កាលស្ត្រីពីក្រុងត្កូអានោះបានចូលទៅចំពោះស្តេច ក៏ទម្លាក់ខ្លួន ក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំ ទូលថា៖ «បពិត្រព្រះករុណា សូមទ្រង់ជួយខ្ញុំម្ចាស់ផង!»។
២ ពង្សាវតារក្សត្រ 8:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគ្រប់ប្រាំពីរឆ្នាំហើយ នាងបានត្រឡប់ពីស្រុកភីលីស្ទីនមកវិញ ក៏ទៅគាល់ស្តេច ដើម្បីឲ្យបានផ្ទះសំបែង និងស្រែចម្ការរបស់នាងមកវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះគ្រប់ប្រាំពីរឆ្នាំ នាងក៏ត្រឡប់មកពីស្រុកភីលីស្ទីន ហើយចូលទៅគាល់ស្ដេច ដើម្បីទាមទារផ្ទះសំបែង និងដីធ្លីរបស់នាងវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគ្រប់៧ឆ្នាំហើយ នោះនាងបានត្រឡប់ពីស្រុកភីលីស្ទីនមកវិញ ក៏ទៅថ្លែងទុក្ខដល់ស្តេច ដើម្បីឲ្យបានផ្ទះសំបែង នឹងស្រែចំការរបស់នាងមកវិញ អាល់គីតាប លុះគ្រប់ប្រាំពីរឆ្នាំ នាងក៏ត្រឡប់មកពីស្រុកភីលីស្ទីន ហើយចូលទៅជួបស្តេច ដើម្បីទាមទារផ្ទះសម្បែង និងដីធ្លីរបស់នាងវិញ។ |
កាលស្ត្រីពីក្រុងត្កូអានោះបានចូលទៅចំពោះស្តេច ក៏ទម្លាក់ខ្លួន ក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំ ទូលថា៖ «បពិត្រព្រះករុណា សូមទ្រង់ជួយខ្ញុំម្ចាស់ផង!»។
លោកប្រាប់អ្នកបម្រើថា៖ «ចូរនិយាយទៅនាងថា នាងបានចាត់ចែងគោរពដល់យើងជាខ្លាំងណាស់ ឥឡូវនេះ តើយើងត្រូវសងគុណដល់នាងយ៉ាងណាខ្លះ? តើចង់ឲ្យខ្ញុំទូលដល់ស្តេច ឬជម្រាបមេទ័ពធំជំនួសនាងឬទេ?» តែនាងឆ្លើយតបថា៖ «នាងខ្ញុំចូលចិត្តនៅតែកណ្ដាលពួកសាសន៍នាងខ្ញុំនេះទេ»។
គ្រានោះ កាលស្តេចអ៊ីស្រាអែលទ្រង់កំពុងតែយាងនៅលើកំផែងក្រុង នោះមានស្ត្រីម្នាក់ស្រែកទូលទ្រង់ថា៖ «បពិត្រព្រះករុណាជាអម្ចាស់អើយ សូមជួយខ្ញុំម្ចាស់ផង»។
ដូច្នេះ ស្ត្រីនោះក៏រៀបចំធ្វើតាមពាក្យអ្នកសំណព្វរបស់ព្រះ នាងនាំគ្រួសាររបស់នាងទៅនៅឯស្រុកភីលីស្ទីនអស់ប្រាំពីរឆ្នាំ។
ពេលនោះ ស្តេចកំពុងសំណេះសំណាលជាមួយកេហាស៊ី ជាអ្នកបម្រើអ្នកសំណព្វរបស់ព្រះថា៖ «ចូរប្រាប់យើងពីការធំៗទាំងប៉ុន្មានដែលអេលីសេបានធ្វើ»។
ពេលស្តេចសួរស្ត្រីនោះ នាងក៏ទូលបញ្ជាក់ដល់ទ្រង់ ដូច្នេះ ស្ដេចតម្រូវពួករាជការម្នាក់ឲ្យជួយនាង ដោយបង្គាប់ថា៖ «ចូរប្រគល់របស់ទ្រព្យទាំងប៉ុន្មានរបស់នាងទៅនាងវិញ ព្រមទាំងផលដែលកើតពីស្រែចម្ការរបស់នាង ចាប់តាំងពីថ្ងៃដែលនាងចេញពីស្រុក ដរាបដល់សព្វថ្ងៃនេះ»។
គាត់បានកាត់ក្ដីឲ្យពួកក្រីក្រ និងពួកកម្សត់ទុគ៌ត ដូច្នេះ ក៏មានសេចក្ដីសុខ ព្រះយេហូវ៉ាមានព្រះបន្ទូលសួរថា៖ ដែលប្រព្រឹត្តដូច្នោះ តើមិនស្គាល់យើងទេឬ?
ដូច្នេះ គាត់ក៏ចេញពីលំនៅខ្លួន នាំទាំងកូនប្រសាស្រីទាំងពីរ ដើរទៅតាមផ្លូវ ដើម្បីនឹងត្រឡប់ទៅស្រុកយូដាវិញ។