២ ពង្សាវតារក្សត្រ 12:12 - អាល់គីតាប12 ព្រមទាំងជួលជាងកំបោរ ជាងដាប់ថ្ម ហើយទិញឈើ និងថ្មដាប់សម្រាប់ជួសជុលកន្លែងបាក់បែកក្នុងដំណាក់របស់អុលឡោះតាអាឡា។ ប្រាក់នេះក៏ប្រើសម្រាប់ការចំណាយគ្រប់ប្រភេទ ក្នុងការជួសជុលដំណាក់ឡើងវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ហើយដល់ពួកជាងរៀបថ្ម និងពួកជាងដាប់ថ្ម ហើយសម្រាប់ទិញឈើ និងថ្មដាប់ស្រាប់ សម្រាប់នឹងជួសជុលត្រង់កន្លែងបាក់បែក ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ក៏សម្រាប់អស់ទាំងការចំណាយ ដែលត្រូវចាយ ដើម្បីជួសជុលព្រះវិហារឡើង សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 បន្ទាប់មក លោកប្រគល់ប្រាក់នោះឲ្យពួកមេជាងដែលទទួលបន្ទុកលើការងារជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់។ គេប្រើប្រាក់នោះសម្រាប់ជួលជាងឈើ និងជាងសំណង់ដែលត្រូវជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ហើយដល់ពួកជាងរៀបថ្ម នឹងពួកជាងដាប់ថ្ម ហើយសំរាប់ទិញឈើ នឹងថ្មដាប់ស្រាប់ សំរាប់នឹងជួសជុលត្រង់កន្លែងបាក់បែក ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ក៏សំរាប់អស់ទាំងការចំណាយ ដែលត្រូវចាយ ដើម្បីជួសជុលព្រះវិហារឡើង សូមមើលជំពូក |