ឯបុត្ររបស់ទ្រង់ យើងនឹងឲ្យកុលសម្ពន័្ធមួយ ដើម្បីឲ្យដាវីឌជាអ្នកបម្រើយើង បានចង្កៀងមួយភ្លឺជាដរាប នៅចំពោះយើង ក្នុងក្រុងយេរូសាឡិម ជាទីក្រុងដែលយើងបានរើសសម្រាប់តាំងឈ្មោះយើង
២ របាក្សត្រ 10:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពួកកូនចៅអ៊ីស្រាអែលដែលនៅតាមទីក្រុងនានារបស់ពួកយូដានោះ រេហូបោមបានសោយរាជ្យលើគេវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទរេហូបោមគ្រងរាជ្យលើជនជាតិអ៊ីស្រាអែល ដែលរស់នៅតាមក្រុងទាំងឡាយក្នុងស្រុកយូដា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឯពួកកូនចៅអ៊ីស្រាអែល ដែលនៅក្នុងអស់ទាំងទីក្រុងរបស់ពួកយូដានោះរេហូបោមបានសោយរាជ្យលើគេវិញ អាល់គីតាប ស្តេចរេហូបោមគ្រងរាជ្យលើជនជាតិអ៊ីស្រអែល ដែលរស់នៅតាមក្រុងទាំងឡាយក្នុងស្រុកយូដា។ |
ឯបុត្ររបស់ទ្រង់ យើងនឹងឲ្យកុលសម្ពន័្ធមួយ ដើម្បីឲ្យដាវីឌជាអ្នកបម្រើយើង បានចង្កៀងមួយភ្លឺជាដរាប នៅចំពោះយើង ក្នុងក្រុងយេរូសាឡិម ជាទីក្រុងដែលយើងបានរើសសម្រាប់តាំងឈ្មោះយើង
ព្រះបាទរេហូបោមគ្រប់គ្រងលើពួកកូនចៅអ៊ីស្រាអែល ដែលរស់នៅតាមទីក្រុងនានាក្នុងស្រុកពួកយូដា។
ពេលប្រជាជនអ៊ីស្រាអែលទាំងអស់បានឃើញថា ស្តេចមិនព្រមស្តាប់តាមគេដូច្នោះ គេទូលតបថា៖ «តើយើងរាល់គ្នាមានចំណែកអ្វីខាងដាវីឌ? យើងក៏គ្មានមត៌កជាមួយកូនចៅអ៊ីសាយដែរ ឱពួកអ៊ីស្រាអែលអើយ ចូរយើងវិលទៅផ្ទះរៀងខ្លួនវិញទៅ ឥឡូវនេះ ដាវីឌអើយ ចូរមើលព្រះវង្សរបស់ខ្លួនឯងចុះ»។ ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់ក៏ត្រឡប់ទៅទីលំនៅគេវិញ។
ពេលស្តេចរេហូបោមបានចាត់អ័ដូរ៉ាម ដែលត្រួតលើពួកកំណែនឲ្យទៅ តែពួកអ៊ីស្រាអែលទាំងអស់គ្នា បានគប់ដុំថ្មសម្លាប់លោកចោលទៅ។ ដូច្នេះ ស្តេចរេហូបោមបានប្រញាប់ប្រញាល់ឡើងរាជរថ រត់ទៅឯក្រុងយេរូសាឡិម។
ពេលព្រះបាទរេហូបោមមកដល់យេរូសាឡិម ទ្រង់បានប្រមូលពូជពង្សយូដាទាំងអស់ និងកុលសម្ព័ន្ធបេនយ៉ាមីន រួមទាំងអស់បានមួយសែនប្រាំបីម៉ឺននាក់ សុទ្ធតែជាអ្នកជ្រើសរើស ហើយថ្នឹកចម្បាំង ដើម្បីលើកទៅច្បាំងនឹងពួកអ៊ីស្រាអែល ដើម្បីស្ដារាជ្យថ្វាយព្រះបាទរេហូបោមវិញ។
ទ្រង់បានបម្រុងទុកខែល និងលំពែងនៅក្នុងទីក្រុងនីមួយៗ ហើយបានធ្វើឲ្យទីក្រុងទាំងនោះរឹងមាំបំផុត។ ដូច្នេះ ទ្រង់បានពង្រឹងការត្រួតត្រាលើស្រុកយូដា និងទឹកដីបេនយ៉ាមីន។
«ចូរទៅប្រាប់ដល់រេហូបោម ជាកូនសាឡូម៉ូន ស្តេចស្រុកយូដា ហើយដល់សាសន៍អ៊ីស្រាអែល នៅខេត្តយូដា និងកុលសម្ព័ន្ធបេនយ៉ាមីនថា
«កូនមនុស្សអើយ ចូរយកបន្ទះឈើមួយមកសរសេរចុះថា សម្រាប់ពួកយូដា និងពួកកូនចៅអ៊ីស្រាអែល ជាភឿនមិត្តរបស់គេ រួចយកបន្ទះឈើមួយទៀតសរសេរថា សម្រាប់ពួកយ៉ូសែប ជាបន្ទះឈើរបស់ពួកអេប្រាអិម និងពួកវង្សអ៊ីស្រាអែលជាភឿនមិត្តរបស់គេ។