Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 25:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ហើយ​ឆ្នាំង ចប‌ចូក ដង្កៀប កូន​ចាន នឹង​គ្រឿង​ប្រដាប់​លង្ហិន ទាំង​ប៉ុន្មាន ដែល​សំរាប់​ការ‌ងារ​នោះ​គេ​ក៏​យក​ទៅ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ហើយ​ឆ្នាំង ចប‌ចូក ដង្កៀប កូន​ចាន និង​គ្រឿង​ប្រដាប់​លង្ហិន​ទាំង​ប៉ុន្មាន ដែល​សម្រាប់​ការ‌ងារ​នោះ​ក៏​យក​ទៅ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ពួក​គេ​យក​ឆ្នាំង វែក កាំបិត ពែង និង​របស់​ឯ​ទៀតៗ​ធ្វើ​ពី​លង្ហិន សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌វិហារ​ទៅ​ជា​មួយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ពួក​គេ​យក​ឆ្នាំង វែក កាំបិត ពែង និង​របស់​ឯ​ទៀតៗ​ធ្វើ​ពី​លង្ហិន សម្រាប់​ប្រើ​ប្រាស់​ក្នុង​ម៉ាស្ជិទ​ទៅ​ជា​មួយ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 25:14
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ហ៊ីរ៉ាម​ក៏​ធ្វើ​ចាន​ក្លាំ ចប‌ចូក នឹង​ខ្ទះ​ទាំង​ប៉ុន្មាន ដូច្នេះ ហ៊ីរ៉ាម​គាត់​ធ្វើ​ប្រដាប់​ទាំង​អស់​ជា​ស្រេច ថ្វាយ​ស្តេច​សាឡូម៉ូន សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា


ហើយ​ទាំង​ឆ្នាំង ចប‌ចូក នឹង​ខ្ទះ​ទាំង​ប៉ុន្មាន គឺ​ប្រដាប់​ទាំង​នោះ​ឯង ដែល​ហ៊ីរ៉ាម​បាន​ធ្វើ​ថ្វាយ​ស្តេច​សាឡូម៉ូន សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន ហើយ​ខាត់​រំលីង​ផង


ឯ​ជើង‌ក្រាន នឹង​ចាន‌ក្លាំ គឺ​របស់​ដែល​ធ្វើ​ពី​មាស នឹង​របស់​ដែល​ធ្វើ​ពី​ប្រាក់​ផង នោះ​មេ‌ទ័ព​ធំ លោក​ក៏​យក​ទាំង​អស់​ទៅ


កាល​គេ​បាន​ធ្វើ​ការ​ស្រេច​ហើយ នោះ​ក៏​យក​ប្រាក់​ដែល​សល់​នៅ ទៅ​ថ្វាយ​ដល់​ស្តេច នឹង​យេហូ‌យ៉ាដា ហើយ​ប្រាក់​នោះ​ក៏​យក​ទៅ​ធ្វើ​ជា​គ្រឿង​ប្រដាប់​សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​គ្រឿង​សំរាប់​ប្រើ​ធ្វើ​ការ‌ងារ ហើយ​ថ្វាយ​ដង្វាយ ព្រម​ទាំង​កូន​ចាន នឹង​គ្រឿង​ប្រដាប់​ឯ​ទៀត ធ្វើ​ពី​មាសនឹង​ប្រាក់ រួច​ការ​ថ្វាយ​ដង្វាយ​ដុត នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ក៏​មាន​នៅ​ជានិច្ចគ្រប់​១​ជីវិត​របស់​យេហូ‌យ៉ាដា។


ឆ្នាំង ចប‌ចូក សម នឹង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ឯ​បណ្តា‌ការ​ទាំង​នោះ ហ៊ីរ៉ាម ជា​មេ​ជាង បាន​ធ្វើ​ពី​លង្ហិន​យ៉ាង​ភ្លឺ ថ្វាយ​ស្តេច​សាឡូម៉ូន សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា


ឯ​ឃ្នាប​ប្រឆេះ នឹង​កន្ថោរ​ដាក់​កំទេច​សំរាប់​ជើង​ចង្កៀង នោះ​ក៏​ត្រូវ​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់​ដែរ


ត្រូវ​ធ្វើ​ប្រដាប់​ដាក់​ផេះ ចប‌ចូក ផើង សម ហើយ​នឹង​ជើង‌ក្រាន​សំរាប់​អាសនា ឯ​ប្រដាប់​ទាំង​នោះ ត្រូវ​ធ្វើ​ពី​លង្ហិន​ទាំង​អស់


គាត់​ធ្វើ​ប្រដាប់​ទាំង​ប៉ុន្មាន​សំរាប់​អាសនា គឺ​ជា​ប្រដាប់​ដាក់​ផេះ ចប‌ចូក ផើង សម ហើយ​នឹង​ជើង‌ក្រាន​ដែរ នោះ​សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន​ទាំង​អស់


ឯ​កន្ថោរ ចប‌ចូក ឃ្នាប​ប្រឆេះ ចាន‌គោម កូន​ចាន នឹង​គ្រឿង​ប្រដាប់​លង្ហិន​ទាំង​ប៉ុន្មាន​ដែល​ប្រើ​សំរាប់​គោរព នោះ​គេ​ក៏​យក​ទៅ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម