ណាដាបជាបុត្រាយេរ៉ូបោម ឡើងសោយរាជ្យនៅស្រុកអ៊ីស្រាអែល នៅឆ្នាំទីពីរ ក្នុងរាជ្យអេសាជាស្តេចស្រុកយូដា ទ្រង់គ្រងរាជ្យនៅស្រុកអ៊ីស្រាអែលបានពីរឆ្នាំ។
២ ពង្សាវតារក្សត្រ 21:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលអាំម៉ូនឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃពីរឆ្នាំ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានពីរឆ្នាំ មាតារបស់ទ្រង់ព្រះនាមថា មស៊ូលេមេត បុត្រីរបស់ហារូស ជាអ្នកស្រុកយ៉ុតបា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទអាំម៉ូនឡើងសោយរាជ្យ ទ្រង់មានព្រះជន្មាយុម្ភៃពីរវស្សា ហើយសោយរាជ្យបានពីរឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា មស៊ូលេម៉េត ជាកូនរបស់លោកហារូស ជាអ្នកស្រុកយ៉ុតបា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលអាំម៉ូនចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២២ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន២ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមថា មស៊ូលេមេត បុត្រីរបស់ហារូស ជាអ្នកស្រុកយ៉ុតបា អាល់គីតាប កាលស្តេចអាំម៉ូនឡើងសោយរាជ្យ គាត់មានវ័យម្ភៃពីរឆ្នាំ ហើយសោយរាជ្យបានពីរឆ្នាំនៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្តេចមាននាមថា មស៊ូលេម៉េត ជាកូនរបស់លោកហារូស ជាអ្នកស្រុកយ៉ុតបា។ |
ណាដាបជាបុត្រាយេរ៉ូបោម ឡើងសោយរាជ្យនៅស្រុកអ៊ីស្រាអែល នៅឆ្នាំទីពីរ ក្នុងរាជ្យអេសាជាស្តេចស្រុកយូដា ទ្រង់គ្រងរាជ្យនៅស្រុកអ៊ីស្រាអែលបានពីរឆ្នាំ។
លុះដល់ឆ្នាំទីម្ភៃប្រាំមួយ ក្នុងរាជ្យអេសា ជាស្តេចយូដា នោះអេឡាជាកូនប្អាសា សោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងធើសា ក៏សោយរាជ្យបានពីរឆ្នាំ។
អ័ហាស៊ីយ៉ា ជាបុត្រអ័ហាប់ ចាប់ផ្ដើមសោយរាជ្យលើពួកអ៊ីស្រាអែល នៅក្រុងសាម៉ារី ក្នុងឆ្នាំទីដប់ប្រាំពីរនៃរាជ្យយេហូសាផាត ជាស្តេចយូដា ក៏សោយរាជ្យលើពួកអ៊ីស្រាអែលបានពីរឆ្នាំ។
នៅឆ្នាំទីហាសិប ក្នុងរាជ្យអ័សារា ស្តេចយូដា នោះពេកាហ៊ាជាបុត្រមណាហិមឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ក៏សោយរាជ្យបានពីរឆ្នាំ។
ម៉ាណាសេក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ព្រះអង្គ ហើយគេបញ្ចុះសពទ្រង់នៅក្នុងច្បារនៃដំណាក់ទ្រង់ គឺក្នុងច្បាប់របស់អ៊ូសា រួចអាំម៉ូនជាបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។
ពួកលេវីទាំងអស់ ដែលលោកម៉ូសេ និងលោកអើរ៉ុនបានរាប់តាមការបង្គាប់របស់ព្រះយេហូវ៉ា តាមពូជអំបូររបស់គេ គឺប្រុសៗទាំងអស់ចាប់ពីអាយុមួយខែឡើង សរុបទាំងអស់មានចំនួន ២២ ០០០ នាក់។