ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 13:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ឆ្នាំ​ទី​ដប់​ប្រាំបី ក្នុង​រាជ្យ​ស្តេច​យេរ៉ូ‌បោម ព្រះបាទ​អ័ប៊ីយ៉ា​បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​យូដា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យេរ៉ូ‌បោម ព្រះ‌បាទ​អប៊ី‌យ៉ា​ឡើង​សោយ​រាជ្យ នៅ​ស្រុក​យូដា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ឆ្នាំ​ទី​១៨ ក្នុង​រាជ្យ​ស្តេច​យេរ៉ូ‌បោម នោះ​អ័ប៊ីយ៉ា​ចាប់​តាំង​សោយ‌រាជ្យ​ឡើង​លើ​ស្រុក​យូដា

សូមមើលជំពូក

អាល់គីតាប

នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជ‌កាល​ស្តេច​យេរ៉ូ‌បោម ស្តេច​អប៊ី‌យ៉ា​ឡើង​សោយ​រាជ្យ នៅ​ស្រុក​យូដា។

សូមមើលជំពូក



២ របា‌ក្សត្រ 13:1
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​មក ទ្រង់​បាន​អភិសេក​ជា‌មួយ​នាង​ម្អាកា បុត្រី​អាប់សា‌ឡុម ព្រះនាង​ប្រសូត​បាន​បុត្រា​ថ្វាយ​ទ្រង់ គឺ​អ័ប៊ីយ៉ា អ័ថាយ ស៊ីសា និង​សឡូ‌មិត។


រាជកិច្ច​របស់​ព្រះបាទ​រេហូ‌បោម តាំង​ពី​ដំបូង រហូត​ដល់​ចប់ មាន​កត់​ត្រា​ទុក​ក្នុង​ពង្សាវ‌តារ ដែល​ហោរា​សេម៉ា‌យ៉ា និង​ហោរា​អ៊ីដោ បាន​តែង​តាម​របៀប​រឿង‌រ៉ាវ​តៗ​មក ចំណែក​ព្រះបាទ​រេហូ‌បោម និង​ព្រះបាទ​យេរ៉ូ‌បោម តែង​តែ​ច្បាំង​គ្នា​ជា‌និច្ច។


ព្រះបាទ​រេហូ‌បោម​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ រួច​អ័ប៊ីយ៉ា ជា​បុត្រា​ក៏​ឡើយ​សោយ‌រាជ្យ​ជំនួស​បិតា។