ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 10:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​គ្រា​នោះ ព្រះបាទ​យេហ៊ូវ​ក៏​ប្រមូល​ពួក​បណ្ដា​ជន​ទាំង​អស់​មក​ប្រាប់​ថា៖ «ព្រះបាទ​អ័ហាប់​បាន​គោរព​ដល់​ព្រះ‌បាល​តែ​បន្តិច​ទេ តែ​ព្រះបាទ​យេហ៊ូវ​នឹង​គោរព​ដល់​ទ្រង់​ជា​ច្រើន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យេហ៊ូវ​ប្រមូល​ប្រជា‌ជន​ទាំង​មូល​នៅ​ក្រុង​សាម៉ារី ហើយ​ប្រកាស​ថា៖ «ព្រះ‌បាទ​អហាប់​ធ្លាប់​គោរព​ព្រះ​បាល​តែ​បន្តិច‌បន្តួច​ទេ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​គោរព​ព្រះ​បាល​យ៉ាង​ហ្មត់‌ចត់​បំផុត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​គ្រា​នោះ យេហ៊ូវ​ក៏​ប្រមូល​ពួក​បណ្តាជន​ទាំង​អស់​មក​ប្រាប់​ថា អ័ហាប់​បាន​គោរព​ដល់​ព្រះ‌បាល​តែ​បន្តិច​ទេ តែ​យេហ៊ូវ​នឹង​គោរព​ដល់​ទ្រង់​ជា​ច្រើន​វិញ

សូមមើលជំពូក

អាល់គីតាប

លោក​យេហ៊ូវ​ប្រមូល​ប្រជា‌ជន​ទាំង​មូល នៅ​ក្រុង​សាម៉ារី ហើយ​ប្រកាស​ថា៖ «ស្តេច​អហាប់​ធ្លាប់​គោរព​ព្រះ​បាល​តែ​បន្តិច‌បន្តួច​ទេ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​គោរព​ព្រះ​បាល​យ៉ាង​ម៉ត់‌ចត់​បំផុត។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 10:18
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ឥឡូវ​នេះ សូម​ចាត់​គេ​ទៅ​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​មក​ឯ​ទូល‌បង្គំ នៅ​ត្រង់​ភ្នំ​កើមែល ព្រម​ទាំង​ពួក​ហោរា​នៃ​ព្រះ‌បាល​ទាំង​បួន​រយ​ហាសិប​នាក់ និង​ពួក​ហោរា​របស់​ព្រះ​អាសេរ៉ា​ទាំង​បួនរយ​នាក់ ដែល​បរិ‌ភោគ​នៅ​តុ​របស់​ព្រះ‌នាង​យេសិ‌បិល​មក​ផង»។


នោះ​លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​ប្រជាជន​ថា៖ «ក្នុង​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា នោះ​សល់​នៅ​តែ​ខ្ញុំ​ម្នាក់​ឯង​ទេ ឯ​ហោរា​របស់​ព្រះ‌បាល​វិញ មាន​ចំនួន​បួន​រយ​ហាសិប​នាក់។


រួច​លោក​អេលីយ៉ា​ប្រាប់​គេ​ថា៖ «ចូរ​ចាប់​ពួក​ហោរា​របស់​ព្រះ‌បាល​ទៅ កុំ​ឲ្យ​អ្នក​ណា​មួយ​រួច​ឡើយ»។ គេ​ក៏​ចាប់ ហើយ​លោក​អេលីយ៉ា​នាំ​ចុះ​ទៅ​ឯ​ជ្រោះ​គីសុន សម្លាប់​ចោល​នៅ​ទី​នោះ​ទៅ។


គេ​បោះ‌បង់​ចោល​អស់​ទាំង​ក្រឹត្យ‌ក្រម​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ក៏​សិត​ធ្វើ​រូប គឺ​ជា​រូប​កូន​គោ​ពីរ ហើយ​ធ្វើ​បង្គោល​សក្ការៈ ព្រម​ទាំង​ថ្វាយ​បង្គំ​ដល់​អស់​ទាំង​ពល​បរិវារ​នៅ​លើ​មេឃ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌បាល​ផង។


ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តែ​មិន​ដល់​បិតា និង​មាតា​ទេ ដ្បិត​ទ្រង់​បាន​បំបាត់​រូប​ព្រះ‌បាល ដែល​បិតា​របស់​ទ្រង់​បាន​កសាង។


តើ​អ្នក​រាល់​គ្នា​នឹង​និយាយ​សេចក្ដី​ទុច្ចរិត ដោយ​យល់​ដល់​ព្រះ ព្រម​ទាំង​សេចក្ដី​កំភូត​ផង​ឬ?


ហើយ​ហេតុ​អ្វី​ក៏​មិន​និយាយ​ថា ចូរ​យើង​ប្រព្រឹត្ត​ការ​អាក្រក់​ទៅ ដើម្បី​ឲ្យ​ការ​ល្អ​កើត​ចេញ​មក ដូច​អ្នក​ខ្លះ​និយាយ​បង្កាច់​យើង ថា​យើង​និយាយ​ដូច្នោះ? គេ​និយាយ​បង្កាច់​ដូច្នោះ សម​នឹង​ទទួល​ទោស​ហើយ។


ជា​ទី​បញ្ចប់ បង‌ប្អូន​អើយ ឯ​សេចក្ដី​ណា​ដែល​ពិត សេចក្ដី​ណា​ដែល​គួរ​រាប់​អាន សេចក្ដី​ណា​ដែល​សុចរិត សេចក្ដី​ណា​ដែល​បរិសុទ្ធ សេចក្ដី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្ដី​ណា​ដែល​មាន​ឈ្មោះ​ល្អ ប្រសិន‌បើ​មាន​សគុណ និង​សេចក្ដី​សរសើរ​ណា ចូរ​ពិចារណា​ពី​សេចក្ដី​នោះ​ចុះ។