Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 5:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 សូម​ព្រះ‌ករុណា​ជ្រាប​ថា យើង​ខ្ញុំ​បាន​ទៅ​ខេត្ត​យូដា ទៅ​ដល់​ព្រះ‌ដំណាក់​នៃ​ព្រះ​ដ៏​ធំ។ ពួក​គេ​យក​ថ្ម​ធំៗមក​សង់​ព្រះ​ដំណាក់​នោះ ហើយ​គេ​បាន​ដាក់​ធ្នឹម​ក្នុង​ជញ្ជាំង​រួច​ហើយ។ គេ​ធ្វើ​កិច្ច‌ការ​នោះ​យ៉ាង​ស្វាហាប់ ហើយ​ចម្រើន​ឡើង​ដោយ‌សារ​ដៃ​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 សូម​ព្រះ‌ករុណា​ជ្រាប​ថា យើង​ខ្ញុំ​បាន​ទៅ​ស្រុក​យូដា ហើយ​ទៅ​ដល់​ព្រះ‌ដំណាក់​របស់​ព្រះ​ដ៏​ប្រសើរ​ឧត្ដម។ ពួក​គេ​យក​ថ្ម​ធំៗ​មក​សង់​ព្រះ‌ដំណាក់ និង​យក​ឈើ​មក​ស៊ក​ក្នុង​ជញ្ជាំង ធ្វើ​ជា​ធ្នឹម។ គេ​ធ្វើ​កិច្ចការ​នេះ​យ៉ាង​ហ្មត់‌ចត់ ហើយ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 សូម​ទ្រង់​ព្រះ‌ករុណា​ជ្រាប​ថា យើង​ខ្ញុំ​បាន​ទៅ​ក្នុង​ខេត្ត​យូដា គឺ​ទៅ​មើល​ព្រះ‌វិហារ​នៃ​ព្រះ​ដ៏​ធំ ដែល​គេ​កំពុង​តែ​ស្អាង ដោយ​ថ្ម​យ៉ាង​ធំៗ ឃើញ​ថា​គេ​ដាក់​ធ្នឹម​លើ​ជញ្ជាំង​រួច​ហើយ ការ​នោះ​ក៏​ធ្វើ​យ៉ាង​ឆាប់​រហ័ស ហើយ​ចំរើន​ឡើង ដោយ‌សារ​ដៃ​គេ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 សូម​ស្តេច​ជ្រាប​ថា យើង​ខ្ញុំ​បាន​ទៅ​ស្រុក​យូដា ហើយ​ទៅ​ដល់​ដំណាក់​របស់​អុលឡោះ​ដ៏​ប្រសើរ​ឧត្ដម។ ពួក​គេ​យក​ថ្ម​ធំៗ​មក​សង់​ដំណាក់ និង​យក​ឈើ​មក​ស៊ក​ក្នុង​ជញ្ជាំង ធ្វើ​ជា​ធ្នឹម។ គេ​ធ្វើ​កិច្ចការ​នេះ​យ៉ាង​ម៉ត់‌ចត់ ហើយ​រីក​ចំរើន​យ៉ាង​ឆាប់​រហ័ស​ទៀត​ផង។

សូមមើលជំពូក ចម្លង




អែសរ៉ា 5:8
20 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​ចំនួន​ប្រជា‌ជន​របស់​ខេត្ត​នោះ ដែល​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ ក្នុង​ចំណោម​អស់​អ្នក​ដែល​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន បាន​នាំ​ជា​ឈ្លើយ​ទៅ​ស្រុក​បាប៊ី‌ឡូន។ ពួក​គេ​បាន​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា​វិញ មក​កាន់​ទីក្រុង​របស់​គេ​រៀង​ៗ​ខ្លួន។


ក្នុង​សំបុត្រ​ដែល​គេ​ផ្ញើ​ទៅ​ស្តេច មាន​សរសេរ​ដូច្នេះ​ថា៖ «សូម​ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះ‌ករុណា​ដារី‌យុស សូម​ព្រះករុណា​ប្រកប​ដោយ​សេចក្ដី​សុខ​ចម្រើន!


ដូច្នេះ យើង​ខ្ញុំ​បាន​សាក​សួរ​ពួក​ចាស់​ទុំ​របស់​គេ​ថា "តើ​អ្នក​ណា​បាន​ចេញ​បញ្ជា​ឲ្យ​សង់​ព្រះ‌វិហារ​នេះ ហើយ​បង្ហើយ​កំផែង​នេះ?"


ដើម្បី​ឲ្យ​គេ​បាន​ថ្វាយ​យញ្ញ‌បូជា ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ ហើយ​អធិស្ឋាន​ឲ្យ​ស្តេច និង​បុត្រា​របស់​ស្តេច​មាន​ព្រះ‌ជន្ម​យឺន​យូរ។


ត្រូវ​រៀប​ថ្ម​ធំៗ​បី​ជាន់ និង​ឈើ​មួយ​ជាន់។ ឯ​ប្រាក់​ចំណាយ ត្រូវ​បើក​ពី​ឃ្លាំង​រាជ​ទ្រព្យ។


អ្វីៗ​ដែល​ព្រះ​នៃ​ស្ថាន‌សួគ៌​ព្រះ‌អង្គ​បង្គាប់ ត្រូវ​ធ្វើ​ឲ្យ​បាន​សម្រេច​គ្រប់​ទាំង​អស់ សម្រាប់​ព្រះ​ដំណាក់​រប​ស់​ព្រះ​នៃ​ស្ថាន‌សួគ៌ ក្រែង​ព្រះ‌អង្គ​មាន​សេចក្ដី​ក្រោធ​ទាស់​នឹង​រាជ្យ​របស់​ស្តេច និង​ពួក​បុត្រា​របស់​ទ្រង់។


នេះ​ជា​ពួក​មេ​នៅ​ក្នុង​ខេត្ត ដែល​រស់​នៅ​ក្រុង​យេរូ‌សាឡិម ប៉ុន្ដែ នៅ​តាម​ក្រុង​នានា​នៃ​ស្រុក​យូដា គ្រប់​គ្នា​រស់​នៅ​លើ​ទឹក​ដី​ជា​កេរ‌អាករ តាម​ក្រុង​របស់​គេ​រៀង​ខ្លួន គឺ​ទាំង​ពួក​អ៊ីស្រា‌អែល ពួក​សង្ឃ ពួក​លេវី ពួក​អ្នក​បម្រើ​ព្រះ​វិហារ និង​កូន​ចៅ​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សា‌ឡូ‌ម៉ូន។


នេះ​ជា​ប្រជា‌ជននៅ​ក្នុង​អាណា​ខេត្ត ដែល​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ ជា​អ្នក​ដែល​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ី‌ឡូនបាន​‌នាំ​ទៅ​ជា​ឈ្លើយ ហើយ​បាន​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា​វិញ គឺ​មក​កាន់​ក្រុង​របស់​គេ​រៀង​ខ្លួន។


រី​ឯ​នៅ​គ្រា​ព្រះ‌បាទ​អ័ហា‌ស៊ូរុស ជា​ស្តេច​ដែល​សោយ‌រាជ្យ​លើ​មួយ​រយ​ម្ភៃ​ប្រាំពីរ​ខេត្ត ចាប់​តាំង​ពី​ស្រុក​ឥណ្ឌា រហូត​ដល់​ស្រុក​អេធី‌យ៉ូពី


ស្ដេច​ផ្ញើ​ព្រះ‌រាជ‌សារ​ទៅ​គ្រប់​អាណា​ខេត្ត​ទាំង​អស់ គឺ​ទៅ​កាន់​អាណា​ខេត្ត​នីមួយៗ តាម​អក្សរ​សាស្ត្រ​ជាតិ​របស់​គេ ហើយ​ទៅ​កាន់​សាសន៍​នីមួយៗ តាម​ភាសា​របស់​គេ ដោយ​ប្រកាស​ឲ្យ​បុរសៗ​ទាំង​អស់ ធ្វើ​ជា​មេ​លើ​គ្រួសារ​របស់​ខ្លួន ហើយ​ត្រូវ​និយាយ​តាម​ភាសា​កំណើត​របស់​ប្ដី។


ព្រះ‌យេហូវ៉ា​ធំ ហើយ​គួរ​សរសើរ​តម្កើង​យ៉ាង​ក្រៃ‌លែង ភាព​ធំ​អស្ចារ្យ​របស់​ព្រះ‌អង្គ នោះ​រក​យល់​មិន​បាន។


ស្ដេច​មាន​រាជ​ឱង្ការ​មក​កាន់​ដានី‌យ៉ែល​ថា៖ «ប្រាកដ​មែន ព្រះ​របស់​លោក​ពិត​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ហើយ​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ស្តេច មែន គឺ​ជា​ព្រះ​ដែល​សម្ដែង​ឲ្យ​យល់​ពី​អាថ៌‌កំបាំង ព្រោះ​លោក​បាន​សម្ដែង​ឲ្យ​យល់​ពី​អាថ៌‌កំបាំង​នេះ!»។


ពេល​នោះ ព្រះ​បាទ​នេប៊ូ‌ក្នេសា​ក៏​ចូល​ទៅ​ជិត​មាត់​ទ្វារ​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​នោះ មាន​រាជ​ឱង្ការ​ថា៖ «សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ សូម​ចេញ​មក ហើយ​មក​ឯ​ណេះ!» ដូច្នេះ សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ក៏​ចេញ​ពី​កណ្ដាល​ភ្លើង​មក។


យើង​យល់​ឃើញ​ថា គួរ​តែ​បង្ហាញ​អស់​ទាំង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ដែល​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​សម្ដែង​ចំពោះ​យើង។


យើង​ចេញ​បញ្ជា​ឲ្យ​មនុស្ស​ទាំង‌ឡាយ​ដែល​រស់​នៅ​ពាស​ពេញ​ក្នុង​អាណា‌ចក្រ​របស់​យើង​ទាំង​មូល ឲ្យ​ញាប់‌ញ័រ ហើយ​កោត​ខ្លាច នៅ​ចំពោះ​ព្រះ​របស់​ដានី‌យ៉ែល ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្មរស់ ក៏​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច រាជ្យ​របស់​ព្រះ‌អង្គ​នឹង​បំផ្លាញ​មិន​បាន​ឡើយ ហើយ​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ នៅ​ដរាប​គ្មាន​ទី​បញ្ចប់។


ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ហើយ​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ធំ ព្រះ‌ដ៏​មាន​ចេស្តា ហើយ​គួរ​ឲ្យ​ស្ញែង‌ខ្លាច ព្រះ‌អង្គ​មិន​យោគ‌យល់​ខាង​ណា ក៏​មិន​ទទួល​សំណូក​ដែរ។


ដ្បិត​ថ្មដា​របស់​គេ​មិន​ដូច​ជា​ថ្មដា​របស់​យើង​ទេ សូម្បី​តែ​ខ្មាំង‌សត្រូវ​របស់​យើង ក៏​ទទួល​ស្គាល់​ដូច្នេះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម