ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 3:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ឆ្នាំ​ទី​ដប់​ប្រាំបី​នៃ​រាជ្យ​ស្ដេច​យេ‌ហូសា‌ផាត ស្តេច​ស្រុក​យូដា ស្ដេច​យេ‌ហូរ៉ាម ជា​បុត្រ​ព្រះបាទ​អ័ហាប់ បាន​ក្លាយ​ជា​ស្ដេច​លើ​ពួក​អ៊ីស្រា‌អែល​នៅ​ក្រុង​សាម៉ារី ទ្រង់​សោយ‌រាជ្យ​បាន​ដប់​ពីរ​ឆ្នាំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជ​កាល​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​យ៉ូរ៉ាម​ជា​បុត្រ​របស់​ព្រះ‌បាទ​អហាប់ ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី បាន​ដប់‌ពីរ​ឆ្នាំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​យ៉ូរ៉ាម ជា​បុត្រ​អ័ហាប់ ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រាអែល​នៅ​ក្រុង​សាម៉ារី ក្នុង​ឆ្នាំ​ទី​១២​នៃ​រាជ្យ​យ៉ូសា‌ផាត ជា​ស្តេច​យូដា ក៏​សោយ‌រាជ្យ​បាន​១២​ឆ្នាំ

សូមមើលជំពូក

អាល់គីតាប

នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី នៃ​រជ្ជ​កាល​របស់​ស្តេច​យ៉ូសា‌ផាត ជា​ស្តេច​ស្រុក​យូដា ស្តេច​យ៉ូរ៉ាម​ជា​បុត្រ​របស់​ស្តេច​អហាប់ ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល នៅ​ក្រុង​សាម៉ារី​បាន​ដប់‌ពីរ​ឆ្នាំ។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 3:1
5 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ហា‌ស៊ីយ៉ា ជា​បុត្រ​អ័ហាប់ ចាប់​ផ្ដើម​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ក្នុង​ឆ្នាំ​ទី​ដប់ប្រាំ​ពីរ​នៃ​រាជ្យ​យេ‌ហូសា‌ផាត ជា​ស្តេច​យូដា ក៏​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល​បាន​ពីរ​ឆ្នាំ។


ដូច្នេះ ទ្រង់​ក៏​សុគត ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ដែល​លោក​អេលីយ៉ា​បាន​ថ្លែង។ ស្ដេច​យេ‌ហូរ៉ាមជា​អនុជ បាន​ស្នង​រាជ្យ​ជំនួស​ទ្រង់ គឺ​ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រាជ្យ​ស្ដេច​យេ‌ហូរ៉ាម ជា​បុត្រ​របស់​យេ‌ហូសា‌ផាត ស្តេច​យូដា ដ្បិត​អ័ហា‌ស៊ីយ៉ា​គ្មាន​បុត្រា​ទេ។


ដូច្នេះ ស្តេច​អ៊ីស្រា‌អែល ស្តេច​យូដា និង​ស្តេច​អេដុម​ក៏​នាំ​គ្នា​ចេញ​ទៅ ដើរ​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ឥត​មាន​ទឹក​សម្រាប់​ពល‌ទ័ព និង​ហ្វូង​សត្វ​ដែល​ទៅ​ជា‌មួយ​គេ​នោះ​សោះ។


នៅ​ឆ្នាំ​ទី​ប្រាំ ក្នុង​រជ្ជកាល​ព្រះបាទ​យ៉ូរ៉ាម ជា​បុត្រ​ព្រះបាទ​អ័ហាប់ ស្តេច​ស្រុក​អ៊ីស្រា‌អែល កំពុង​ដែល​យេ‌ហូសា‌ផាត​សោយ‌រាជ្យ​លើ​ស្រុក​យូដា នោះ​ស្ដេច​យេ‌ហូរ៉ាម ជា​បុត្រ​យេ‌ហូសា‌ផាត ក៏​ឡើង​សោយ‌រាជ្យ។


ទ្រង់​ចេះ​តែ​ប្រព្រឹត្ត​តាម​ដំបូន្មាន​របស់​គេ ក៏​ទៅ​ជា‌មួយ​ព្រះបាទ​យេ‌ហូរ៉ាម ជា​បុត្រ​របស់​ព្រះបាទ​អ័ហាប់ ស្តេច​អ៊ីស្រា‌អែល ដើម្បី​ច្បាំង​នឹង​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី ត្រង់​ក្រុង​រ៉ាម៉ូត-កាឡាត​ដែរ ឯ​ពួក​ស៊ីរី គេ​ធ្វើ​ឲ្យ​ព្រះបាទ​យ៉ូរ៉ាម​មាន​របួស។