១ ពង្សាវតារក្សត្រ 22:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ប្រមូលពួកហោរាប្រហែលជាបួនរយនាក់មកសួរថា៖ «តើយើងត្រូវចេញទៅច្បាំងនឹងរ៉ាម៉ូត-កាឡាត ឬឈប់ខាន?» គេទូលឆ្លើយថា៖ «សូមយាងឡើងទៅចុះ ដ្បិតព្រះអម្ចាស់នឹងប្រគល់គេ មកក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះករុណាហើយ» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ស្ដេចអ៊ីស្រាអែលកោះហៅព្យាការីប្រមាណបួនរយនាក់មក ហើយសួរពួកគេថា៖ «តើយើងត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ ពួកគេទូលថា៖ «សូមព្រះករុណាយាងទៅចុះ។ ព្រះអម្ចាស់នឹងប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណា»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ប្រមូលពួកហោរាប្រហែលជា៤០០នាក់មកសួរថា តើត្រូវឲ្យយើងចេញទៅ ច្បាំងនឹងរ៉ាម៉ូត-កាឡាត ឬឈប់ខាន គេទូលឆ្លើយថា សូមយាងឡើងទៅចុះ ដ្បិតព្រះអម្ចាស់ទ្រង់នឹងប្រគល់គេ មកក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ សូមមើលជំពូកអាល់គីតាប6 ស្តេចអ៊ីស្រអែលកោះហៅណាពីប្រមាណបួនរយនាក់មក ហើយសួរពួកគេថា៖ «តើយើងត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ ពួកគេជម្រាបថា៖ «សូមស្តេចទៅចុះ។ អុលឡោះតាអាឡានឹងប្រគល់ក្រុងនោះមកក្នុងកណ្តាប់ដៃរបស់ស្តេច»។ សូមមើលជំពូក |
ដូច្នេះ ចូរហៅពួកហោរារបស់ព្រះបាលទាំងអស់មកជួបយើងឥឡូវ ព្រមទាំងពួកអ្នកដែលថ្វាយបង្គំ និងអស់ពួកសង្ឃរបស់ព្រះអង្គផង កុំឲ្យមានខ្វះអ្នកណាមួយឡើយ ដ្បិតយើងត្រូវថ្វាយយញ្ញបូជាយ៉ាងធំដល់ព្រះបាល បើអ្នកណាខានមក នោះនឹងត្រូវស្លាប់» ប៉ុន្តែ ព្រះបាទយេហ៊ូវប្រព្រឹត្តដោយឧបាយទេ ប្រយោជន៍ដើម្បីនឹងបំផ្លាញពួកអ្នកដែលថ្វាយបង្គំដល់ព្រះបាលទាំងអស់។