២ ពង្សាវតារក្សត្រ 8:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ដូច្នេះ ស្ត្រីនោះក៏រៀបចំធ្វើតាមពាក្យអ្នកសំណព្វរបស់ព្រះ នាងនាំគ្រួសាររបស់នាងទៅនៅឯស្រុកភីលីស្ទីនអស់ប្រាំពីរឆ្នាំ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ស្ត្រីនោះក្រោកឡើង ធ្វើតាមពាក្យដែលអ្នកជំនិតរបស់ព្រះជាម្ចាស់បានប្រាប់។ នាងនាំគ្រួសារទៅរស់នៅស្រុកភីលីស្ទីនអស់រយៈពេលប្រាំពីរឆ្នាំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ដូច្នេះ ស្ត្រីនោះក៏រៀបចំឡើង ធ្វើតាមពាក្យនៃអ្នកសំណប់របស់ព្រះ នាងនាំយកគ្រួរបស់នាង ទៅនៅឯស្រុកភីលីស្ទីនអស់៧ឆ្នាំ សូមមើលជំពូកអាល់គីតាប2 ស្ត្រីនោះក្រោកឡើង ធ្វើតាមពាក្យដែលអ្នកជំនិតរបស់អុលឡោះបានប្រាប់។ នាងនាំគ្រួសារទៅរស់នៅស្រុកភីលីស្ទីនអស់រយៈពេលប្រាំពីរឆ្នាំ។ សូមមើលជំពូក |
នៅគ្រានោះ អេលីសេបានមានប្រសាសន៍ដល់ស្ត្រី ដែលលោកបានធ្វើឲ្យកូនរស់ឡើងវិញនោះថា៖ «ចូរអ្នក និងគ្រួសាររបស់អ្នកទាំងប៉ុន្មាន រៀបចំចេញទៅអាស្រ័យនៅទីណា ដែលអាចនឹងអាស្រ័យនៅបានចុះ ដ្បិតព្រះយេហូវ៉ាបានបង្គាប់ឲ្យមានគ្រាអំណត់ អំណត់នោះនឹងមាននៅក្នុងស្រុកគ្រប់ប្រាំពីរឆ្នាំ»។