ទ្រង់ក៏មានមនុស្សប្រាំពីរម៉ឺននាក់ទៀត សម្រាប់លីសែង និងមានប្រាំបីម៉ឺននាក់ សម្រាប់ដាប់ថ្មនៅលើភ្នំ។
២ ពង្សាវតារក្សត្រ 12:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយដល់ពួកជាងរៀបថ្ម និងពួកជាងដាប់ថ្ម ហើយសម្រាប់ទិញឈើ និងថ្មដាប់ស្រាប់ សម្រាប់នឹងជួសជុលត្រង់កន្លែងបាក់បែក ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ក៏សម្រាប់អស់ទាំងការចំណាយ ដែលត្រូវចាយ ដើម្បីជួសជុលព្រះវិហារឡើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកប្រគល់ប្រាក់នោះឲ្យពួកមេជាងដែលទទួលបន្ទុកលើការងារជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់។ គេប្រើប្រាក់នោះសម្រាប់ជួលជាងឈើ និងជាងសំណង់ដែលត្រូវជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដល់ពួកជាងរៀបថ្ម នឹងពួកជាងដាប់ថ្ម ហើយសំរាប់ទិញឈើ នឹងថ្មដាប់ស្រាប់ សំរាប់នឹងជួសជុលត្រង់កន្លែងបាក់បែក ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ក៏សំរាប់អស់ទាំងការចំណាយ ដែលត្រូវចាយ ដើម្បីជួសជុលព្រះវិហារឡើង អាល់គីតាប ព្រមទាំងជួលជាងកំបោរ ជាងដាប់ថ្ម ហើយទិញឈើ និងថ្មដាប់សម្រាប់ជួសជុលកន្លែងបាក់បែកក្នុងដំណាក់របស់អុលឡោះតាអាឡា។ ប្រាក់នេះក៏ប្រើសម្រាប់ការចំណាយគ្រប់ប្រភេទ ក្នុងការជួសជុលដំណាក់ឡើងវិញ។ |
ទ្រង់ក៏មានមនុស្សប្រាំពីរម៉ឺននាក់ទៀត សម្រាប់លីសែង និងមានប្រាំបីម៉ឺននាក់ សម្រាប់ដាប់ថ្មនៅលើភ្នំ។
ឯប្រាក់ដែលបានថ្លឹងប្រគល់មកក្នុងអំណាចសម្ដេចសង្ឃ នោះលោកក៏ចំណាយដល់ពួកជាងដែលធ្វើការ គឺជាពួកអ្នកដែលត្រួតត្រាការ នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ហើយអ្នកទាំងនោះក៏ចេញឲ្យដល់ពួកជាងឈើ និងពួកជាងផ្សេងៗ ដែលជួសជុលព្រះវិហាររបស់ព្រះយេហូវ៉ា
ដូច្នេះ គេឲ្យប្រាក់ទៅពួកជាងថ្ម និងពួកជាងឈើ ហើយឲ្យស្បៀងអាហារ ភេសជ្ជៈ និងប្រេងទៅពួកក្រុងស៊ីដូន និងពួកក្រុងទីរ៉ុស ដើម្បីឲ្យគេនាំឈើតាត្រៅពីភ្នំល្បាណូន មកឯក្រុងយ៉ុបប៉េ តាមផ្លូវសមុទ្រ តាមការប្រោសប្រទានរបស់ព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី។
សូមព្រះករុណាជ្រាបថា យើងខ្ញុំបានទៅខេត្តយូដា ទៅដល់ព្រះដំណាក់នៃព្រះដ៏ធំ។ ពួកគេយកថ្មធំៗមកសង់ព្រះដំណាក់នោះ ហើយគេបានដាក់ធ្នឹមក្នុងជញ្ជាំងរួចហើយ។ គេធ្វើកិច្ចការនោះយ៉ាងស្វាហាប់ ហើយចម្រើនឡើងដោយសារដៃរបស់គេ។
កាលអ្នកខ្លះកំពុងនិយាយពីព្រះវិហារ ដែលតាក់តែងឡើងដោយថ្មយ៉ាងល្អ និងដោយតង្វាយផ្សេងៗដែលគេបានថ្វាយដល់ព្រះ នោះព្រះអង្គមានព្រះបន្ទូលថា៖