ជីវិតរបស់យើងបានត្រូវរើរុះចេញ គឺបានលើកយកចេញពីយើង ដូចជាត្រសាលរបស់គង្វាល យើងបានមូរបំព្រួញជីវិត ដូចជាអ្នកត្បាញ ព្រះអង្គនឹងកាត់យើងចេញពីតំបាញ តាំងពីថ្ងៃដរាបដល់យប់ ព្រះអង្គនឹងផ្តាច់ជីវិតយើងទៅ
២ ពេត្រុស 1:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយដឹងថា វេលាដែលខ្ញុំត្រូវដោះរូបកាយរបស់ខ្ញុំចេញ គឺនៅពេលឆាប់ៗនេះហើយ ដូចព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងបានបង្ហាញខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតខ្ញុំដឹងហើយថា ខ្ញុំត្រូវដោះរោងរបស់ខ្ញុំនេះចេញក្នុងពេលឆាប់ៗ ដូចដែលព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងបានបញ្ជាក់ដល់ខ្ញុំ។ Khmer Christian Bible ដោយដឹងថា ខ្ញុំនឹងដោះរោងនេះចេញនៅក្នុងពេលឆាប់ៗនេះ ដូចដែលព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងបានបង្ហាញឲ្យខ្ញុំឃើញច្បាស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំដឹងថា ខ្ញុំនឹងត្រូវលាចាកលោកនេះក្នុងពេលឆាប់ៗខាងមុខ ដូចព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើងបានសម្តែងឲ្យខ្ញុំដឹងស្រាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយដឹងថា វេលាដែលខ្ញុំត្រូវដោះត្រសាលនេះចេញ នោះដល់ឆាប់ហើយ ដូចជាព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ទ្រង់បានបង្ហាញខ្ញុំ អាល់គីតាប ខ្ញុំដឹងថា ខ្ញុំនឹងត្រូវលាចាកលោកនេះក្នុងពេលឆាប់ៗខាងមុខ ដូចអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើងបានសំដែងឲ្យខ្ញុំដឹងស្រាប់។ |
ជីវិតរបស់យើងបានត្រូវរើរុះចេញ គឺបានលើកយកចេញពីយើង ដូចជាត្រសាលរបស់គង្វាល យើងបានមូរបំព្រួញជីវិត ដូចជាអ្នកត្បាញ ព្រះអង្គនឹងកាត់យើងចេញពីតំបាញ តាំងពីថ្ងៃដរាបដល់យប់ ព្រះអង្គនឹងផ្តាច់ជីវិតយើងទៅ
ស៊ីម៉ូន-ពេត្រុសទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើព្រះអង្គយាងទៅណា?» ព្រះយេស៊ូវឆ្លើយថា៖ «កន្លែងដែលខ្ញុំទៅ អ្នកមិនអាចទៅតាមនៅពេលនេះបានទេ តែអ្នកនឹងទៅបាននៅពេលក្រោយ»។
ឥឡូវនេះ មើល៍ ខ្ញុំដឹងថា ក្នុងចំណោមអ្នករាល់គ្នាដែលខ្ញុំបានដើរទៅមក ទាំងប្រកាសអំពីព្រះរាជ្យរបស់ព្រះ គ្មានអ្នកណាម្នាក់នឹងឃើញមុខខ្ញុំទៀតឡើយ។
យើងដឹងថា បើជម្រកដែលជាទីលំនៅរបស់យើងនៅផែនដីនេះ ត្រូវខូចបង់ទៅ នោះយើងមានវិមានមួយដែលមកពីព្រះ ជាលំនៅសិ្ថតស្ថេរអស់កល្បជានិច្ចនៅស្ថានសួគ៌ មិនមែនធ្វើឡើងដោយដៃមនុស្សឡើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «មើល៍ ថ្ងៃដែលអ្នកត្រូវស្លាប់ជិតដល់ហើយ។ ចូរហៅយ៉ូស្វេមក ហើយចូលទៅក្នុងត្រសាលជំនុំ ដើម្បីឲ្យយើងបានប្រគល់បន្ទុកលើលោក»។ ដូច្នេះ លោកម៉ូសេ និងលោកយ៉ូស្វេក៏ចូលទៅក្នុងត្រសាលជំនុំ។
ដ្បិតខ្ញុំកំពុងតែត្រូវបានចាក់បង្ហូរ ដូចជាតង្វាយច្រួច ឯពេលវេលាដែលខ្ញុំត្រូវលាទៅ ក៏បានមកដល់ហើយ។
មើល៍ នៅថ្ងៃនេះ ខ្ញុំហៀបនឹងទៅតាមផ្លូវរបស់មនុស្សលោកទាំងអស់ ហើយអ្នកក៏ដឹងនៅក្នុងចិត្ត និងក្នុងវិញ្ញាណរបស់អ្នកទាំងអស់គ្នាដែរថា អស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានសន្យា នោះគ្មានខ្វះណាមួយសោះ ទាំងអស់សុទ្ធតែបានសម្រេចគ្រប់ជំពូក ឥតមានខ្វះណាមួយឡើយ។
ដរាបណាខ្ញុំនៅក្នុងរូបកាយនេះនៅឡើយ ខ្ញុំគិតថា ជាការត្រឹមត្រូវណាស់ដែលត្រូវរំឭកដាស់តឿនអ្នករាល់គ្នាឲ្យភ្ញាក់ឡើង