ស្តេចអ៊ីស្រាអែលមានរាជឱង្ការតបថា៖ «បពិត្រព្រះករុណាជាម្ចាស់អើយ ដូចជាព្រះករុណាមានរាជឱង្ការមែន ខ្លួនទូលបង្គំ ព្រមទាំងសព្វសារពើដែលទូលបង្គំមាន គឺជារបស់ព្រះករុណាហើយ»។
២ ពង្សាវតារក្សត្រ 16:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អ័ហាសចាត់សារទៅទីកាឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរថា «ទូលបង្គំនេះជាអ្នកបម្រើ ហើយជាបុត្ររបស់ទ្រង់ ហេតុនេះ សូមទ្រង់ឡើងមកជួយទូលបង្គំ ឲ្យរួចពីកណ្ដាប់ដៃនៃស្តេចស៊ីរី និងស្តេចអ៊ីស្រាអែល ដែលគេបានលើកគ្នាមកទាស់នឹងទូលបង្គំផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអហាសចាត់អ្នកនាំសារឲ្យទៅទូលព្រះចៅទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរីថា៖ «ទូលបង្គំជាអ្នកបម្រើ និងជាកូនចៅរបស់ព្រះករុណា សូមព្រះករុណាយាងមករំដោះទូលបង្គំ ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ស្ដេចស្រុកស៊ីរី និងស្ដេចស្រុកអ៊ីស្រាអែល ដែលលើកគ្នាមកវាយទូលបង្គំផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អ័ហាសទ្រង់ចាត់សារ ឲ្យទៅឯទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរថា ទូលបង្គំនេះជាអ្នកបំរើ ហើយជាបុត្ររបស់ទ្រង់ ហេតុនេះសូមទ្រង់ឡើងមកជួយទូលបង្គំ ឲ្យរួចពីកណ្តាប់ដៃនៃស្តេចស៊ីរី នឹងស្តេចអ៊ីស្រាអែល ដែលគេបានលើកគ្នាមកទាស់នឹងទូលបង្គំផង អាល់គីតាប ស្តេចអហាសចាត់អ្នកនាំសារឲ្យទៅជម្រាបស្តេចទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាស្ស៊ីរីថា៖ «ខ្ញុំជាអ្នកបម្រើ និងជាកូនចៅរបស់ស្តេច សូមស្តេចមករំដោះខ្ញុំ ឲ្យរួចផុតពីកណ្តាប់ដៃរបស់ស្តេចស្រុកស៊ីរី និងស្តេចស្រុកអ៊ីស្រអែល ដែលលើកគ្នាមកវាយខ្ញុំផង»។ |
ស្តេចអ៊ីស្រាអែលមានរាជឱង្ការតបថា៖ «បពិត្រព្រះករុណាជាម្ចាស់អើយ ដូចជាព្រះករុណាមានរាជឱង្ការមែន ខ្លួនទូលបង្គំ ព្រមទាំងសព្វសារពើដែលទូលបង្គំមាន គឺជារបស់ព្រះករុណាហើយ»។
នៅក្នុងរាជ្យពេកា ជាស្តេចអ៊ីស្រាអែល នោះទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ក៏មកចាប់យកក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-ម្អាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ និងស្រុកកាឡាត ហើយស្រុកកាលីឡេ ព្រមទាំងស្រុកណែបថាលីទាំងមូល ក៏ដឹកនាំពួកអ្នកស្រុកទាំងនោះ ទៅជាឈ្លើយ ដល់ស្រុកអាសស៊ើរ។
ព្រះយេហូវ៉ាក៏គង់ជាមួយទ្រង់ ហើយកន្លែងណាដែលទ្រង់យាងទៅ បានជោគជ័យទាំងអស់ ទ្រង់បះបោរ លែងចុះចូលនឹងស្តេចស្រុកអាសស៊ើរ។
ដូច្នេះ ព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានបណ្ដាលព្រះហឫទ័យនៃពូល ជាស្តេចស្រុកអាសស៊ើរ និងទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ឲ្យនាំគេទៅ គឺពួករូបេន ពួកកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀងនោះ ស្តេចទាំងពីរអង្គនោះក៏នាំគេទៅនៅឯហាឡា ហាបោរ ហារ៉ា ហើយដល់ទន្លេស្រុកកូសាន ដរាបដល់សព្វថ្ងៃ។
នៅគ្រានោះ ព្រះបាទអ័ហាសចាត់អ្នកនាំសារទៅ ដើម្បីសូមស្តេចស្រុកអាសស៊ើរឲ្យមកជួយ។
គ្រានោះ ទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរក៏មកឯទ្រង់ តែមិនបានជួយចម្រើនកម្លាំងទ្រង់ទេ គឺបានធ្វើឲ្យទ្រង់មានសេចក្ដីលំបាកវិញ
ហេតុនេះបានជាព្រះអង្គបោះបង់ចោល ពួកវង្សយ៉ាកុបជាប្រជារាស្ត្ររបស់ព្រះអង្គ គឺពីព្រោះមានគ្រូមន្តអាគម ពីស្រុកខាងកើត បានចូលមកពេញទីហើយ គេធ្វើជាគ្រូអាបធ្មប់ដូចជាសាសន៍ភីលីស្ទីន ក៏ចងសម្ពន្ធមិត្តនឹងពួកសាសន៍ដទៃ។
តើអ្នកនឹងថាដូចម្តេច ក្នុងកាលដែលព្រះអង្គតាំងពួកមិត្តសម្លាញ់ របស់អ្នកឡើងឲ្យគ្រប់គ្រងលើអ្នក ដ្បិតគឺអ្នកហើយដែលបានបង្រៀនគេឲ្យធ្វើដូច្នេះ តើសេចក្ដីទុក្ខព្រួយដូចជាស្ត្រី ដែលឈឺចាប់នឹងសម្រាលកូនមិនចាប់អ្នកទេឬ?
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ត្រូវបណ្ដាសាហើយ អ្នកណាដែលទីពឹងដល់មនុស្ស ហើយយកសាច់ឈាមជាដៃរបស់ខ្លួន ជាអ្នកដែលមានចិត្តដកថយចេញពីព្រះយេហូវ៉ា
យើងរង់ចាំជំនួយឡើងផ្សាភ្នែក តែគ្មានអ្នកណាមកជួយយើងសោះ ការដែលយើងបានរង់ចាំនោះ គឺយើងចាំមើលផ្លូវសាសន៍មួយ ដែលជួយសង្គ្រោះមិនបាន។
អ្នកបានភប់ប្រសព្វនឹងសាសន៍អាសស៊ើរដែរ ដ្បិតអ្នកមិនចេះឆ្អែតឆ្អន់ឡើយ អ្នកបានរួមបវេណីនឹងគេ ក៏នៅតែមិនស្កប់ស្កល់ទៀត។
វាជាប់ចិត្តស្រឡាញ់ពួកសាសន៍អាសស៊ើរ ជាពួកចៅហ្វាយ គឺជាពួកអ្នកគ្រប់គ្រងដែលនៅជិតខាងវា ជាពួកដែលស្លៀកពាក់ដោយរុងរឿង ហើយជិះសេះ សុទ្ធតែជាពួកកំលោះយ៉ាងចាប់ចិត្ត។
ឯអូហូឡា នាងក៏ធ្វើជាពេស្យា ក្នុងកាលដែលធ្វើជាប្រពន្ធរបស់យើង វាជាប់ចិត្តនឹងសហាយវា គឺសាសន៍អាសស៊ើរ ជាទាហាន
ស្រុកអាសស៊ើរមិនអាចសង្គ្រោះយើងខ្ញុំបានទេ យើងខ្ញុំក៏មិនព្រមជិះសេះទៀតដែរ យើងខ្ញុំលែងពោលទៅស្នាដៃរបស់យើងខ្ញុំ ថាជា "ព្រះរបស់យើងខ្ញុំ" ទៀតហើយ ដ្បិតនៅក្នុងព្រះអង្គ កូនកំព្រារកបានសេចក្ដីមេត្តាករុណា។
អេប្រាអិមប្រៀបដូចជាសត្វព្រាប ដែលអាប់ឥតប្រាជ្ញា ហើយគ្មានគំនិត គេហៅរកសាសន៍អេស៊ីព្ទ រួចគេទៅពឹងស្រុកអាសស៊ើរ។