យើងនឹងនាំសេចក្ដីវេទនាមកលើឯង យើងនឹងបោសឯងចេញឲ្យអស់ ហើយកាត់កូនប្រុសៗចេញពីពូជពង្សអ័ហាប់ ទាំងអ្នកជាប់ចំណង ឬអ្នកមិនជាប់ចំណង ក្នុងពួកអ៊ីស្រាអែល។
២ ពង្សាវតារក្សត្រ 10:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលបានទៅដល់ក្រុងសាម៉ារីហើយ លោកក៏វាយសម្លាប់អស់អ្នកដែលសល់នៅក្នុងជំនួរវង្សព្រះបាទអ័ហាប់ ក្នុងក្រុងសាម៉ារី ដរាបដល់បានបំផ្លាញជំនួរវង្សរបស់ទ្រង់អស់រលីង តាមព្រះបន្ទូលដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងលោកអេលីយ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះទៅដល់ក្រុងសាម៉ារី លោកយេហ៊ូវបានសម្លាប់ញាតិវង្សរបស់ព្រះបាទអហាប់ ដែលនៅសេសសល់ក្នុងក្រុងនោះ។ លោកសម្លាប់ពួកគេឲ្យផុតពូជ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងតាមរយៈលោកអេលីយ៉ា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបានដល់ក្រុងសាម៉ារីហើយ នោះលោកក៏វាយសំឡាប់អស់អ្នក ដែលសល់នៅក្នុងជំនួរវង្សអ័ហាប់ ក្នុងក្រុងសាម៉ារី ដរាបដល់បានបំផ្លាញជំនួរវង្សនៃទ្រង់អស់រលីងទៅ តាមព្រះបន្ទូលដែលព្រះយេហូវ៉ាបានមានបន្ទូលនឹងអេលីយ៉ា។ អាល់គីតាប លុះទៅដល់ក្រុងសាម៉ារី លោកយេហ៊ូវបានសម្លាប់ញាតិវង្សរបស់ស្តេចអហាប់ ដែលនៅសេសសល់ក្នុងក្រុងនោះ។ លោកសម្លាប់ពួកគេឲ្យផុតពូជ ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបានថ្លែង តាមរយៈណាពីអេលីយ៉េស។ |
យើងនឹងនាំសេចក្ដីវេទនាមកលើឯង យើងនឹងបោសឯងចេញឲ្យអស់ ហើយកាត់កូនប្រុសៗចេញពីពូជពង្សអ័ហាប់ ទាំងអ្នកជាប់ចំណង ឬអ្នកមិនជាប់ចំណង ក្នុងពួកអ៊ីស្រាអែល។
ដូច្នេះ ទ្រង់ក៏សុគត ស្របតាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាដែលលោកអេលីយ៉ាបានថ្លែង។ ស្ដេចយេហូរ៉ាមជាអនុជ បានស្នងរាជ្យជំនួសទ្រង់ គឺក្នុងឆ្នាំទីពីរនៃរាជ្យស្ដេចយេហូរ៉ាម ជាបុត្ររបស់យេហូសាផាត ស្តេចយូដា ដ្បិតអ័ហាស៊ីយ៉ាគ្មានបុត្រាទេ។
ដ្បិតជំនួរវង្សរបស់ព្រះបាទអ័ហាប់ត្រូវវិនាសទៅអស់រលីង ហើយយើងនឹងកាត់កាល់អស់ទាំងកូនប្រុសៗពីព្រះបាទអ័ហាប់ចេញ ទោះទាំងអ្នកដែលបិទបាំងទុក និងពួកអ្នកឥតចំណងក្នុងសាសន៍អ៊ីស្រាអែលផង។
ពេលលោកយេហ៊ូវកំពុងតែសម្រេចទោសដល់វង្សរបស់ព្រះបាទអ័ហាប់ នោះលោកក៏ឃើញពួកអ្នកខ្លះ ដែលជាពូជពង្សស្តេចយូដា គឺជាបុត្ររបស់ពួកជេដ្ឋាព្រះបាទអ័ហាស៊ីយ៉ាដែលជាជំនិតទ្រង់ ហើយលោកសម្លាប់គេទាំងអស់។
ដ្បិតថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោ ដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ និងពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង ហើយថ្ងៃដែលត្រូវមកដល់នោះ នឹងឆេះបន្សុសគេទាំងអស់ ឥតទុកឲ្យគេមានឫស ឬមែកនៅសល់ឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។