Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 6:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ក្នុង​ពេល​ដែល​ស្តេច​ស្រុក​ស៊ីរី​កំពុង​តែ​ច្បាំង​នឹង​សាសន៍​អ៊ីស្រា‌អែល ក៏​ហៅ​ពួក​អ្នក​ជំនិត​ទ្រង់​មក​ពិគ្រោះ​គ្នា រួច​បង្គាប់​ថា៖ «យើង​នឹង​បោះ​ទ័ព​នៅ​កន្លែង​មួយ​នោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ក្នុង​ពេល​ស្ដេច​ស្រុក​ស៊ីរី​កំពុង​តែ​ធ្វើ​សង្គ្រាម​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ទ្រង់​កោះ​ហៅ​ពួក​មេ‌ទ័ព​មក​រួម​ប្រជុំ​ពិភាក្សា​គ្នា រួច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​បោះ​ទ័ព​នៅ​កន្លែង​មួយ​នោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 រីឯ​ស្តេច​ស្រុក​ស៊ីរី ទ្រង់​កំពុង​តែ​ច្បាំង​នឹង​សាសន៍​អ៊ីស្រាអែល ក៏​ហៅ​ពួក​អ្នក​ជំនិត​ទ្រង់​មក​ពិគ្រោះ​គ្នា រួច​បង្គាប់​ថា យើង​នឹង​បោះ​ទ័ព​នៅ​ទី​ណា​មួយ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ក្នុង​ពេល​ស្តេច​ស្រុក​ស៊ីរី កំពុង​តែ​ធ្វើ​សង្គ្រាម​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល ស្តេច​កោះ​ហៅ​ពួក​មេ‌ទ័ព​មក​រួម​ប្រជុំ​ពិភាក្សា​គ្នា រួច​បញ្ជា​ថា៖ «យើង​នឹង​បោះ​ទ័ព​នៅ​កន្លែង​មួយ​នោះ»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 6:8
13 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ បេន-ហាដាដ ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​ប្រជុំ​ពួក​ពល‌ទ័ព​របស់​ព្រះ‌អង្គ​មក មាន​ស្តេច​រង​សាម​សិប​ពីរ​អង្គ​នៅ​ជា‌មួយ​ទ្រង់ ព្រម​ទាំង​សេះ និង​រទេះ​ចម្បាំង​ផង ទ្រង់​ឡើង​ទៅ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​សាម៉ារី។


ពួក​ជំនិត​ខាង​ស្តេច​ស៊ីរី​ទូល​ស្តេច​របស់​ខ្លួន​ថា៖ «ព្រះ​របស់​គេ​ជា​ព្រះ​នៃ​ភ្នំ បាន​ជា​ម្តង​នេះ​គេ​ពូកែ​ជាង​យើង​រាល់​គ្នា។ ដូច្នេះ សូម​យើង​រាល់​គ្នា​ត​នឹង​គេ​នៅ​ស្រុក​វាល​ចុះ នោះ​ប្រាកដ​ជា​យើង​នឹង​បាន​ពូកែ​ជាង​គេ​វិញ។


បេន-ហាដាដ​ទូល​ទ្រង់​ថា៖ «អស់​ទាំង​ទី​ក្រុង​ដែល​បិតា​ទូល‌បង្គំ​បាន​រឹប​យក​ពី​បិតា​ទ្រង់ ទូល‌បង្គំ​នឹង​ប្រគល់​ថ្វាយ​ទាំង​អស់​វិញ ហើយ​ទ្រង់​នឹង​ធ្វើ​ថ្នល់​សម្រាប់​ទ្រង់​នៅ​ក្រុង​ដាម៉ាស​បាន ដូច​ជា​បិតា​ទូល‌បង្គំ​បាន​ធ្វើ​នៅ​ក្រុង​សាម៉ារី​ដែរ»។ ព្រះបាទ​អ័ហាប់​តប​ថា៖ «ខ្ញុំ​នឹង​ឲ្យ​ទៅ​លោក​វិញ ដោយ​សេចក្ដី​សញ្ញា​នេះ»។ ដូច្នេះ ស្ដេច​ក៏​តាំង​សេចក្ដី​សញ្ញា​នឹង​គ្នា រួច​លែង​ឲ្យ​ទៅ​វិញ។


ក្នុង​រវាង​បី​ឆ្នាំ​នោះ សាសន៍​ស៊ីរី និង​សាសន៍​អ៊ីស្រា‌អែល ឥត​មាន​ចម្បាំង​នឹង​គ្នា​ឡើយ


រីឯ​ខាង​ស្តេច​ស៊ីរី បាន​បង្គាប់​ដល់​ពួក​មេ‌ទ័ព​រទេះ​ចម្បាំង​ទាំង​សាម​សិប​ពីរ​នាក់​ថា៖ «កុំ​ត​នឹង​អ្នក​ណា ទោះ​តូច ឬ​ធំ​ក្តី ចូរ​ត​តែ​នឹង​ស្តេច​អ៊ីស្រា‌អែល​មួយ​ប៉ុណ្ណោះ»។


ក្រោយ​នោះ​មក បេន-ហាដាដ ជា​ស្តេច​ស្រុក​ស៊ីរី​ប្រមូល​កង‌ទ័ព​ទាំង​អស់ ឡើង​ទៅ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​សាម៉ារី។


នោះ​លោក​បង្គាប់​ថា៖ «ចូរ​ស្រង់​យក​មក» អ្នក​នោះ​ក៏​លូក​ដៃ​ទៅ​ចាប់​យក​មក។


ដូច្នេះ អ្នក​សំណព្វ​របស់​ព្រះ​ចាត់​គេ​ឲ្យ​ទៅ​ទូល​ដល់​ស្តេច​អ៊ីស្រា‌អែល​ថា៖ «សូម​ទ្រង់​ប្រយ័ត្ន កុំ​យាង​ទៅ​តាម​ទី​មួយ​នោះ​ឡើយ ដ្បិត​ពួក​ស៊ីរី​គេ​ចុះ​មក​តាម​ផ្លូវ​នោះ​ហើយ»។


អស់​ទាំង​គំនិត​ដែល​ចង់​ធ្វើ នោះ​បាន​សម្រេច​មែន​ទែន ដោយ‌សារ​ការ​ប្រឹក្សា​គ្នា ហើយ​បើ​មាន​អ្នក​ជួយ​គំនិត​ដោយ​ប្រាជ្ញា នោះ​សឹម​ធ្វើ​សង្គ្រាម​ទៅ​ចុះ។


គ្មាន​ប្រាជ្ញា​ណា គ្មាន​យោបល់​ណា ឬ​ការ​ប្រឹក្សា​ណា ដែល​អាច​ទាស់​នឹង​ព្រះ‌យេហូវ៉ា​បាន​ឡើយ។


ចូរ​ប្រឹក្សា​គ្នា នោះ​ការ​សម្រេច​របស់​អ្នក នឹង​ត្រូវ​សាប‌សូន្យ​ទៅ ចូរ​ចេញ​វាចា​ចុះ តែ​ពាក្យ​សម្ដី​នោះ​នឹង​មិន​ស្ថិត‌ស្ថេរ​នៅ​ឡើយ ដ្បិត​ព្រះ​គង់​ជា‌មួយ​យើង ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម