Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 13:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ទ្រង់​សោយ‌រាជ្យ​បាន​បី​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡិម មាតា​របស់​ទ្រង់ ព្រះ‌នាម​ថា​មីកា‌យ៉ា ជា​បុត្រី​អ៊ូរាល អ្នក​ក្រុង​គី‌បៀរ។ ព្រះបាទ​អ័ប៊ីយ៉ា និង​យេរ៉ូ‌បោម​តែង​តែ​ច្បាំង​គ្នា​ទៅ​វិញ​ទៅ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ស្ដេច​សោយ​រាជ្យ​បាន​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម មាតា​របស់​ស្ដេច​មាន​នាម​ថា មីកា‌យ៉ា ជា​កូន​របស់​លោក​អូរាល អ្នក​ក្រុង​គីបៀរ។ ព្រះ‌បាទ​អប៊ី‌យ៉ា និង​ព្រះ‌បាទ​យេរ៉ូ‌បោម តែងតែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ទ្រង់​ក៏​សោយ‌រាជ្យ​៣​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡិម ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា​មីកាយ៉ា ជា​បុត្រី​អ៊ូរាល អ្នក​ក្រុង​គីបៀរ អ័ប៊ីយ៉ា នឹង​យេរ៉ូ‌បោម​ក៏​ច្បាំង​គ្នា​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ស្តេច​សោយ​រាជ្យ​បាន​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម ម្តាយ​របស់​ស្តេច​មាន​នាម​ថា មីកា‌យ៉ា ជា​កូន​របស់​លោក​អូរាល អ្នក​ក្រុង​គីបៀរ។ ស្តេច​អប៊ី‌យ៉ា និង​ស្តេច​យេរ៉ូ‌បោម តែងតែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 13:2
11 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​កិច្ច‌ការផ្សេងៗ​របស់​យេរ៉ូ‌បោម គឺ​ពី​ការ​ធ្វើ​ចម្បាំង​យ៉ាង​ណា និង​សោយ‌រាជ្យ​យ៉ាង​ណា សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវ‌តារ​នៃ​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។


យេរ៉ូ‌បោម​បាន​សោយ‌រាជ្យ​អស់​ម្ភៃពីរ​ឆ្នាំ រួច​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់​ទៅ ហើយ​ណា‌ដាប​បុត្រា​ទ្រង់ ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។


ទ្រង់​គ្រង​រាជ្យ​បាន​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡិម ឯ​មាតា ព្រះ‌នាម​ម្អាកា បុត្រី​អ័ប៊ី‌សាឡូម


ក្រោយ​មក ទ្រង់​បាន​អភិសេក​ជា‌មួយ​នាង​ម្អាកា បុត្រី​អាប់សា‌ឡុម ព្រះនាង​ប្រសូត​បាន​បុត្រា​ថ្វាយ​ទ្រង់ គឺ​អ័ប៊ីយ៉ា អ័ថាយ ស៊ីសា និង​សឡូ‌មិត។


រាជកិច្ច​របស់​ព្រះបាទ​រេហូ‌បោម តាំង​ពី​ដំបូង រហូត​ដល់​ចប់ មាន​កត់​ត្រា​ទុក​ក្នុង​ពង្សាវ‌តារ ដែល​ហោរា​សេម៉ា‌យ៉ា និង​ហោរា​អ៊ីដោ បាន​តែង​តាម​របៀប​រឿង‌រ៉ាវ​តៗ​មក ចំណែក​ព្រះបាទ​រេហូ‌បោម និង​ព្រះបាទ​យេរ៉ូ‌បោម តែង​តែ​ច្បាំង​គ្នា​ជា‌និច្ច។


ព្រះបាទ​អ័ប៊ីយ៉ា​បាន​ចេញ​ទៅ​ច្បាំង មាន​ពល‌ទ័ព​សុទ្ធ​តែ​មនុស្ស​ថ្នឹក​ចម្បាំង ហើយ​ជ្រើស‌រើស មាន​ចិត្ត​ក្លាហាន​ចំនួន​បួន​សែន​នាក់។ រីឯ​ព្រះបាទ​យេរ៉ូ‌បោម​ក៏​តម្រៀប​ទ័ព​ច្បាំង​នឹង​ទ្រង់​វិញ​ដែរ ដោយ​មាន​មនុស្ស​ជ្រើស‌រើស ហើយ​ក្លាហាន​ប្រាំបី​សែន​នាក់។


សេឡា អេលេប យេប៊ូស (គឺ​ជា​ក្រុង​យេរូ‌សាឡិម) គី‌បៀរ និង​គារ‌យ៉ាត់-យារីម ទាំង​អស់​មានដប់​បួន​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។ នេះ​ហើយ​ជា​មត៌ក​របស់​ពួក​កូន​ចៅ​បេនយ៉ាមីន តាម​ពូជ​អំបូរ​របស់​គេ។


ដូច្នេះ គេ​ក៏​បន្ត​ដំណើរ​ត​ទៅ​ទៀត។ កាល​គេ​មក​ដល់​ជិត​គី‌បៀរ ដែល​ជា​ទី​ក្រុង​របស់​ពួក​បេនយ៉ាមីន នោះ​ថ្ងៃ​ក៏​លិច​ទៅ


មើល៍ ល្ងាច​នោះ មាន​បុរសវ័យ​ចាស់​ម្នាក់​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​ចម្ការ បុរស​នោះ​ជា​អ្នក​ស្រុក​ភ្នំ​អេប្រាអិម តែ​គាត់​មករស់​នៅ​ក្រុង​គី‌បៀរ ឯ​មនុស្ស​នៅ​ក្រុង​នោះ​សុទ្ធ​តែ​ជា​ពួក​បេនយ៉ាមីន។


ស្ដេច​សូល​ក៏​ទៅ​ឯ​លំ‌នៅ​របស់​លោក​នៅ​គី‌បៀរ​ដែរ មាន​ទាំង​ពួក​អ្នក​ដែល​ព្រះ​បាន​បណ្ដាល​ចិត្ត​គេ​ទៅ​ជា‌មួយ​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម