សូមទទួលជំនូនរបស់ខ្ញុំដែលគេបាននាំមកជូនចុះ ដ្បិតព្រះទ្រង់បានប្រទានពរមកខ្ញុំ ខ្ញុំក៏មានគ្រប់គ្រាន់ហើយ»។ ដូច្នេះ លោកយ៉ាកុបចេះតែបង្ខំ លោកអេសាវក៏ទទួលយក។
២ ពង្សាវតារក្សត្រ 5:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ណាម៉ាន់ឆ្លើយតបថា៖ «សូមឲ្យអ្នកយកដល់ទៅពីរហាបចុះ» លោកក៏បង្ខំ រួចដាក់ប្រាក់ពីរហាបចុះក្នុងថង់ពីរ ព្រមទាំងឲ្យអាវពីរបន្លាស់ ដាក់ឲ្យអ្នកបម្រើរបស់លោកពីរនាក់បានលីទៅខាងមុខកេហាស៊ី ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកណាម៉ាន់មានប្រសាសន៍ថា៖ «សូមទទួលយកប្រាក់ពីរហាបចុះ»។ លោកបង្ខំកេហាស៊ីឲ្យទទួលប្រាក់ពីរហាប ព្រមទាំងសម្លៀកបំពាក់ពីរបន្លាស់ដាក់ក្នុងថង់ពីរ រួចចាត់អ្នកបម្រើពីរនាក់ឲ្យលីទៅជាមួយកេហាស៊ី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ណាម៉ាន់ឆ្លើយតបថា សូមឲ្យអ្នកបានសុខចិត្តយកដល់ទៅ២ហាបចុះ លោកក៏បង្ខំ រួចដាក់ប្រាក់២ហាបចុះក្នុងការុង២ ព្រមទាំងឲ្យអាវ២បន្លាស់ ដាក់ឲ្យអ្នកបំរើរបស់លោក២នាក់បានលីទៅខាងមុខកេហាស៊ី អាល់គីតាប លោកណាម៉ាន់និយាយថា៖ «សូមទទួលយកប្រាក់ពីរហាបចុះ»។ គាត់បង្ខំកេហាស៊ីឲ្យទទួលប្រាក់ពីរហាប ព្រមទាំងសម្លៀកបំពាក់ពីរបន្លាស់ដាក់ក្នុងថង់ពីរ រួចចាត់អ្នកបម្រើពីរនាក់ ឲ្យលីទៅជាមួយកេហាស៊ី។ |
សូមទទួលជំនូនរបស់ខ្ញុំដែលគេបាននាំមកជូនចុះ ដ្បិតព្រះទ្រង់បានប្រទានពរមកខ្ញុំ ខ្ញុំក៏មានគ្រប់គ្រាន់ហើយ»។ ដូច្នេះ លោកយ៉ាកុបចេះតែបង្ខំ លោកអេសាវក៏ទទួលយក។
ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ហៅពួកចាស់ទុំក្នុងស្រុកមក មានរាជឱង្ការថា៖ «សូមអ្នករាល់គ្នាពិចារណាមើល ដែលមនុស្សនេះរករឿងហេតុនឹងយើងជាយ៉ាងណា ដ្បិតវាបានចាត់ទូតឲ្យមកទារយកប្រពន្ធកូន មាស និងប្រាក់របស់យើងទៅ យើងក៏ឥតមានប្រកែកឡើយ»។
រួចមកកាលឃើញថា មានប្រាក់ច្រើននៅក្នុងហិបហើយ នោះស្មៀនហ្លួង និងសម្ដេចសង្ឃ ក៏ឡើងទៅរាប់ប្រាក់ដែលនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ហើយច្រកក្នុងបាវទុក
ប៉ុន្តែ ពេលគេចេះតែទទូចសូម ទាល់តែលោកខ្មាស បានជាលោកបណ្តោយទៅ ដោយពោលថា៖ «ចូរឲ្យគេទៅចុះ» ដូច្នេះ គេក៏ប្រើហាសិបនាក់នោះឲ្យទៅ ហើយគេរកលោកអស់រយៈពេលបីថ្ងៃ តែឥតឃើញសោះ។
ប៉ុន្តែ លោកឆ្លើយតបថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ដែលខ្ញុំឈរនៅចំពោះទ្រង់ថា ខ្ញុំមិនទទួលយកអ្វីសោះឡើយ» ណាម៉ាន់ក៏អង្វរឲ្យទទួល តែលោកប្រកែកមិនព្រមទេ។
ស្តេចស៊ីរីមានរាជឱង្ការថា៖ «ចូរទៅចុះ យើងនឹងធ្វើសំបុត្រមួយផ្ញើទៅស្តេចអ៊ីស្រាអែលដែរ»។ លោកបានចេញទៅ នាំយកទាំងប្រាក់ដប់ហាប និងមាសប្រាំមួយពាន់សេកែល ហើយសម្លៀកបំពាក់ដប់បន្លាស់ផង។
មានម្នាក់និយាយថា៖ «សូមលោកអញ្ជើញទៅជាមួយយើងខ្ញុំប្របាទផង» លោកតបថា៖ «យើងនឹងទៅដែរ»។
នេះជាទំនាយអំពីសត្វនៅតំបន់ណេកិប។ គេផ្ទុកទ្រព្យសម្បត្តិរបស់គេនៅលើខ្នងលា ហើយផ្ទុកសម្បត្តិរបស់គេនៅលើបូកសត្វអូដ្ឋ ដឹកកាត់ស្រុកដែលមានទុក្ខលំបាក និងថប់ព្រួយ ជាទីមានសិង្ហញី សិង្ហឈ្មោល ពស់វែក និងពស់ភ្លើងហោះ ដើម្បីទៅឯសាសន៍មួយ ដែលគ្មានប្រយោជន៍ដល់គេសោះ។
ដោយចាំចាប់កំហុសព្រះអង្គ ដើម្បីរកហេតុឲ្យបានរឿងចោទប្រកាន់ ពេលព្រះអង្គមានព្រះបន្ទូល។