ហ៊ីរ៉ាមក៏ធ្វើចានក្លាំ ចបចូក និងខ្ទះទាំងប៉ុន្មាន ដូច្នេះ ហ៊ីរ៉ាមគាត់ធ្វើប្រដាប់ទាំងអស់ជាស្រេច ថ្វាយព្រះបាទសាឡូម៉ូន សម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា
២ ពង្សាវតារក្សត្រ 25:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយឆ្នាំង ចបចូក ដង្កៀប កូនចាន និងគ្រឿងប្រដាប់លង្ហិនទាំងប៉ុន្មាន ដែលសម្រាប់ការងារនោះក៏យកទៅដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេយកឆ្នាំង វែក កាំបិត ពែង និងរបស់ឯទៀតៗធ្វើពីលង្ហិន សម្រាប់ប្រើប្រាស់ក្នុងព្រះវិហារទៅជាមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយឆ្នាំង ចបចូក ដង្កៀប កូនចាន នឹងគ្រឿងប្រដាប់លង្ហិន ទាំងប៉ុន្មាន ដែលសំរាប់ការងារនោះគេក៏យកទៅដែរ អាល់គីតាប ពួកគេយកឆ្នាំង វែក កាំបិត ពែង និងរបស់ឯទៀតៗធ្វើពីលង្ហិន សម្រាប់ប្រើប្រាស់ក្នុងម៉ាស្ជិទទៅជាមួយ។ |
ហ៊ីរ៉ាមក៏ធ្វើចានក្លាំ ចបចូក និងខ្ទះទាំងប៉ុន្មាន ដូច្នេះ ហ៊ីរ៉ាមគាត់ធ្វើប្រដាប់ទាំងអស់ជាស្រេច ថ្វាយព្រះបាទសាឡូម៉ូន សម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា
ហើយទាំងឆ្នាំង ចបចូក និងខ្ទះទាំងប៉ុន្មាន គឺប្រដាប់ទាំងនោះឯង ដែលហ៊ីរ៉ាមបានធ្វើថ្វាយព្រះបាទសាឡូម៉ូន សម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា នោះសុទ្ធតែធ្វើពីលង្ហិន ហើយខាត់រំលីងផង។
ឯជើងក្រាន និងចានក្លាំ គឺរបស់ដែលធ្វើពីមាស និងរបស់ដែលធ្វើពីប្រាក់ នោះមេទ័ពធំក៏យកទៅទាំងអស់។
គេបានធ្វើការស្រេចហើយ ក៏យកប្រាក់ដែលនៅសល់ទៅថ្វាយស្តេច និងយេហូយ៉ាដា ហើយប្រាក់នោះក៏យកទៅធ្វើជាគ្រឿងប្រដាប់សម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា គឺជាគ្រឿងសម្រាប់ប្រើធ្វើការងារ ហើយថ្វាយតង្វាយ ព្រមទាំងកូនចាន និងគ្រឿងប្រដាប់ឯទៀត ធ្វើពីមាស និងប្រាក់ រួចការថ្វាយតង្វាយដុតនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ក៏មាននៅជានិច្ច គ្រប់មួយជីវិតរបស់យេហូយ៉ាដា។
ឆ្នាំង ចបចូក សម និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ឯបណ្ណាការទាំងនោះ ហ៊ីរ៉ាមជាមេជាង បានធ្វើពីលង្ហិនយ៉ាងភ្លឺ ថ្វាយព្រះបាទសាឡូម៉ូន សម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា។
ឃ្នាបប្រឆេះ និងថាសដាក់កម្ទេចសម្រាប់ជើងចង្កៀង នោះក៏ត្រូវធ្វើពីមាសសុទ្ធទាំងអស់ដែរ។
ត្រូវធ្វើប្រដាប់ដាក់ផេះ ចបចូក ផើង សម និងជើងក្រានសម្រាប់អាសនា ឯគ្រឿងប្រដាប់ទាំងនោះ ត្រូវធ្វើពីលង្ហិនទាំងអស់។
លោកធ្វើគ្រឿងប្រដាប់ទាំងប៉ុន្មានសម្រាប់អាសនា មានប្រដាប់ដាក់ផេះ ប៉ែល ផើង សម និងជើងក្រាន គឺប្រដាប់ទាំងអស់សុទ្ធតែធ្វើពីលង្ហិនទាំងអស់។
ឯកន្ថោរ ចបចូក ឃ្នាបប្រឆេះ ចានគោម កូនចាន និងគ្រឿងប្រដាប់លង្ហិនទាំងប៉ុន្មានដែលប្រើសម្រាប់គោរព គេក៏យកទៅដែរ។