ដូច្នេះ ភរិយារបស់យេរ៉ូបោមក៏ក្រោកឡើង យាងចេញទៅឯក្រុងធើសា កាលព្រះនាងបានដល់មាត់ទ្វារដំណាក់ហើយ បុត្រនោះក៏សុគតទៅ
២ ពង្សាវតារក្សត្រ 15:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចមណាហិមជាកូនកាឌី ក៏ចេញពីក្រុងធើសា ឡើងទៅក្រុងសាម៉ារី សម្លាប់សាលូមជាកូនយ៉ាបេសនៅក្រុងសាម៉ារីទៅ ហើយឡើងសោយរាជ្យជំនួស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមណាហិម ជាកូនរបស់លោកកាឌី បានឡើងពីក្រុងធើសាមកក្រុងសាម៉ារី ធ្វើគុតព្រះបាទសាលូម ជាបុត្ររបស់លោកយ៉ាបេស ហើយក៏ឡើងសោយរាជ្យជំនួស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមណាហិមជាកូនកាឌី ក៏ចេញពីក្រុងធើសា ឡើងទៅឯក្រុងសាម៉ារី សំឡាប់សាលូម ជាកូនយ៉ាបេសបង់ នៅក្រុងសាម៉ារីទៅ ហើយឡើងសោយរាជ្យជំនួសទ្រង់ អាល់គីតាប លោកមណាហិមជាកូនរបស់លោកកាឌី បានឡើងពីក្រុងធើសាមកក្រុងសាម៉ារី សម្លាប់ស្តេចសាលូមជាកូនរបស់លោកយ៉ាបេស ហើយក៏ឡើងសោយរាជ្យជំនួស។ |
ដូច្នេះ ភរិយារបស់យេរ៉ូបោមក៏ក្រោកឡើង យាងចេញទៅឯក្រុងធើសា កាលព្រះនាងបានដល់មាត់ទ្វារដំណាក់ហើយ បុត្រនោះក៏សុគតទៅ
លុះដល់ឆ្នាំទីបី ក្នុងរាជ្យអេសា ជាស្តេចយូដា នោះប្អាសា ជាកូនអ័ហ៊ីយ៉ា ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូលនៅក្រុងធើសា ទ្រង់បានសោយរាជ្យអស់ម្ភៃបួនឆ្នាំ។
លុះដល់ឆ្នាំទីម្ភៃប្រាំពីរ ក្នុងរាជ្យអេសា ជាស្តេចយូដា ស៊ីមរីបានសោយរាជ្យអស់ប្រាំពីរថ្ងៃ នៅក្រុងធើសា រីឯពួកពលទ័ព គេកំពុងតែច្បាំងនឹងគីបថោន ជាទីក្រុងរបស់ពួកភីលីស្ទីន
ដូច្នេះ អំរី និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីក្រុងគីបថោន ឡើងទៅឡោមព័ទ្ធក្រុងធើសាវិញ
គ្រានោះ សាលូមជាកូនយ៉ាបេសបានក្បត់ ហើយធ្វើគត់ទ្រង់នៅចំពោះប្រជាជនទាំងឡាយ រួចឡើងសោយរាជ្យជំនួស។
ឯកិច្ចការផ្សេងទៀតដែលសាលូម និងការក្បត់ដែលទ្រង់បង្កើត នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
នៅឆ្នាំទីសាមសិបប្រាំបួន ក្នុងរាជ្យអ័សារា ជាស្តេចយូដា នោះមហាហិមជាកូនកាឌី ឡើងសោយរាជ្យលើពួកអ៊ីស្រាអែល ក៏សោយរាជ្យនៅក្រុងសាម៉ារីបានដប់ឆ្នាំ។