Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 9:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ហើយ​ពួក​បង‌ប្អូន​គេ ដែល​នៅ​ភូមិ​គេ​រៀង​ខ្លួន ក៏​ត្រូវ​ចូល​មក​នៅ​ជា‌មួយ​ម្តងៗ​អស់​ប្រាំពីរ​ថ្ងៃ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 រីឯ​បងប្អូន​របស់​ពួក​គេ​ដែល​រស់​នៅ​តាម​ភូមិ​នានា ត្រូវ​ចូល​មក​ជួយ​ការ‌ងារ​របស់​ពួក​គេ​យូរៗ​ម្ដង ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ឯ​ពួក​បង​ប្អូន​គេ ដែល​នៅ​ឯ​ភូមិ​គេ​រៀង​ខ្លួន ក៏​ត្រូវ​ចូល​មក​នៅ​ជា​មួយ​ម្តងៗ​អស់​៧​ថ្ងៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 រីឯ​បង​ប្អូន​របស់​ពួក​គេ​ដែល​រស់​នៅ​តាម​ភូមិ​នានា ត្រូវ​ចូល​មក​ជួយ​ការ‌ងារ​របស់​ពួក​គេ​យូរៗ​ម្តង​ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ថ្ងៃ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 9:25
7 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​បង្គាប់​គេ​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​យ៉ាង​នេះ គឺ​ពួក​អ្នក​រាល់​គ្នា​មួយ​ភាគ​បី ដែល​ចូល​វេន​នៅ​ថ្ងៃ​ឈប់​សម្រាក ត្រូវ​ត្រួត​លើការ​ចាំ​យាម រក្សា​នៅ​មន្ទីរ​របស់​ស្ដេច


អ្នក​រាល់​គ្នា​ទាំង​ពីរ​កង ដែល​ត្រូវ​វេន​នៅ​ថ្ងៃ​ឈប់​សម្រាក ត្រូវ​ចាំ​យាម​រក្សា​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា ហើយ​ការពារ​ព្រះមហា​ក្សត្រ


នេះ​ហើយ​ជា​របៀប​វេន​របស់​គេ តាម​ការ‌ងារ​រៀង​ខ្លួន ដើម្បី​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា តាម​កំណត់​ដែល​លោក​អើរ៉ុន ជា​ព្ធយុ‌កោ​គេ​បាន​ចែក​ឲ្យ ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​បង្គាប់​ដល់​លោក។


មាន​ពួក​ឆ្មាំ​ទ្វារ នៅ​គ្រប់​ទាំង​បួន​ទិស គឺ​ខាង​កើត ខាង​លិច ខាង​ជើង និង​ខាង​ត្បូង


ដ្បិត​ពួក​លេវី​ទាំង​បួន​នាក់ ដែល​ជា​មេ​ពួក​ឆ្មាំ​ទ្វារ គេ​ជាប់​ធ្វើ​ការ‌ងារ​របស់​គេ និង​ត្រួត​លើ​បន្ទប់ ហើយ​លើ​របស់​ថ្លៃ​វិសេស​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ។


ឯ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​យ៉ាង​ដូច្នេះ ចំណែក​ពួក​សង្ឃ និង​ពួក​លេវី ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចូល​មក​នៅ​ថ្ងៃ​ឈប់​សម្រាក នោះ​ត្រូវ​ឲ្យ​មួយ​ភាគ​ក្នុង​បី​ចាំ​យាម​នៅ​មាត់​ទ្វារ


ដូច្នេះ ពួក​លេវី និង​ពួក​យូដា​ទាំង​អស់​គ្នា ក៏​ធ្វើ​តាម​បង្គាប់​សង្ឃ​យេហូ‌យ៉ា‌ដា​គ្រប់​ជំពូក គេ​នាំ​យក​ពួក​គេ​រៀង​ខ្លួន ទាំង​ពួក​ដែល​ត្រូវ​ចូល​នៅ​ថ្ងៃ​ឈប់​សម្រាក និង​ពួក​ដែល​ចេញ​នៅ​ថ្ងៃ​ឈប់​សម្រាក​ដែរ ដ្បិត​សង្ឃ​យេហូ‌យ៉ា‌ដា លោក​មិន​ឲ្យ​ពួក​វេន​ណា​ឈប់​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម