លោកបង្គាប់គេថា៖ «អ្នករាល់គ្នាត្រូវធ្វើយ៉ាងនេះ គឺពួកអ្នករាល់គ្នាមួយភាគបី ដែលចូលវេននៅថ្ងៃឈប់សម្រាក ត្រូវត្រួតលើការចាំយាម រក្សានៅមន្ទីររបស់ស្ដេច
២ ពង្សាវតារក្សត្រ 11:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាទាំងពីរកង ដែលត្រូវវេននៅថ្ងៃឈប់សម្រាក ត្រូវចាំយាមរក្សាព្រះដំណាក់របស់ព្រះយេហូវ៉ា ហើយការពារព្រះមហាក្សត្រ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នករាល់គ្នាពីរក្រុមទៀត ដែលមិនត្រូវវេនយាមនៅថ្ងៃសប្ប័ទ ត្រូវយាមព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីការពារព្រះមហាក្សត្រ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នករាល់គ្នាទាំង២កង ដែលចេញវេននៅថ្ងៃឈប់សំរាក នោះត្រូវចាំយាមរក្សាព្រះវិហារនៃព្រះយេហូវ៉ា នៅព័ទ្ធជុំវិញស្តេច អាល់គីតាប រីឯអ្នករាល់គ្នាពីរក្រុមទៀត ដែលមិនត្រូវវេនយាមនៅថ្ងៃឈប់សម្រាកត្រូវយាមដំណាក់របស់អុលឡោះតាអាឡា ដើម្បីការពារស្តេច។ |
លោកបង្គាប់គេថា៖ «អ្នករាល់គ្នាត្រូវធ្វើយ៉ាងនេះ គឺពួកអ្នករាល់គ្នាមួយភាគបី ដែលចូលវេននៅថ្ងៃឈប់សម្រាក ត្រូវត្រួតលើការចាំយាម រក្សានៅមន្ទីររបស់ស្ដេច
ត្រូវឲ្យមួយភាគបីទៀតនៅត្រង់មាត់ទ្វារស៊ើរ និងមួយភាគបីទៀតនៅត្រង់ទ្វារខាងក្រោយពួកចាំយាម អ្នករាល់គ្នាត្រូវចាំយាមរក្សាព្រះវិហារយ៉ាងនោះ កុំឲ្យអ្នកណាចូលឡើយ។
អ្នករាល់គ្នាត្រូវកាន់គ្រឿងសស្រ្តាវុធនៅដៃរៀងខ្លួន នៅជុំវិញព្រះមហាក្សត្រ។ បើមានអ្នកណាចូលមកជិតជួរទ័ពរបស់អ្នករាល់គ្នា ត្រូវសម្លាប់ចោល ហើយត្រូវនៅជាមួយព្រះមហាក្សត្រ នៅពេលដែលទ្រង់យាងចេញ និងចូលមកផង»។
ហើយពួកបងប្អូនគេ ដែលនៅភូមិគេរៀងខ្លួន ក៏ត្រូវចូលមកនៅជាមួយម្តងៗអស់ប្រាំពីរថ្ងៃ
កុំឲ្យអ្នកណាចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាឡើយ លើកតែពួកសង្ឃ និងពួកអ្នកដែលជាជំនួយដល់ពួកលេវីប៉ុណ្ណោះ អ្នកទាំងនោះចូលទៅបាន ព្រោះគេបរិសុទ្ធទាំងអស់ តែបណ្ដាជនទាំងឡាយត្រូវរក្សាបញ្ញើនៃព្រះយេហូវ៉ាវិញ