យើងនឹងចម្រើនអាយុឯងឡើងដប់ប្រាំឆ្នាំទៀត ហើយដោះឯង និងទីក្រុងនេះ ឲ្យរួចពីកណ្ដាប់ដៃរបស់ស្តេចអាសស៊ើរ ព្រមទាំងការពារទីក្រុងនេះ រក្សាទុកសម្រាប់យើង គឺដោយយល់ដល់ដាវីឌ ជាអ្នកបម្រើរបស់យើង"»។
២ ពង្សាវតារក្សត្រ 20:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហោរាអេសាយបានទូលថា៖ «សូមយកផ្លែល្វាមួយផែនមកបិទលើបូសនោះ នោះទ្រង់នឹងបានជា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្យាការីអេសាយបង្គាប់ទៅរាជបម្រើថា៖ «ចូរយកម្សៅឧទុម្ពរមួយកញ្ចប់លាបលើដំបៅ នោះព្រះបាទហេសេគានឹងបានរស់រានមិនខាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អេសាយក៏ទូលថា សូមយកផ្លែល្វា១ផែនមក នោះគេក៏យកមកបិទលើបូសនោះ រួចទ្រង់បានជាឡើង។ អាល់គីតាប ណាពីអេសាយបង្គាប់ទៅអ្នកបម្រើថា៖ «ចូរយកម្សៅឧទុម្ពរមួយកញ្ចប់លាបលើដំបៅ នោះស្តេចហេសេគានឹងបានរស់រានមិនខាន»។ |
យើងនឹងចម្រើនអាយុឯងឡើងដប់ប្រាំឆ្នាំទៀត ហើយដោះឯង និងទីក្រុងនេះ ឲ្យរួចពីកណ្ដាប់ដៃរបស់ស្តេចអាសស៊ើរ ព្រមទាំងការពារទីក្រុងនេះ រក្សាទុកសម្រាប់យើង គឺដោយយល់ដល់ដាវីឌ ជាអ្នកបម្រើរបស់យើង"»។
ស្ដេចហេសេគាមានរាជឱអង្ការសួរលោកអេសាយថា៖ «តើមានទីសម្គាល់ណាឲ្យខ្ញុំដឹងថា ព្រះយេហូវ៉ានឹងប្រោសឲ្យខ្ញុំបានជា ហើយដែលខ្ញុំនឹងឡើងទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ានៅថ្ងៃទីបីបាន?»
លោកប្រាប់ថា៖ «ដូច្នេះ ចូរយកម្សៅមក» រួចលោកបានចាក់ម្សៅនោះក្នុងឆ្នាំង ហើយប្រាប់ថា៖ «ចូរដួសចែកឲ្យគេបរិភោគទៅ» គ្មានជាតិពុលនៅក្នុងបបរទៀតទេ។
ហោរាអេសាយបានប្រាប់ថា៖ «ត្រូវឲ្យគេយកផែនល្វាមួយមកបិទលើបូស នោះទ្រង់នឹងបានជា»