Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 38:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 លោក​ធ្វើ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​សម្រាប់​អាស‌នា មាន​ប្រដាប់​ដាក់​ផេះ ប៉ែល ផើង សម និង​ជើង‌ក្រាន គឺ​ប្រដាប់​ទាំង​អស់​សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 លោក​ក៏​បាន​ធ្វើ​គ្រឿង​សម្រាប់​ប្រើ‌ប្រាស់​ពី​លង្ហិន​ទាំង​អស់ គឺ​មាន​ធុង​ដាក់​ផេះ ប្រដាប់​ចូក​ផេះ ផើង​ដាក់​ឈាម សម និង​ភាជន៍។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 គាត់​ធ្វើ​ប្រដាប់​ទាំង​ប៉ុន្មាន​សំរាប់​អាសនា គឺ​ជា​ប្រដាប់​ដាក់​ផេះ ចប‌ចូក ផើង សម ហើយ​នឹង​ជើង‌ក្រាន​ដែរ នោះ​សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន​ទាំង​អស់

សូមមើលជំពូក ចម្លង

អាល់គីតាប

3 គាត់​ក៏​បាន​ធ្វើ​គ្រឿង​សម្រាប់​ប្រើ​ប្រាស់​ពី​លង្ហិន​ទាំង​អស់ គឺ​មាន​ធុង​ដាក់​ផេះ ប្រដាប់​ចូក​ផេះ ផើង​ដាក់​ឈាម សម និង​ភាជន៍។

សូមមើលជំពូក ចម្លង




និក្ខមនំ 38:3
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ឆ្នាំង ចប‌ចូក សម និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ឯ​បណ្ណា‌ការ​ទាំង​នោះ ហ៊ីរ៉ាម​ជា​មេ​ជាង បាន​ធ្វើ​ពី​លង្ហិន​យ៉ាង​ភ្លឺ ថ្វាយ​ព្រះបាទ​សាឡូម៉ូន សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។


បន្ទាប់​មក ទ្រង់​ក៏​សិត​ធ្វើ​សមុទ្រ​មាន​រាង​មូល ទំហំ​ដប់​ហត្ថ​ពី​មាត់​ខាង​ទៅ​ម្ខាង ហើយ​កម្ពស់​ប្រាំ​ហត្ថ យក​ខ្សែ​វាស់​ជុំ‌វិញ​ត្រូវ​ជា​សាមសិប​ហត្ថ។


ត្រូវ​ធ្វើ​ប្រដាប់​ដាក់​ផេះ ចប‌ចូក ផើង សម និង​ជើង‌ក្រាន​សម្រាប់​អាស‌នា ឯ​គ្រឿង​ប្រដាប់​ទាំង​នោះ ត្រូវ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។


នៅ​ជ្រុង​ទាំង​បួន លោក​ធ្វើ​ស្នែង​ចេញ​ពី​អាស‌នា ស្រោប​ដោយ​លង្ហិន។


លោក​ធ្វើ​ប្រទាស​លង្ហិន​ខ្ទាស់​ក្រឡា​គ្នា​សម្រាប់​អាស‌នា ក៏​ដាក់​ប្រទាស​ពី​ខាង​ក្រោម​គែម ឲ្យ​ជាប់​ត្រង់​ពាក់​កណ្ដាល​របស់​កម្ពស់​អាស‌នា។


គេ​ជា​សង្ឃ​ដែល​ទម្លាប់​ប្រព្រឹត្ត​ចំពោះ​ប្រជាជន​យ៉ាង​ដូច្នេះ គឺ​បើ​មាន​អ្នក​ណា​ថ្វាយ​យញ្ញ‌បូជា នោះ​អ្នក​បម្រើ​របស់​សង្ឃ​តែង​យក​សម​មាន​ធ្មេញ​បី​មក​កាន់​នៅ​ដៃ ក្នុង​ពេល​ដែល​គេ​កំពុង​ស្ងោរ​សាច់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម