Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 20:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដូច្នេះ ស្តេច​អ៊ីស្រា‌អែល​ក៏​ហៅ​ពួក​ចាស់​ទុំ​ក្នុង​ស្រុក​មក មាន​រាជ‌ឱង្ការ​ថា៖ «សូម​អ្នក​រាល់​គ្នា​ពិចារ‌ណា​មើល ដែល​មនុស្ស​នេះ​រក​រឿង​ហេតុ​នឹង​យើង​ជា​យ៉ាង​ណា ដ្បិត​វា​បាន​ចាត់​ទូត​ឲ្យ​មក​ទារ​យក​ប្រពន្ធ​កូន មាស និង​ប្រាក់​របស់​យើង​ទៅ យើង​ក៏​ឥត​មាន​ប្រកែក​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ស្ដេច​ស្រុក​អ៊ីស្រា‌អែល​កោះ​ហៅ​ព្រឹទ្ធា‌ចារ្យ*​ទាំង​អស់​ក្នុង​ស្រុក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​អស់​លោក​ពិចារណា​មើល ស្ដេច​នោះ​ចង់​បង្ក​រឿង​ហេតុ​ជា​មួយ​យើង​ហើយ! ដ្បិត​ស្ដេច​បាន​ចាត់​គេ​ឲ្យ​មក​ទាម‌ទារ​ពួក​ស្រី​ស្នំ និង​បុត្រា ព្រម​ទាំង​មាស​ប្រាក់​របស់​យើង ហើយ​យើង​ពុំ​បាន​បដិសេធ​ទេ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដូច្នេះ ស្តេច​អ៊ីស្រាអែល​ក៏​ហៅ​ពួក​ចាស់‌ទុំ​ក្នុង​ស្រុក​មក មាន​បន្ទូល​ថា សូម​អ្នក​រាល់​គ្នា​ពិចារណា​មើល ដែល​មនុស្ស​នេះ​រក​រឿង​ហេតុ​នឹង​យើង​ជា​យ៉ាង​ណា ដ្បិត​វា​បាន​ចាត់​ទូត ឲ្យ​មក​ទារ​យក​ប្រពន្ធ​កូន នឹង​មាស​ប្រាក់​របស់​យើង​ទៅ យើង​ក៏​ឥត​មាន​ប្រកែក​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ស្តេច​ស្រុក​អ៊ីស្រ‌អែល​កោះ​ហៅ​អះលី‌ជំអះ​ទាំង​អស់​ក្នុង​ស្រុក ហើយ​ប្រាប់​ថា៖ «សូម​អស់​លោក​ពិចារ‌ណា​មើល ស្តេច​នោះ​ចង់​បង្ក​រឿង​ហេតុ​ជា​មួយ​យើង​ហើយ! ដ្បិត​ស្តេច​បាន​ចាត់​គេ​ឲ្យ​មក​ទាម‌ទារ​ពួក​ស្រី​ស្នំ និង​បុត្រា ព្រម​ទាំង​មាស​ប្រាក់​របស់​យើង ហើយ​យើង​ពុំ​បាន​បដិសេធ​ទេ!»។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 20:7
18 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ដល់​ថ្ងៃ​ស្អែក​ពេល​ថ្មើ​នេះ យើង​នឹង​ចាត់​ពួក​យើង​ឲ្យ​មក​ជួប​ឯង គេ​នឹង​ឆែក​មើល​ក្នុង​ដំណាក់​ឯង ហើយ​ក្នុង​ផ្ទះ​ពួក​បម្រើ​ឯង របស់​ណា​ដែល​ត្រូវ​ចិត្ត នោះ​គេ​នឹង​យក​ទៅ"»។


ពួក​ចាស់​ទុំ និង​ប្រជាជន​ទាំង‌ឡាយ​ទូល​ឆ្លើយ​ថា៖ «សូម​ទ្រង់​កុំ​ស្តាប់ ឬ​ព្រម​តាម​គេ​ឡើយ»។


ពេល​នោះ ព្រះ‌នាង​ក៏​ធ្វើ​សំបុត្រ​ដោយ​នូវ​ព្រះ‌នាម​អ័ហាប់ ហើយ​ប្រថាប់​ត្រា​ផែនដី រួច​ផ្ញើ​ទៅ​ពួក​ចាស់​ទុំ និង​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់ ដែល​នៅ​ក្នុង​ទី​ក្រុង​ជា‌មួយ​ណា‌បោត។


គ្រា​នោះ ព្រះបាទ​សាឡូម៉ូន​បាន​ប្រមូល​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល និង​ពួក​អ្នក​ដែល​ជា​ប្រធាន​លើ​កុល‌សម្ពន័្ធ​ទាំង​ប៉ុន្មាន ហើយ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្សា‌នុវង្ស​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ឲ្យ​មក​ឯ​ទ្រង់​នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​នាំ​យក​ហិប​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​ពី​ក្រុង​ដាវីឌ គឺ​ជា​ក្រុង​ស៊ីយ៉ូន ឡើង​មក


ពេល​ស្តេច​អ៊ីស្រា‌អែល​បាន​អាន​សំបុត្រ​នោះ​រួច​ហើយ ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​យើង​ជា​ព្រះ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​ស្លាប់ ឬ​ឲ្យ​រស់​បាន​ឬ បាន​ជា​គេ​ចាត់​មនុស្ស​ឃ្លង់​នេះ​មក​ឲ្យ​យើង​មើល​រោគ​ឲ្យ​ជា​ដូច្នេះ? ចូរ​ពិចារ‌ណា​មើល​របៀប​ដែល​គេ​រក​រឿង​នឹង​យើង»។


