Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 15:14 - អាល់គីតាប

14 លោក​មណា‌ហិម​ជា​កូន​របស់​លោក​កាឌី បាន​ឡើង​ពី​ក្រុង​ធើសា​មក​ក្រុង​សាម៉ារី សម្លាប់​ស្តេច​សាលូម​ជា​កូន​របស់​លោក​យ៉ាបេស ហើយ​ក៏​ឡើង​សោយ​រាជ្យ​ជំនួស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 រួច​មណា‌ហិម​ជា​កូន​កាឌី ក៏​ចេញ​ពី​ក្រុង​ធើសា ឡើង​ទៅ​ក្រុង​សាម៉ារី សម្លាប់​សាលូម​ជា​កូន​យ៉ាបេស​នៅ​ក្រុង​សាម៉ារី​ទៅ ហើយ​ឡើង​សោយ‌រាជ្យ​ជំនួស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 លោក​មណា‌ហិម ជា​កូន​របស់​លោក​កាឌី បាន​ឡើង​ពី​ក្រុង​ធើសា​មក​ក្រុង​សាម៉ារី ធ្វើ​គុត​ព្រះ‌បាទ​សាលូម ជា​បុត្រ​របស់​លោក​យ៉ាបេស ហើយ​ក៏​ឡើង​សោយ​រាជ្យ​ជំនួស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 រួច​មណា‌ហិម​ជា​កូន​កាឌី ក៏​ចេញ​ពី​ក្រុង​ធើសា ឡើង​ទៅ​ឯ​ក្រុង​សាម៉ារី សំឡាប់​សាលូម ជា​កូន​យ៉ាបេស​បង់ នៅ​ក្រុង​សាម៉ារី​ទៅ ហើយ​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 15:14
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ភរិយា​របស់​ស្តេច​យេរ៉ូ‌បោម​ក្រោក​ឡើង ហើយ​ចេញ​ទៅ។ ពេល​នាង​ទៅ​ដល់​ក្រុង​ធើសា ហើយ​ឈាន​ជើង​ជាន់​មាត់​ទ្វារ​ដំណាក់ កូន​នោះ​ក៏​ស្លាប់។


កាល​ស្តេច​បាសា ជ្រាប​ពី​ដំណឹង​នេះ គាត់​ក៏​ឈប់​សង់​កំពែង​ក្រុង​រ៉ាម៉ា ហើយ​មក​នៅ​ក្រុង​ធើសា​វិញ។


នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ស្តេច​អេសា ជា​ស្តេច​ស្រុក​យូដា ស្តេច​បាសា​ជា​កូន​របស់​លោក​អហ៊ីយ៉ា បាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល នៅ​ក្រុង​ធើសា អស់​រយៈ​ពេល​ម្ភៃ​បួន​ឆ្នាំ។


នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ​ពីរ នៃ​រជ្ជកាល​ស្តេច​អេសា​ជា​ស្តេច​ស្រុក​យូដា ស្តេច​ស៊ីមរី​ឡើង​សោយ​រាជ្យ​នៅ​ក្រុង​ធើសា បាន​ប្រាំ​ពីរ​ថ្ងៃ។ ពេល​នោះ ពល​ទាហាន​អ៊ីស្រ‌អែល​កំពុង​បោះ​ទ័ព នៅ​ជិត​ក្រុង​គីប‌ថោន ដើម្បី​វាយ​យក​ក្រុង​នោះ​ពី​ពួក​ភីលី‌ស្ទីន។


ស្តេច​អូមរី និង​កង‌ទ័ព​អ៊ីស្រ‌អែល​ដែល​នៅ​ជា​មួយ ក៏​ចេញ​ពី​ក្រុង​គីប‌ថោន​មក​ឡោម‌ព័ទ្ធ​ក្រុង​ធើសា។


គ្រា​នោះ លោក​សាលូម​ជា​កូន​របស់​លោក​យ៉ាបេស​បាន​ក្បត់​ស្តេច ហើយ​សម្លាប់​ស្តេច​នៅ​ចំពោះ​មុខ​ប្រជា‌ជន រួច​ឡើង​សោយ​រាជ្យ​ជំនួស។


កិច្ច‌ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​សាលូម និង​គម្រោង‌ការ​ក្បត់ ដែល​ស្តេច​រៀប‌ចំ​ប្រឆាំង​នឹង​ស្តេច​សាកា‌រីយ៉ា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


នៅ​អំឡុង​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​បួន នៃ​រជ្ជកាល​ស្តេច​អសា‌រា​ជា​ស្តេច​ស្រុក​យូដា ស្តេច​មណា‌ហិម ជា​កូន​របស់​លោក​កាឌី ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល ស្តេច​សោយ​រាជ្យ​បាន​ដប់​ឆ្នាំ​នៅ​ក្រុង​សាម៉ារី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម