ដូច្នេះ នាងនិយាយទៅលោកអេលីយ៉ាថា៖ «ឱអ្នកសំណព្វរបស់ព្រះអើយ តើខ្ញុំនឹងលោកមានការណ៍អ្វីនឹងគ្នា លោកបានមកឯណេះ ដើម្បីរំឭកពីអំពើបាបរបស់ខ្ញុំ ហើយនឹងសម្លាប់កូនខ្ញុំឬ?»
២ ពង្សាវតារក្សត្រ 3:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អេលីសេបានទូលដល់ស្តេចអ៊ីស្រាអែលថា៖ «តើទូលបង្គំអាចធ្វើអ្វីបាន? ចូរទៅរកពួកហោរារបស់បិតា និងមាតារបស់ព្រះអង្គចុះ»។ ប៉ុន្តែ ស្តេចអ៊ីស្រាអែលមានរាជឱង្ការតបថា៖ «ទេ ដ្បិតព្រះយេហូវ៉ាបានហៅស្តេចទាំងបីអង្គនេះមក ដើម្បីនឹងប្រគល់ទៅក្នុងកណ្ដាប់ដៃពួកម៉ូអាប់ហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេលីសេទូលស្ដេចអ៊ីស្រាអែលថា៖ «តើព្រះករុណាយាងមករកទូលបង្គំធ្វើអ្វី? ម្ដេចក៏មិនយាងទៅរកពួកព្យាការីរបស់មាតាបិតាព្រះករុណាទៅ!»។ ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់លោកថា៖ «ទេ ដ្បិតព្រះអម្ចាស់ហើយដែលបានហៅយើងទាំងបីនាក់មក ដើម្បីប្រគល់យើងទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ូអាប់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអេលីសេ ក៏ទូលដល់ស្តេចអ៊ីស្រាអែលថា តើទ្រង់នឹងទូលបង្គំត្រូវការអ្វីនឹងគ្នា ចូរទៅឯពួកហោរ៉ារបស់ព្រះបិតា នឹងព្រះមាតាទ្រង់ចុះ តែស្តេចអ៊ីស្រាអែលមានបន្ទូលតបថា ទេ ដ្បិតព្រះយេហូវ៉ាបានហៅស្តេចទាំង៣អង្គនេះមក ដើម្បីនឹងប្រគល់ទៅក្នុងកណ្តាប់ដៃ នៃពួកម៉ូអាប់ហើយ អាល់គីតាប អេលីយ៉ាសាក់ជម្រាបស្តេចអ៊ីស្រអែលថា៖ «តើស្តេចមករកខ្ញុំធ្វើអ្វី? ម្តេចក៏មិនទៅរកពួកព្យាការីរបស់បិតាម្តាយស្តេចទៅ!»។ ស្តេចស្រុកអ៊ីស្រអែលប្រាប់គាត់ថា៖ «ទេ ដ្បិតអុលឡោះតាអាឡាហើយដែលបានហៅយើងទាំងបីនាក់មក ដើម្បីប្រគល់យើងទៅក្នុងកណ្តាប់ដៃរបស់ជនជាតិម៉ូអាប់»។ |
ដូច្នេះ នាងនិយាយទៅលោកអេលីយ៉ាថា៖ «ឱអ្នកសំណព្វរបស់ព្រះអើយ តើខ្ញុំនឹងលោកមានការណ៍អ្វីនឹងគ្នា លោកបានមកឯណេះ ដើម្បីរំឭកពីអំពើបាបរបស់ខ្ញុំ ហើយនឹងសម្លាប់កូនខ្ញុំឬ?»
