Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 10:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 កាល​បាន​ដល់​ក្រុង​សាម៉ារី​ហើយ នោះ​លោក​ក៏​វាយ​សំឡាប់​អស់​អ្នក ដែល​សល់​នៅ​ក្នុង​ជំនួរ​វង្ស​អ័ហាប់ ក្នុង​ក្រុង​សាម៉ារី ដរាប​ដល់​បាន​បំផ្លាញ​ជំនួរ​វង្ស​នៃ​ទ្រង់​អស់​រលីង​ទៅ តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​នឹង​អេលីយ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 កាល​បាន​ទៅ​ដល់​ក្រុង​សាម៉ារី​ហើយ លោក​ក៏​វាយ​សម្លាប់​អស់​អ្នក​ដែល​សល់​នៅ​ក្នុង​ជំនួរ​វង្ស​ព្រះបាទ​អ័ហាប់ ក្នុង​ក្រុង​សាម៉ារី ដរាប​ដល់​បាន​បំផ្លាញ​ជំនួរ​វង្ស​របស់​ទ្រង់​អស់​រលីង តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នឹង​លោក​អេលីយ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 លុះ​ទៅ​ដល់​ក្រុង​សាម៉ារី លោក​យេហ៊ូវ​បាន​សម្លាប់​ញាតិ‌វង្ស​របស់​ព្រះ‌បាទ​អហាប់ ដែល​នៅ​សេស‌សល់​ក្នុង​ក្រុង​នោះ។ លោក​សម្លាប់​ពួក​គេ​ឲ្យ​ផុត​ពូជ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​តាម​រយៈ​លោក​អេលីយ៉ា។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 លុះ​ទៅ​ដល់​ក្រុង​សាម៉ារី លោក​យេហ៊ូវ​បាន​សម្លាប់​ញាតិ‌វង្ស​របស់​ស្តេច​អហាប់ ដែល​នៅ​សេស‌សល់​ក្នុង​ក្រុង​នោះ។ លោក​សម្លាប់​ពួក​គេ​ឲ្យ​ផុត​ពូជ ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បាន​ថ្លែង តាម​រយៈ​ណាពី​អេលី‌យ៉េស។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 10:17
8 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល អញ​នឹង​នាំ​សេចក្ដី​វេទនា​មក​លើ​ឯង អញ​នឹង​បោស​ឯង​ចេញ​អស់​រលីង ហើយ​នឹង​កាត់​អស់​ទាំង​កូន​ប្រុសៗ​ពី​អ័ហាប់​ចេញ ព្រម​ទាំង​អ្នក​បិទ​បាំង​ទុក នឹង​អ្នក​ដែល​ឥត​មាន​ចំណង ក្នុង​ពួក​អ៊ីស្រាអែល​ផង


ទ្រង់​ក៏​សុគត​ទៅ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដែល​អេលីយ៉ា​បាន​ពោល​ហើយ រួច​យ៉ូរ៉ាមក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់ គឺ​ក្នុង​ឆ្នាំ​ទី​២​នៃ​រាជ្យ​យ៉ូរ៉ាម ជា​បុត្រ​នៃ​យ៉ូសា‌ផាត ស្តេច​យូដា ដ្បិត​អ័ហា‌ស៊ីយ៉ា​គ្មាន​ព្រះ‌រាជ​បុត្រា​ទេ


ដ្បិត​ជំនួរ​វង្ស​របស់​អ័ហាប់ ត្រូវ​វិនាស​ទៅ​អស់​រលីង ហើយ​អញ​នឹង​កាត់‌កាល់​អស់​ទាំង​កូន​ប្រុសៗ​ពី​អ័ហាប់​ចេញ ទោះ​ទាំង​អ្នក​ដែល​បិទ​បាំង​ទុក នឹង​ពួក​អ្នក​ឥត​ចំណង​ក្នុង​សាសន៍​អ៊ីស្រាអែល​ផង


ហើយ​កាល​យេហ៊ូវ​កំពុង​តែ​សំរេច​ទោស ដល់​វង្ស​របស់​អ័ហាប់ នោះ​លោក​ក៏​ប្រទះ​ឃើញ​ពួក​អ្នក​ខ្លះ ដែល​ជា​ពូជ‌ពង្ស​ស្តេច​យូដា គឺ​ជា​បុត្រ​របស់​ពួក​ជេដ្ឋា​អ័ហា‌ស៊ីយ៉ា​ដែល​ជា​ជំនិត​ទ្រង់ ហើយ​លោក​សំឡាប់​គេ​ទាំង​អស់​ទៅ


ដ្បិត​មើល ថ្ងៃ​នោះ​កំពុង​តែ​មក​ដល់ ថ្ងៃ​នោះ​ឆេះ​ធ្លោ ដូច​ជា​គុក​ភ្លើង នោះ​អស់​ពួក​អ្នក​ឆ្មើង‌ឆ្មៃ ហើយ​នឹង​អស់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ គេ​នឹង​ដូច​ជា​ជញ្ជ្រាំង ហើយ​ថ្ងៃ​ដែល​ត្រូវ​មក​ដល់​នោះ នឹង​ឆេះ​បន្សុស​គេ​ទាំង​អស់​ទៅ ឥត​ទុក​ឲ្យ​គេ​មាន​ឫស ឬ​មែក​នៅ​សល់​ឡើយ នេះ​ហើយ ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម