ប៉ុន្តែ ស៊ីមរី ជាមេទ័ព ដែលត្រួតលើរទេះចម្បាំងទ្រង់ពាក់កណ្ដាល លោកបានក្បត់ ពេលទ្រង់គង់នៅក្រុងធើសា កំពុងតែសោយស្រាស្រវឹង ក្នុងផ្ទះរបស់អើសា ជាឧកញ៉ាវាំងនៅក្រុងធើសា។
២ ពង្សាវតារក្សត្រ 9:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះបាទយេហ៊ូវទៅដល់យេសរាលហើយ នោះយេសិបិលក៏ឮ ហើយព្រះនាងក៏ផាត់រង្វង់ភ្នែក នឹងតែងព្រះកេសា រួចទតមើលតាមបង្អួចមក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកយេហ៊ូវចូលមកដល់ក្រុងយេសរាល។ កាលព្រះនាងយេសិបិលដឹងដំណឹងនេះ ព្រះនាងផាត់រង្វង់ភ្នែក និងតុបតែងសក់ រួចទតមើលតាមបង្អួច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលយេហ៊ូវបានទៅដល់យេសរាលហើយ នោះយេសិបិលក៏ឮ ហើយព្រះនាងក៏ផាត់រង្វង់ភ្នែក នឹងតែងព្រះកេសា រួចទតមើលតាមបង្អួចមក អាល់គីតាប បន្ទាប់មក លោកយេហ៊ូវចូលមកដល់ក្រុងយេសរាល។ កាលនាងយេសិបិលដឹងដំណឹងនេះ នាងផាត់រង្វង់ភ្នែក និងតុបតែងសក់ រួចមើលតាមបង្អួច។ |
ប៉ុន្តែ ស៊ីមរី ជាមេទ័ព ដែលត្រួតលើរទេះចម្បាំងទ្រង់ពាក់កណ្ដាល លោកបានក្បត់ ពេលទ្រង់គង់នៅក្រុងធើសា កំពុងតែសោយស្រាស្រវឹង ក្នុងផ្ទះរបស់អើសា ជាឧកញ៉ាវាំងនៅក្រុងធើសា។
ព្រះយេហូវ៉ាក៏មានព្រះបន្ទូលពីដំណើរយេសិបិលដែរថា៖ «ឆ្កែនឹងទំពាស៊ីយេសិបិល នៅជិតកំផែងក្រុងយេសរាល
កុំឲ្យឯងមានតណ្ហាខ្មួលខ្មាញ់ ចំពោះរូបឆោមឆាយរបស់គេឡើយ ក៏កុំឲ្យគេចាប់ឯងទៅដោយសារត្របកភ្នែកគេដែរ
នោះឃើញមានស្ត្រីម្នាក់មកជួបនឹងវា នាងនោះតែងខ្លួនរបៀបជាស្រីពេស្យា ហើយមានចិត្តពេញដោយឧបាយ។
ឯអ្នក កាលណាអ្នកត្រូវខូចបង់ហើយ តើអ្នកនឹងធ្វើដូចម្តេច? ទោះបើអ្នកស្លៀកពាក់ពណ៌ក្រហម ហើយតែងខ្លួនដោយគ្រឿងមាស ទាំងផាត់រង្វង់ភ្នែកអ្នកដោយថ្នាំក៏ដោយ តែអ្នកខំធ្វើខ្លួនឲ្យល្អមើលនោះជាឥតប្រយោជន៍ទេ។ ពួកសហាយរបស់អ្នក គេស្អប់ខ្ពើមអ្នកហើយ ក៏រកសម្លាប់អ្នកទៀត។
មួយទៀត នាងបានចាត់ឲ្យទៅរកមនុស្សមកពីទីឆ្ងាយ ជាពួកអ្នកដែលបានចាត់ទូតទៅហៅ ហើយ ពួកនោះក៏មក នាងបានងូតទឹក ផាត់រង្វង់ភ្នែក ហើយតែងខ្លួនដោយគ្រឿងលម្អសម្រាប់ទទួលគេ។
អ្នកដកដង្ហើមធំចុះ តែកុំឲ្យឮឲ្យសោះ កុំយំសោកនឹងខ្មោចស្លាប់ឡើយ ត្រូវរុំឈ្នួតជាប់នៅលើក្បាល ហើយពាក់ស្បែកជើង មិនត្រូវបិទបាំងបបូរមាត់អ្នក ឬបរិភោគអាហាររបស់អ្នកកាន់ទុក្ខឡើយ»។
កុំតុបតែងខ្លួនតែខាងក្រៅ ដូចជាក្រងសក់ ពាក់មាស ឬសម្លៀកបំពាក់ល្អប្រណិតនោះឡើយ
ពួកភីលីស្ទីនបានប្រមូលផ្តុំពលទ័ពទាំងអស់នៅត្រង់អាផែក ហើយពួកអ៊ីស្រាអែលបានបោះទ័ពនៅត្រង់រន្ធទឹកយេសរាល។