ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 9:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ យ៉ូរ៉ាម​ក៏​ញាក់​បង្ហៀរ​រត់​ទៅ ដោយ​មាន​រាជ‌ឱង្ការទៅ​អ័ហា‌ស៊ីយ៉ា​ថា៖ «អ័ហា‌ស៊ីយ៉ា​អើយ នេះ​ជា​ការ​ក្បត់​ទេ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​យ៉ូរ៉ាម​ទាញ​បង្ហៀរ​សេះ​ឲ្យ​បក​ក្រោយ រួច​បំបោល​ចេញ​ទៅ ទាំង​មាន​រាជ‌ឱង្ការ​ប្រាប់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា​ថា៖ «ព្រះ‌ករុណា​អើយ! នេះ​ជា​ការ​ក្បត់​ទេ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ យ៉ូរ៉ាម​ក៏​ញាក់​បង្ហៀរ​រត់​ទៅ ដោយ​បន្ទូល​នឹង​អ័ហា‌ស៊ីយ៉ា​ថា អ័ហា‌ស៊ីយ៉ា​អើយ នេះ​ជា​ការ​ក្បត់​ទេ

សូមមើលជំពូក

អាល់គីតាប

ស្តេច​យ៉ូរ៉ាម​ទាញ​បង្ហៀរ​សេះ​ឲ្យ​បក​ក្រោយ រួច​បំបោល​ចេញ​ទៅ ទាំង​ប្រាប់​ស្តេច​អហា‌ស៊ីយ៉ា​ថា៖ «ស្តេច​អើយ! នេះ​ជា​ការ​ក្បត់​ទេ!»។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 9:23
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ទត​មើល​ទៅ​ឃើញ​ស្ដេច​ទ្រង់​ប្រថាប់​នៅ​លើ​វេទិកា តាម​ទំនៀម​មាន​ទាំង​ពួក​មេ‌ទ័ព និង​ពួក​ផ្លុំ​ត្រែ ឈរ​នៅ​ជិត​ពួក​បណ្ដា​ជន ជា​អ្នក​ស្រុក​នោះ​ទាំង​អស់ ក៏​រីក‌រាយ​សប្បាយ​ឡើង ទាំង​ផ្លុំ​ត្រែ​ផង។ ដូច្នេះ ព្រះ‌នាង​អ័ថា‌លា​ក៏​ហែក​ព្រះ‌ពស្រ្ត​ស្រែក​ឡើង​ថា៖ «នេះ​ជា​ការ​ក្បត់ ជា​ការ​ក្បត់​ហើយ»។


ព្រះ‌នាង​ទត​ឃើញ​ស្ដេច​ឈរ​នៅ​លើ​វេទិកា​ត្រង់​ផ្លូវ​ចូល ព្រម​ទាំង​ពួក​មេ‌ទ័ព និង​ពួក​ផ្លុំ​ត្រែ​នៅ​អម​ទ្រង់ ឯ​ពួក​អ្នក​ស្រុក​ទាំង​អស់​គ្នា គេ​មាន​អំណរ ហើយ​ផ្លុំ​ត្រែ​ឡើង។ ពួក​ចម្រៀង​ក៏​កាន់​ប្រដាប់​ភ្លេង ហើយ​នាំ​មុខ​គេ​ច្រៀង​ទំនុក​សរសើរ ពេល​នោះ ព្រះ‌នាង​ក៏​ហែក​ព្រះ‌ពស្ត្រ ដោយ​សវនីយ៍​ថា៖ «នេះ​ជា​ការ​ក្បត់ គឺ​ជា​ការ​ក្បត់​ហើយ»។


ប៉ុន្តែ ប្រសិន​បើ​គេ​លន់‌តួ​អំពើ​ទុច្ចរិត​របស់​គេ និង​អំពើ​ទុច្ចរិត​របស់​បុព្វ‌បុរស​គេ គឺ​ជា​ការ​រំលង​ដែល​គេ​បាន​ប្រព្រឹត្ត​នឹង​យើង ដោយ​ព្រោះ​ការ​ដែល​គេ​បាន​ដើរ​ទាស់​ទទឹង​នឹង​យើង