ព្រះបាទ​ដាវីឌ​បាន​ពិគ្រោះ​ជា‌មួយ​ពួក​មេទ័ព​ធំ​តូច គឺ​ជា​អ្នក​នាំ​មុខ​ទាំង​អស់។


គ្រា​នោះ ព្រះបាទ​ដាវីឌ​ប្រមូល​ពួក​អ្នក​ដែល​ជា​ប្រធាន​ក្នុង​សាសន៍​អ៊ីស្រា‌អែល ពួក​ចៅ‌ហ្វាយ​នៃ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន ពួក​នាយ​ដែល​ត្រួត​លើ​ពួក​អ្នក​ផ្គត់‌ផ្គង់​ស្បៀង​ថ្វាយ​ស្តេច​តាម​វេន ពួក​មេ​ទ័ព​ធំ​តូច ពួក​អ្នក​ដែល​ត្រួត​លើ​ព្រះ​រាជ្យ​ទ្រព្យ​របស់​ស្តេច និង​ពួក​បុត្រា​ទ្រង់​ទាំង​ប៉ុន្មាន និង​ពួក​ឧកញ៉ា គឺ​ជា​ពួក​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន​ទាំង​អស់​មក​ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម


គេ​មាន​គភ៌​បង្កើត​ជា​សេចក្ដី​អាក្រក់ ហើយ​ក៏​សម្រាល​ចេញ​មក​ជា​អំពើ​ទុច្ចរិត ហើយ​ចិត្ត​គេ​តែង‌តែ​រៀបចំ គម្រោង​ការអាក្រក់»។


ជា​អ្នក​ដែល​គិត​គូរ​បង្កើត សេចក្ដី​អាក្រក់​នៅ​ក្នុង​ចិត្ត ហើយ​ចេះ​តែ​ញុះ​ញង់​ឲ្យ​មាន​ចម្បាំង​ជា‌និច្ច។


គេ​គិត​បង្កើត​គម្រោង​ការ​អាក្រក់ កាល​កំពុង​នៅ​ក្នុង​ដំណេក ក៏​តាំង​ខ្លួន​ដើរ​តាម​ផ្លូវ​ដែល​មិន​ល្អ គេ​មិន​ព្រម​បោះ​បង់​អំពើ​អាក្រក់​ឡើយ។


តើ​អ្នក​រាល់​គ្នា​នឹង​ព្រួត​គ្នា​វាយ​ផ្ដួល​មនុស្ស​ម្នាក់ ទាំង​ចង់​សម្លាប់​គេ​ដល់កាល​ណា​ទៀត? អ្នក​នោះ​ដូច​ជា​កំផែង​ដែល​ទ្រេត ដូច​ជា​របង​ដែល​ចង់​រលំ​ទៅ​ហើយ។


មើល៍! គេ​ឈឺ​នឹង​សម្រាល​អំពើ​ទុច្ចរិត​របស់​គេ ក៏​មាន​ផ្ទៃ​ពោះ​ជា​សេចក្ដី​អាក្រក់ ហើយ​សម្រាល​ចេញ​ជា​សេចក្ដី​ភូតភរ។


ទី​ណាគ្មាន​អ្នក​ប្រាជ្ញា​នាំ​មុខ ប្រជាជន រមែង​ដួល​ចុះ តែ​បើ​មាន​អ្នក​ប្រឹក្សា​ច្រើន នោះ​មាន​សេចក្ដី​សុខ​វិញ។


អ្នក​ណា​ដែល​ព្យាយាម​ស្វែង​រក​សេចក្ដី​ល្អ នោះ​រមែង​បាន​គេ​រាប់​អាន​ដល់​ខ្លួន​ដែរ តែ​អ្នក​ណា​ដែល​ស្វែង​រក​តាម​អាក្រក់ ការ​អាក្រក់​នឹង​កើត​ដល់​អ្នក​នោះ​ឯង។


ដ្បិត​ចិត្ត​គេ​គិត​គូរ​តែ​កាល​សង្កត់‌សង្កិន ហើយ​បបូរ​មាត់​គេ​ពោល​តែ​សេចក្ដី​ប្រទូស‌រ៉ាយ។


ជា​អ្នក​ដែល​មាន​សេចក្ដី​វៀច​នៅ​ក្នុង​ចិត្ត ក៏​តែង​តែ​គិត​គូរ​បង្កើត​ការ​អា‌ក្រក់​ជា‌និច្ច ព្រម​ទាំង​សាប‌ព្រោះ​ការ​ទាស់‌ទែង​គ្នា។


ស្តេច​ទាំង​ពីរ​អង្គ​នេះ គេ​មាន​ចិត្ត​ទោរ​ទៅ​រក​តែ​អំពើ​អាក្រក់ គេ​កុហក​គ្នា​ក្នុង​ពេល​កំពុង​អង្គុយ​រួម​តុ​ជា​មួយ​គ្នា តែ​មិន​បាន​ផល​ឡើយ ដ្បិត​មិន​ទាន់​ដល់​គ្រា​ចុង​បញ្ចប់​ដែល​បាន​កំណត់​ទុក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម