Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 28:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 គ្រា​នោះ ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស‌ស៊ើរ​ក៏​មក​ឯ​ទ្រង់ តែ​មិន​បាន​ជួយ​ចម្រើន​កម្លាំង​ទ្រង់​ទេ គឺ​បាន​ធ្វើ​ឲ្យ​ទ្រង់​មាន​សេចក្ដី​លំបាក​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ព្រះ‌ចៅ​ទីកឡាត-‌ពេលេ‌ស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​វាយ​ព្រះ‌បាទ​អហាស និង​ចាត់​ទុក​ស្ដេច​ជា​សត្រូវ គឺ​ពុំ​បាន​ជួយ​គាំ‌ទ្រ​ស្ដេច​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 គ្រា​នោះ ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាសស៊ើរ​ក៏​មក​ឯ​ទ្រង់ តែ​មិន​បាន​ជួយ​ចំរើន​កំឡាំង​ទ្រង់​ទេ គឺ​បាន​ធ្វើ​ឲ្យ​ទ្រង់​មាន​សេចក្ដី​លំបាក​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ស្តេច​ទីកឡាត-ពេលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី បាន​លើក​ទ័ព​មក​វាយ​ស្តេច​អហាស និង​ចាត់​ទុក​ស្តេច​ជា​សត្រូវ គឺ​ពុំ​បាន​ជួយ​គាំ​ទ្រ​ស្តេច​ឡើយ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 28:20
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ក្នុង​រាជ្យ​ពេកា ជា​ស្តេច​អ៊ីស្រា‌អែល នោះ​ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ក៏​មក​ចាប់​យក​ក្រុង​អ៊ីយ៉ូន ក្រុង​អេបិល-បេត-ម្អាកា ក្រុង​យ៉ាណូ‌ហា ក្រុង​កេដេស ក្រុង​ហាសោរ និង​ស្រុក​កាឡាត ហើយ​ស្រុក​កាលី‌ឡេ ព្រម​ទាំង​ស្រុក​ណែប‌ថា‌លី​ទាំង​មូល ក៏​ដឹក‌នាំ​ពួក​អ្នក​ស្រុក​ទាំង​នោះ ទៅ​ជា​ឈ្លើយ ដល់​ស្រុក​អាស‌ស៊ើរ។


ស្តេច​អាស‌ស៊ើរ​យាង​មក​សព្វ​គ្រប់​ក្នុង​ស្រុក ក៏​ឡើង​ទៅ​ឡោម‌ព័ទ្ធ​ច្បាំង​ក្រុង​សាម៉ារី​អស់​រយៈ​ពេល​បី​ឆ្នាំ។


ដូច្នេះ ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​បាន​បណ្ដាល​ព្រះ‌ហឫ‌ទ័យ​នៃ​ពូល ជា​ស្តេច​ស្រុក​អាស‌ស៊ើរ និង​ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ឲ្យ​នាំ​គេ​ទៅ គឺ​ពួក​រូបេន ពួក​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង​នោះ ស្តេច​ទាំង​ពីរ​អង្គ​នោះ​ក៏​នាំ​គេ​ទៅ​នៅ​ឯ​ហាឡា ហាបោរ ហារ៉ា ហើយ​ដល់​ទន្លេ​ស្រុក​កូសាន ដរាប​ដល់​សព្វ​ថ្ងៃ។


បាល​មាន​កូន​មួយ​ឈ្មោះ​ប្អេរ៉ា ជា​អ្នក​ដែល​ទីកឡាត-ពីលេ‌ស៊ើរ ស្តេច​ស្រុក​អាស‌ស៊ើរ​បាន​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ អ្នក​នោះ​ជា​កំពូល​លើ​ពួក​រូបេន។


ដូច្នេះ ពួក​រត់​សំបុត្រ​ក៏​ទទួល​យក​សំបុត្រ​ពី​ព្រះ‌ហស្ត​ស្តេច និង​ពី​ពួក​អ្នក​ជា​ប្រធាន ចេញ​ទៅ​ពេញ​ក្នុង​ស្រុក​អ៊ីស្រា‌អែល និង​ស្រុក​យូដា តាម​បង្គាប់​ស្តេច​ដោយ​ពាក្យ​ថា៖ «ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ ចូរ​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​អ៊ីស្រា‌អែល​វិញ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​វិល​មក​សំណល់​ពួក​អ្នក​រាល់​គ្នា ដែល​បាន​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ស្តេច​ស្រុក​អាស‌ស៊ើរ។


គឺ​បាន​សប​ឆ្លើយ​ថា «ទេ យើង​នឹង​ជិះ​សេះ​រត់​ទៅ» ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​រត់​ទៅ​មែន ហើយ​អ្នក​ថា «យើង​នឹង​ជិះ​សត្វ​លឿន​ដែរ» ដូច្នេះ គេ​ដែល​ដេញ​តាម​អ្នក​នឹង​បាន​លឿន​ដូច​គ្នា


ដូច្នេះ កម្លាំង​របស់​ផារ៉ោន នឹង​បាន​ជា​សេចក្ដី​ខ្មាស​ដល់​អ្នក​រាល់​គ្នា​វិញ ហើយ​ការ​ជ្រក​កោន​ក្រោម​ម្លប់​ស្រុក​អេស៊ីព្ទ នឹង​បាន​ជា​សេចក្ដី​វិល‌វល់​ដល់​អ្នក​ដែរ។


ព្រះ‌យេហូវ៉ា​នឹង​នាំ​ហេតុ‌ការណ៍​មួយ​មក​លើ​អ្នក លើ​ប្រជា‌រាស្ត្រ​អ្នក ហើយ​លើ​ពួក​វង្ស​របស់​ឪពុក​អ្នក គឺ​ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ជា​ការ​ដែល​មិន​បាន​កើត​មាន ចាប់​តាំង​ពី​គ្រា​ដែល​អេប្រាអិម​បែក​ចេញ​ពី​ពួក​យូដា​មក។


នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​កោរ​សក់​ក្បាល និង​រោម​ជើង​ផង ដោយ​កាំបិត​ដែល​បាន​ជួល​ពី​ទី​នៅ​ត្រើយ​ខាង​នាយ​ទន្លេ គឺ​ដោយ​ស្តេច​នៃ​ស្រុក​អាស‌ស៊ើរ ហើយ​កាំបិត​នោះ​នឹង​រំលាង​ទាំង​ពុក‌ចង្កា​ផង។


ហេតុ​អ្វី​បាន​ជា​អ្នក​អាល័យ​តែ​ដើរ​ចុះ​ឡើង ដើម្បី​បំផ្លាស់​កិរិយា​របស់​អ្នក អ្នក​នឹង​ត្រូវ​មាន​សេចក្ដី​ខ្មាស​ចំពោះ​ស្រុក​អេស៊ីព្ទ ដូច​ជា​អ្នក​បាន​ខ្មាស​ចំពោះ​ស្រុក​អាស‌ស៊ើរ​ដែរ


ហើយ​អ្នក​នឹង​ត្រូវ​ចេញ​ពី​ស្រុក​នោះ ទៅ​ទាំង​ដៃ​ខ្ទប់​ក្បាល ពី​ព្រោះ​ព្រះ‌យេហូវ៉ា មិន​ព្រម​ទទួល​ពួក​ដែល​អ្នក​យក​ជា​ទី​ពឹង​នោះ​ទេ ហើយ​អ្នក​នឹង​មិន​បាន​ចម្រើន​នៅ​ជា‌មួយ​គេ​ដែរ។


អ្នក​បាន​ភប់​ប្រសព្វ​នឹង​សាសន៍​អាស‌ស៊ើរ​ដែរ ដ្បិត​អ្នក​មិន​ចេះ​ឆ្អែត‌ឆ្អន់​ឡើយ អ្នក​បាន​រួម‌បវេណី​នឹង​គេ ក៏​នៅ​តែ​មិន​ស្កប់‌ស្កល់​ទៀត។


កាល​អេប្រាអិម​ឃើញ​អាការៈ​រោគ​របស់​ខ្លួន ហើយ​យូដា​ឃើញ​របួស​របស់​ខ្លួន នោះ​អេប្រាអិម​ក៏​ទៅ​ឯ​ស្រុក​អាស‌ស៊ើរ ហើយ​ចាត់​គេ​ទៅ​គាល់​ស្ដេច​ដ៏​ជា​ធំ ប៉ុន្ដែ ស្ដេច​នោះ​មិន​អាច​ព្យាបាល ឬ​ប្រោស​របួស​របស់​អ្នក​ឲ្យជា​សះ​បាន​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម