គ្រានោះ បេន-ហាដាដ ជាស្តេចស្រុកស៊ីរី ទ្រង់ប្រជុំពួកពលទ័ពរបស់ព្រះអង្គមក មានស្តេចរងសាមសិបពីរអង្គនៅជាមួយទ្រង់ ព្រមទាំងសេះ និងរទេះចម្បាំងផង ទ្រង់ឡើងទៅឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារី។
២ ពង្សាវតារក្សត្រ 6:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយនោះមក បេន-ហាដាដ ជាស្តេចស្រុកស៊ីរីប្រមូលកងទ័ពទាំងអស់ ឡើងទៅឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះក្រោយមក ព្រះបាទបេនហាដាដ ជាស្ដេចស្រុកស៊ីរី ប្រមូលកងទ័ពទាំងអស់ ឡើងទៅឡោមព័ទ្ធក្រុងសាម៉ារី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយនោះមក បេន-ហាដាឌ់ ជាស្តេចស្រុកស៊ីរីទ្រង់ក៏ប្រមូលកងទ័ពទាំងអស់ លើកឡើងទៅឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារី អាល់គីតាប លុះក្រោយមក ស្តេចបេនហាដាដជាស្តេចស្រុកស៊ីរី ប្រមូលកងទ័ពទាំងអស់ឡើងទៅឡោមព័ទ្ធក្រុងសាម៉ារី។ |
គ្រានោះ បេន-ហាដាដ ជាស្តេចស្រុកស៊ីរី ទ្រង់ប្រជុំពួកពលទ័ពរបស់ព្រះអង្គមក មានស្តេចរងសាមសិបពីរអង្គនៅជាមួយទ្រង់ ព្រមទាំងសេះ និងរទេះចម្បាំងផង ទ្រង់ឡើងទៅឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារី។
រីឯខាងស្តេចស៊ីរី បានបង្គាប់ដល់ពួកមេទ័ពរទេះចម្បាំងទាំងសាមសិបពីរនាក់ថា៖ «កុំតនឹងអ្នកណា ទោះតូច ឬធំក្តី ចូរតតែនឹងស្តេចអ៊ីស្រាអែលមួយប៉ុណ្ណោះ»។
ស្តេចអាសស៊ើរយាងមកសព្វគ្រប់ក្នុងស្រុក ក៏ឡើងទៅឡោមព័ទ្ធច្បាំងក្រុងសាម៉ារីអស់រយៈពេលបីឆ្នាំ។
នៅឆ្នាំទីបួន ក្នុងរាជ្យស្តេចហេសេគា ត្រូវនឹងឆ្នាំទីប្រាំពីរនៃរាជ្យហូស៊ា ជាបុត្រអេឡា ស្តេចអ៊ីស្រាអែល នោះសាលម៉ានេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ឡើងមកឡោមព័ទ្ធច្បាំងក្រុងសាម៉ារី។
បន្ទាប់មក ព្រះបាទសេដេគាបានបះបោរនឹងស្តេចស្រុកបាប៊ីឡូន ហើយដល់ឆ្នាំទីប្រាំបួន ក្នុងរាជ្យស្ដេច នៅថ្ងៃទីដប់ ខែទីដប់ ព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន បាននាំទាំងពួកពលទ័ពរបស់ទ្រង់ទាំងប៉ុន្មាន មកបោះទ័ពច្បាំងនឹងក្រុងយេរូសាឡិម ដោយបានធ្វើបន្ទាយនៅព័ទ្ធជុំវិញ។
ហើយដល់ថ្ងៃប្រាំបួន ខែទីបួន នោះអំណត់បានខ្លាំងណាស់ នៅក្នុងទីក្រុង ដល់ម៉្លេះបានជាគ្មាននំបុ័ងសម្រាប់ប្រជាជនបរិភោគឡើយ។
ក្នុងពេលដែលស្តេចស្រុកស៊ីរីកំពុងតែច្បាំងនឹងសាសន៍អ៊ីស្រាអែល ក៏ហៅពួកអ្នកជំនិតទ្រង់មកពិគ្រោះគ្នា រួចបង្គាប់ថា៖ «យើងនឹងបោះទ័ពនៅកន្លែងមួយនោះ»។
ប្រសិនបើយើងសម្រេចថា ចូលទៅក្នុងទីក្រុង ក្នុងទីក្រុងក៏មានអំណត់ ហើយយើងនឹងស្លាប់នៅទីនោះ បើយើងអង្គុយស្ងៀមនៅទីនេះវិញ គង់តែនឹងស្លាប់ដូចគ្នា ដូច្នេះ ចូរយើងចូលទៅខាងពួកទ័ពស៊ីរីវិញ បើគេទុកជីវិតដល់យើង នោះយើងនឹងបានរស់ តែបើគេសម្លាប់ នោះយើងនឹងគ្រាន់តែស្លាប់ទៅដូចគ្នា»។
លោកអេលីសេបានទៅដល់ក្រុងដាម៉ាស នៅគ្រានោះ បេន-ហាដាដជាស្តេចស្រុកស៊ីរី ទ្រង់ប្រឈួន មានគេទូលទ្រង់ថា៖ «អ្នកសំណព្វរបស់ព្រះបានមកទីនេះហើយ»
គឺមានទីក្រុងមួយតូច ហើយមានមនុស្សតិចណាស់ផង រួចមានស្តេចធំមួយមកទាស់ ក៏ឡោមព័ទ្ធ ហើយសង់បន្ទាយយ៉ាងធំច្បាំងនឹងទីក្រុងនោះ។
យើងនឹងចាត់ភ្លើងឲ្យទៅលើផ្ទះរបស់ហាសែល ហើយភ្លើងនោះនឹងឆេះបំផ្លាញ ទីមាំមួនរបស់បេន-ហាដាឌ។
គេនឹងឡោមព័ទ្ធអ្នកនៅក្នុងអស់ទាំងទីក្រុងរបស់អ្នក រហូតទាល់តែកំផែងខ្ពស់ ហើយមាំមួន ដែលអ្នកយកជាទីពឹងនោះ បានរលំនៅពេញក្នុងស្រុករបស់អ្នក។ គេនឹងឡោមព័ទ្ធអ្នកនៅក្នុងទីក្រុងទាំងអស់ ពាសពេញក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានឲ្យអ្នក។