Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 11:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ពេល​ព្រះបាទ​រេហូ‌បោម​មក​ដល់​យេរូ‌សាឡិម ទ្រង់​បាន​ប្រមូល​ពូជ‌ពង្ស​យូដា​ទាំង​អស់ និង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន រួម​ទាំង​អស់​បាន​មួយ​សែន​ប្រាំបី​ម៉ឺន​នាក់ សុទ្ធ​តែ​ជា​អ្នក​ជ្រើស‌រើស ហើយ​ថ្នឹក​ចម្បាំង ដើម្បី​លើក​ទៅ​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល ដើម្បី​ស្ដា​រាជ្យ​ថ្វាយ​ព្រះបាទ​រេហូ‌បោម​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ពេល​ព្រះ‌បាទ​រេហូ‌បោម​យាង​មក​ដល់​ក្រុង​យេរូ‌សាឡឹម ស្ដេច​ប្រមូល​ទាហាន​ក្នុង​ពូជ‌ពង្ស​យូដា និង​បេន‌យ៉ាមីន បាន​ចំនួន ១៨០ ០០០​នាក់ ដែល​សុទ្ធ​តែ​ជា​អ្នក​ចម្បាំង​យ៉ាង​ស្ទាត់​ជំនាញ ដើម្បី​ចេញ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ដណ្ដើម​យក​អាណា‌ចក្រ​ទាំង​មូល​មក​ថ្វាយ​ព្រះ‌បាទ​រេហូ‌បោម​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រីឯ​កាល​រេហូ‌បោម ទ្រង់​មក​ដល់​យេរូ‌សាឡិម​ហើយ នោះ​ទ្រង់​ក៏​ប្រមូល​ពូជ‌ពង្ស​យូដា​ទាំង​អស់ នឹង​ពូជ​អំបូរ​បេន‌យ៉ាមីន​ផង រួម​ទាំង​អស់​បាន​១​សែន​៨​ម៉ឺន​នាក់ សុទ្ធ​តែ​ជា​អ្នក​ជ្រើស‌រើស ហើយ​ថ្នឹក​ចំបាំង ដើម្បី​លើក​ទៅ​ច្បាំង នឹង​ពួក​អ៊ីស្រាអែល ដោយ​ប្រាថ្នា​ចង់​បង្វិល​រាជ្យ​មក​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ពេល​ស្តេច​រេហូ‌បោម​មក​ដល់​ក្រុង​យេរូ‌សាឡឹម ស្តេច​ប្រមូល​ទាហាន​ក្នុង​ពូជ‌ពង្ស​យូដា និង​ពុន‌យ៉ាមីន​បាន​ចំនួន ១៨០ ០០០​នាក់ ដែល​សុទ្ឋ​តែ​ជា​អ្នក​ចំបាំង​យ៉ាង​ស្ទាត់​ជំនាញ ដើម្បី​ចេញ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល ដណ្តើម​យក​អាណា‌ចក្រ​ទាំង​មូល​មក​ជូន​ស្តេច​រេហូ‌បោម​វិញ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 11:1
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូល‌បង្គំ​នឹង​មិន​យក​អ្វី​ក្រៅ​តែ​ពីម្ហូប​អាហារ​ដែល​ពួក​យុវជន​បាន​ទទួល​ទាន​ទៅ​ហើយ និង​ចំណែក​របស់​អ្នក​ដែល​បាន​ចេញ​ទៅ​ជា‌មួយ​ទូល‌បង្គំ​ប៉ុណ្ណោះ គឺសូម​ឲ្យ​អាន់នើរ អែសកុល និង​ម៉ាមរេ យក​ចំណែក​របស់​ខ្លួន​ចុះ»។


ស្ដេច​រេហូ‌បោម​បាន​យាង​ទៅ​ស៊ីគែម ដ្បិត​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​បាន​មូល​គ្នា​មក​ត្រង់​ស៊ីគែម ដើម្បី​នឹង​តាំង​ទ្រង់​ឡើង​ជា​ស្តេច។


ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ការ​ប្រឹក្សា របស់​ជាតិ​សាសន៍​នានា ទៅ​ជា​អសារ​ឥត​ការ ព្រះ‌អង្គ​ធ្វើ​ឲ្យ​គំនិត​របស់​ប្រជាជន​ទាំង‌ឡាយ អសារ​បង់។


គ្មាន​ស្តេច​ណា​បាន​សង្គ្រោះ ដោយ​សារ​មាន‌ទ័ព​ច្រើន​នោះ​ឡើយ ហើយ​មនុស្ស​ខ្លាំង​ពូកែ ក៏​មិន​បាន​រួច ដោយ​សារ​ខ្លួន​មានកម្លាំង​ខ្លាំង​នោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម