នាងតាម៉ារយកផេះមកដាក់លើព្រះសិរ ក៏ហែកព្រះភូសា ហើយយកព្រះហស្តដាក់លើព្រះសិរ យាងទៅទាំងព្រះកន្សែងជាខ្លាំង។
២ របាក្សត្រ 11:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់បានបម្រុងទុកខែល និងលំពែងនៅក្នុងទីក្រុងនីមួយៗ ហើយបានធ្វើឲ្យទីក្រុងទាំងនោះរឹងមាំបំផុត។ ដូច្នេះ ទ្រង់បានពង្រឹងការត្រួតត្រាលើស្រុកយូដា និងទឹកដីបេនយ៉ាមីន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្នុងក្រុងនីមួយៗមានខែលធំ និងលំពែងយ៉ាងច្រើន ត្រៀមទុក។ ស្ដេចបានធ្វើឲ្យក្រុងទាំងនោះទៅជារឹងមាំបំផុត ដើម្បីពង្រឹងការត្រួតត្រាលើទឹកដីយូដា និងទឹកដីបេនយ៉ាមីន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនៅគ្រប់ទាំងទីក្រុង ទ្រង់បានបំរុងទុកខែល នឹងលំពែង ឲ្យទីក្រុងទាំងនោះបានមានកំឡាំងក្រៃលែង ឯស្រុកយូដា នឹងស្រុកបេនយ៉ាមីន នោះជារបស់ផងទ្រង់។ អាល់គីតាប នៅក្នុងក្រុងនីមួយៗមានខែលធំ និងលំពែងយ៉ាងច្រើនត្រៀមទុក។ ស្តេចបានធ្វើឲ្យក្រុងទាំងនោះទៅជារឹងមាំបំផុត ដើម្បីពង្រឹងការត្រួតត្រាលើទឹកដីយូដា និងទឹកដីពុនយ៉ាមីន។ |
នាងតាម៉ារយកផេះមកដាក់លើព្រះសិរ ក៏ហែកព្រះភូសា ហើយយកព្រះហស្តដាក់លើព្រះសិរ យាងទៅទាំងព្រះកន្សែងជាខ្លាំង។
ប៉ុន្តែ អាប់សាឡុមមិនបានមានរាជឱង្ការអ្វីនឹងអាំណូន ទោះល្អ ឬអាក្រក់ក្តី ដ្បិតទ្រង់ស្អប់អាំណូន ដោយព្រោះបានបង្ខូចនាងតាម៉ារ ជាកនិដ្ឋា។
ប៉ុន្តែ ពួកកូនចៅអ៊ីស្រាអែលដែលនៅតាមទីក្រុងនានារបស់ពួកយូដានោះ រេហូបោមបានសោយរាជ្យលើគេវិញ។
ទ្រង់ក៏ធ្វើបន្ទាយទាំងប៉ុន្មានឲ្យមាំមួនឡើង ហើយដាក់ឲ្យមានមេទ័ព លើគ្រប់បន្ទាយទាំងនោះ ព្រមទាំងឲ្យមានស្បៀងអាហារ ប្រេង និងស្រាទំពាំងបាយជូរផង។
ពួកសង្ឃ និងពួកលេវី ដែលរស់នៅក្នុងស្រុកអ៊ីស្រាអែលទាំងអស់ គេក៏ចេញពីស្រុករបស់ខ្លួន នាំគ្នាមករួមជាមួយទ្រង់ទាំងអស់។
ហើយលោកចេញទៅទទួលអេសាទូលថា៖ «បពិត្រព្រះករុណាអេសា ព្រមទាំងពួកយូដា និងពួកបេនយ៉ាមីនទាំងអស់គ្នាអើយ សូមស្តាប់ចុះ កំពុងដែលអ្នករាល់គ្នានៅជាមួយព្រះយេហូវ៉ា ព្រះអង្គក៏គង់ជាមួយអ្នករាល់គ្នាដែរ បើអ្នករាល់គ្នាស្វែងរកព្រះអង្គ នោះនឹងរកឃើញពិត តែបើអ្នករាល់គ្នាបោះបង់ចោលព្រះអង្គវិញ ព្រះអង្គក៏នឹងបោះបង់ចោលអ្នករាល់គ្នាដែរ។
ព្រះបាទយេហូសាផាតបានចម្រើនឡើងជាធំក្រៃលែង ទ្រង់ក៏សង់ដំណាក់ និងទីក្រុងសម្រាប់ជាឃ្លាំងទាំងប៉ុន្មាននៅស្រុកយូដា។
ព្រះបាទហេសេគាបានតាំងព្រះហឫទ័យយ៉ាងម៉ឺងម៉ាត់ ក្នុងការសង់កំផែងដែលបាក់បែកទាំងប៉ុន្មានឡើងវិញ ហើយសង់ប៉មនៅលើកំផែងនោះ ព្រមទាំងសង់កំផែងមួយទៀតនៅខាងក្រៅ ហើយក៏ជួសជុលប៉មមីឡូរនៅក្នុងក្រុងដាវីឌឲ្យបានមាំមួន។ ស្ដេចធ្វើគ្រឿងសស្ត្រាវុធ និងខែលជាបរិបូរ។
«កូនមនុស្សអើយ ចូរយកបន្ទះឈើមួយមកសរសេរចុះថា សម្រាប់ពួកយូដា និងពួកកូនចៅអ៊ីស្រាអែល ជាភឿនមិត្តរបស់គេ រួចយកបន្ទះឈើមួយទៀតសរសេរថា សម្រាប់ពួកយ៉ូសែប ជាបន្ទះឈើរបស់ពួកអេប្រាអិម និងពួកវង្សអ៊ីស្រាអែលជាភឿនមិត្តរបស់គេ។