លោកប្រាប់ថា៖ «ចូរយកក្អមថ្មីមួយមកឲ្យខ្ញុំ ហើយដាក់អំបិលផង» គេក៏យកមកជូនលោក។
២ ពង្សាវតារក្សត្រ 2:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក លោកចេញទៅចាក់អំបិលនោះទៅក្នុងរន្ធទឹក ដោយពោលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "យើងបានកែទឹកនេះឲ្យបានល្អឡើងវិញហើយ ពីនេះទៅមុខនឹងគ្មានអ្វីស្លាប់ ឬឥតផល ដោយព្រោះទឹកនេះទៀតឡើយ"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកចេញទៅឯប្រភពទឹក ហើយចាក់អំបិលក្នុងទឹក ទាំងមានប្រសាសន៍ដូចតទៅ៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា “យើងនឹងធ្វើឲ្យទឹកនេះល្អឡើងវិញ គឺមិនបង្កឲ្យអ្វីៗស្លាប់ ឬក៏ធ្វើឲ្យដីឥតបង្កើតភោគផលទៀតដែរ”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលោកចេញទៅចាក់អំបិលនោះ ទៅក្នុងរន្ធទឹកដោយពាក្យថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ អញបានកែទឹកនេះ ឲ្យបានល្អឡើងវិញហើយ ពីនេះទៅមុខនឹងគ្មានអ្វីស្លាប់ឬឥតផល ដោយព្រោះទឹកនេះទៀតឡើយ អាល់គីតាប គាត់ចេញទៅឯប្រភពទឹក ហើយចាក់អំបិលក្នុងទឹកទាំងមានប្រសាសន៍ដូចតទៅ៖ «អុលឡោះតាអាឡាមានបន្ទូលថា “យើងនឹងធ្វើឲ្យទឹកនេះល្អឡើងវិញ គឺមិនបង្កឲ្យអ្វីៗស្លាប់ ឬក៏ធ្វើឲ្យដីឥតបង្កើតភោគផលទៀតដែរ”»។ |
លោកប្រាប់ថា៖ «ចូរយកក្អមថ្មីមួយមកឲ្យខ្ញុំ ហើយដាក់អំបិលផង» គេក៏យកមកជូនលោក។
ដូច្នេះ ទឹកនោះក៏បានប្រែជាល្អ ដរាបដល់សព្វថ្ងៃនេះ ដូចជាពាក្យដែលអេលីសេបានពោល។
លោកប្រាប់ថា៖ «ដូច្នេះ ចូរយកម្សៅមក» រួចលោកបានចាក់ម្សៅនោះក្នុងឆ្នាំង ហើយប្រាប់ថា៖ «ចូរដួសចែកឲ្យគេបរិភោគទៅ» គ្មានជាតិពុលនៅក្នុងបបរទៀតទេ។
អ្នកសំណព្វរបស់ព្រះសួរថា៖ «តើធ្លាក់ត្រង់ណា?» អ្នកនោះក៏បង្ហាញកន្លែង រួចលោកកាប់មែកឈើមួយកំណាត់ បោះទៅក្នុងទឹក ហើយផ្លែពូថៅក៏អណ្តែតឡើងមក។
ហើយអស់ទាំងតង្វាយម្សៅដែលអ្នកថ្វាយ នោះត្រូវបង់អំបិលផង ក៏មិនត្រូវខាននឹងដាក់អំបិលនៃសេចក្ដីសញ្ញា របស់ព្រះក្នុងតង្វាយម្សៅឡើយ ត្រូវតែបង់អំបិលចុះក្នុងគ្រប់ទាំងតង្វាយរបស់អ្នក។
អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្តីអាក្រក់ ទាស់នឹងអ្នករាល់គ្នាដោយព្រោះខ្ញុំ។
អំបិលជារបស់ល្អ តែបើបាត់ជាតិប្រៃហើយ តើអ្នករាល់គ្នាធ្វើដូចម្ដេចឲ្យប្រៃវិញបាន? ចូរមានជាតិប្រៃនៅក្នុងខ្លួន ហើយនៅជាមួយគ្នាដោយសុខសាន្តចុះ»។
ពេលព្រះអង្គមានព្រះបន្ទូលរួចហើយ ទ្រង់ក៏ស្តោះទៅលើដី ហើយយកទឹកព្រះឱស្ឋធ្វើជាភក់ ទៅលាបភ្នែកមនុស្សខ្វាក់នោះ
ព្រះអង្គនឹងជូតអស់ទាំងទឹកភ្នែក ចេញពីភ្នែករបស់គេ សេចក្ដីស្លាប់នឹងលែងមានទៀតហើយ ការកាន់ទុក្ខ ការយំសោក ឬការឈឺចាប់ ក៏នឹងលែងមានទៀតដែរ ដ្បិតអ្វីៗពីមុនទាំងប៉ុន្មានបានកន្លងបាត់ទៅហើយ»។