ដូច្នេះ ឥឡូវនេះ សូមចាត់គេទៅប្រមូលពួកអ៊ីស្រាអែលទាំងអស់គ្នាមកឯទូលបង្គំ នៅត្រង់ភ្នំកើមែល ព្រមទាំងពួកហោរានៃព្រះបាលទាំងបួនរយហាសិបនាក់ និងពួកហោរារបស់ព្រះអាសេរ៉ាទាំងបួនរយនាក់ ដែលបរិភោគនៅតុរបស់ព្រះនាងយេសិបិលមកផង»។
ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ប្រមូលពួកហោរាប្រហែលជាបួនរយនាក់មកសួរថា៖ «តើយើងត្រូវចេញទៅច្បាំងនឹងរ៉ាម៉ូត-កាឡាត ឬឈប់ខាន?» គេទូលឆ្លើយថា៖ «សូមយាងឡើងទៅចុះ ដ្បិតព្រះអម្ចាស់នឹងប្រគល់គេ មកក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះករុណាហើយ»
បន្ទាប់មក ស្តេចអ៊ីស្រាអែលមានរាជឱង្ការថា៖ «ស្តាយណាស់ ព្រះយេហូវ៉ាបានហៅយើងខ្ញុំ ជាស្តេចទាំងបីអង្គនេះមក ដើម្បីនឹងប្រគល់ទៅក្នុងកណ្ដាប់ដៃនៃសាសន៍ម៉ូអាប់ហើយ»។
ព្រះបាទយេហូសាផាតមានរាជឱង្ការថា៖ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ាសណ្ឋិតនៅជាមួយលោក»។ ដូច្នេះ ស្តេចអ៊ីស្រាអែល ស្ដេចយេហូសាផាត និងស្តេចអេដុម បានយាងចុះទៅរកលោក។
ខណៈនោះ គេនឹងអំពាវនាវដល់យើង តែយើងមិនព្រមឆ្លើយសោះ គេនឹងស្វែងរកយើងអស់ពីចិត្ត តែគេនឹងរកមិនឃើញឡើយ ។
ឥឡូវ តើពួកហោរារបស់ព្រះអង្គនៅឯណា ដែលគេថ្លែងទំនាយថា ស្តេចបាប៊ីឡូនមិនមកទាស់នឹងទ្រង់ ឬទាស់នឹងស្រុកនេះឡើយនោះ?
ចូរនាំគ្នាមក យើងវិលទៅរកព្រះយេហូវ៉ាវិញ ដ្បិតព្រះអង្គបានហែកហួរពួកយើង ហើយព្រះអង្គក៏នឹងប្រោសយើងឲ្យជា ព្រះអង្គបានវាយឲ្យរបួស ហើយព្រះអង្គក៏នឹងរុំរបួសឲ្យយើងដែរ។
រំពេចនោះ បុរសទាំងពីរស្រែកឡើងថា៖ «ព្រះរាជបុត្រារបស់ព្រះអើយ! តើព្រះអង្គត្រូវធ្វើដូចម្តេចជាមួយយើង? តើព្រះអង្គយាងមកទីនេះ ដើម្បីធ្វើទុក្ខយើងមុនពេលកំណត់ឬ?»
ព្រះយេស៊ូវមានព្រះបន្ទូលទៅមាតាថា៖ «អ្នកម្ដាយអើយ តើការនោះអំពល់អ្វីដល់យើង? ពេលវេលារបស់ខ្ញុំមិនទាន់មកដល់នៅឡើយទេ»។
ដូច្នេះ ពីពេលនេះតទៅ យើងឈប់ស្គាល់អ្នកណាម្នាក់តាមបែបសាច់ឈាមទៀតហើយ ទោះជាយើងធ្លាប់ស្គាល់ព្រះគ្រីស្ទតាមបែបសាច់ឈាមក៏ដោយ ក៏ឥឡូវនេះ យើងមិនស្គាល់ព្រះអង្គតាមបែបនោះទៀតទេ។
តើព្រះគ្រីស្ទ និងអារក្សបេលាលត្រូវគ្នាដូចម្ដេចបាន? ឬមួយអ្នកជឿមានចំណែកអ្វីជាមួយអ្នកមិនជឿ?
ចូរទៅហៅរកព្រះទាំងប៉ុន្មាន ដែលអ្នករាល់គ្នាបានជ្រើសរើសនោះទៅ ទុកឲ្យព្រះទាំងនោះសង្គ្រោះអ្នករាល់គ្នា ក្នុងពេលដែលអ្នករាល់គ្នាមានសេចក្ដីវេទនានេះទៅ!»។
រួចគាត់និយាយទៅនាងរស់ថា៖ «មើល៍! ប្អូនថ្លៃឯងបានត្រឡប់ទៅរកសាសន៍ និងព្រះរបស់គេវិញហើយ ដូច្នេះ ចូរឲ្យកូនវិលទៅតាមប្អូនថ្លៃកូនចុះ»។