័ប៊ីយ៉ា និងយេរ៉ូបោម ក៏តែងតែច្បាំងគ្នា
យ៉ូអាប់ក៏បង្ហាញចំនួនប្រជាជនដែលបានរាប់ថ្វាយព្រះបាទដាវីឌ គឺពួកអ៊ីស្រាអែលទាំងអស់ ដែលចេះកាន់ដាវ មានមួយលានមួយសែននាក់ ហើយពួកយូដាដែលចេះកាន់ដាវ មានបួនសែនប្រាំពីរម៉ឺននាក់។
ពេលព្រះបាទរេហូបោមមកដល់យេរូសាឡិម ទ្រង់បានប្រមូលពូជពង្សយូដាទាំងអស់ និងកុលសម្ព័ន្ធបេនយ៉ាមីន រួមទាំងអស់បានមួយសែនប្រាំបីម៉ឺននាក់ សុទ្ធតែជាអ្នកជ្រើសរើស ហើយថ្នឹកចម្បាំង ដើម្បីលើកទៅច្បាំងនឹងពួកអ៊ីស្រាអែល ដើម្បីស្ដារាជ្យថ្វាយព្រះបាទរេហូបោមវិញ។
ទ្រង់សោយរាជ្យបានបីឆ្នាំ នៅក្រុងយេរូសាឡិម មាតារបស់ទ្រង់ ព្រះនាមថាមីកាយ៉ា ជាបុត្រីអ៊ូរាល អ្នកក្រុងគីបៀរ។ ព្រះបាទអ័ប៊ីយ៉ា និងយេរ៉ូបោមតែងតែច្បាំងគ្នាទៅវិញទៅមក។
បន្ទាប់មក ព្រះបាទអ័ប៊ីយ៉ាបានឡើងទៅឈរនៅលើភ្នំសេម៉ារែម ដែលនៅស្រុកភ្នំអេប្រាអិម មានព្រះបន្ទូលថា៖ «ចូរស្តាប់យើង! ឱយេរ៉ូបោម និងពួកអ៊ីស្រាអែលទាំងអស់គ្នាអើយ