២ របាក្សត្រ 13:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទអ័ប៊ីយ៉ាដេញតាមព្រះបាទយេរ៉ូបោម ដណ្តើមយកបានទីក្រុងខ្លះរបស់ទ្រង់ គឺក្រុងបេត-អែល និងភូមិនានានៅជុំវិញ ក្រុងយេសាណា និងភូមិនានានៅជុំវិញ និងក្រុងអេប្រុន ព្រមទាំងភូមិនានានៅជុំវិញដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអប៊ីយ៉ាដេញតាមព្រះបាទយេរ៉ូបោម ហើយដណ្ដើមយកបានក្រុងខ្លះពីព្រះបាទយេរ៉ូបោម គឺក្រុងបេតអែល និងស្រុកភូមិនៅជុំវិញ ក្រុងយេសាណា និងស្រុកភូមិនៅជុំវិញ ក្រុងអេប្រុន និងស្រុកភូមិនៅជុំវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ប៊ីយ៉ាទ្រង់ដេញតាមយេរ៉ូបោម ដណ្តើមយកបានទីក្រុងខ្លះរបស់ទ្រង់ គឺក្រុងបេត-អែល នឹងតំបន់នៅជុំវិញ ក្រុងយេសាណា នឹងតំបន់នៅជុំវិញ នឹងក្រុងអេប្រុន ព្រមទាំងតំបន់នៅជុំវិញដែរ អាល់គីតាប ស្តេចអប៊ីយ៉ាដេញតាមស្តេចយេរ៉ូបោម ហើយដណ្តើមយកបានក្រុងខ្លះពីស្តេចយេរ៉ូបោម គឺក្រុងបេតអែល និងស្រុកភូមិនៅជុំវិញ ក្រុងយេសាណា និងស្រុកភូមិនៅជុំវិញ ក្រុងអេប្រុន និងស្រុកភូមិនៅជុំវិញ។ |
នៅវេលានោះ ពួកកូនចៅអ៊ីស្រាអែលត្រូវក្រាបចុះ ឯពួកកូនចៅយូដា គេមានជ័យជម្នះ ដោយព្រោះគេបានពឹងដល់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសគេ
ហើយនៅក្នុងរាជ្យអ័ប៊ីយ៉ា នោះព្រះបាទយេរ៉ូបោមមិនបានពង្រឹងអំណាចឡើងវិញទៀតឡើយ រួចព្រះយេហូវ៉ាប្រហារទ្រង់ឲ្យសុគតទៅ។
កាលស្ដេចអេសាបានឮពាក្យទាំងនោះ ជាទំនាយរបស់ហោរាអ័សារា កូនអូដេឌហើយ ទ្រង់ក៏មានចិត្តក្លាហាន ហើយលុបបំបាត់អស់ទាំងរូបព្រះពីក្នុងស្រុកយូដា និងស្រុកបេនយ៉ាមីនទាំងអស់ចេញ ហើយពីអស់ទាំងទីក្រុង ដែលទ្រង់ចាប់យកបាន នៅស្រុកភ្នំអេប្រាអិមដែរ ទ្រង់ក៏រៀបអាសនានៃព្រះយេហូវ៉ា ដែលនៅមុខថែវព្រះដំណាក់របស់ព្រះយេហូវ៉ាឡើងជាថ្មីវិញ។
ទ្រង់ដាក់ឲ្យមានពលទ័ពក្នុងគ្រប់ទាំងក្រុងមានបន្ទាយរបស់ពួកយូដា ហើយក៏ដាក់ឲ្យមានក្រុមរក្សានៅស្រុកយូដា និងក្នុងទីក្រុងទាំងប៉ុន្មានរបស់ពួកអេប្រាអិម ជាទីក្រុងដែលព្រះបាទអេសាបិតាទ្រង់ចាប់យកបានដែរ។
ដូច្នេះ ព្រះយេស៊ូវមិនយាងទៅមកដោយចេញមុខ ឲ្យពួកសាសន៍យូដាឃើញទៀតឡើយ គឺព្រះអង្គយាងទៅឯស្រុកស្រែក្បែរទីរហោស្ថានវិញ ដល់ភូមិមួយហៅថា អេប្រាអិម ហើយគង់នៅទីនោះជាមួយពួកសិស្ស។
តែឯអ្នករាល់គ្នាវិញ កុំនៅទីនោះ ត្រូវដេញតាមខ្មាំងសត្រូវទៅ ត្រូវវាយទ័ពជួរក្រោយរបស់គេ កុំឲ្យគេចូលទៅក្នុងក្រុងរបស់គេបានឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ»
លោកចាប់យកក្រុងនោះ ស្តេចរបស់គេ ព្រមទាំងក្រុងរបស់គេទាំងប៉ុន្មានដែលនៅជុំវិញ រួចប្រហារពួកគេដោយមុខដាវ ហើយបំផ្លាញមនុស្សទាំងប៉ុន្មាននៅក្នុងក្រុងនោះ គ្មានសល់អ្នកណាម្នាក់ឡើយ។ លោកបានប្រព្រឹត្តចំពោះក្រុងដេបៀរ និងស្តេចរបស់គេ ដូចលោកបានប្រព្រឹត្តចំពោះក្រុងហេប្រុន និងចំពោះក្រុងលិបណា ព្រមទាំងស្តេចរបស់គេដែរ។
ឯទីក្រុងទាំងអស់របស់ស្តេចទាំងនោះ និងស្តេចទាំងប៉ុន្មានរបស់គេ លោកយ៉ូស្វេចាប់យកបានទាំងអស់ ហើយលោកប្រហារគេដោយមុខដាវ ដោយបំផ្លាញគេទាំងស្រុង ដូចលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានបង្គាប់។
បន្ទាប់មក ព្រំប្រទល់លាតសន្ទឹងចាប់ពីកំពូលភ្នំនោះ ចុះទៅដល់ក្បាលទឹកណែបត្វា ហើយពីទីនោះទៅដល់ក្រុងនានានៃភ្នំអេប្រុន រួចបត់តាមបាឡា (គឺជាក្រុងគារយ៉ាត់-យារីម)។
ពេលពួកសាសន៍អ៊ីស្រាអែល ដែលនៅច្រកភ្នំម្ខាង និងពួកអ្នកនៅត្រើយម្ខាងទន្លេយ័រដាន់បានឃើញពួកទ័ពសាសន៍អ៊ីស្រាអែលរត់ ហើយស្តេចសូល និងពួកបុត្រាទ្រង់បានសុគតអស់ហើយ នោះគេក៏រត់ចោលទីក្រុងអស់ទៅ ឯពួកភីលីស្ទីនក៏មកតាំងទីលំនៅក្នុងទីក្រុងទាំងនោះ។