បន្ទាប់មក លោកអ៊ីស្រាអែលមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «មើល៍! ពុកនឹងត្រូវស្លាប់ តែព្រះទ្រង់នឹងគង់នៅជាមួយកូនរាល់គ្នា ហើយនឹងនាំកូនៗត្រឡប់ទៅឯស្រុករបស់ដូនតាកូនវិញ។
២ ធីម៉ូថេ 4:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតខ្ញុំកំពុងតែត្រូវបានចាក់បង្ហូរ ដូចជាតង្វាយច្រួច ឯពេលវេលាដែលខ្ញុំត្រូវលាទៅ ក៏បានមកដល់ហើយ។ ព្រះគម្ពីរខ្មែរសាកល ជាការពិត ខ្ញុំកំពុងតែត្រូវបានច្រូចចេញជាតង្វាយច្រូចរួចជាស្រេចហើយ ហើយពេលកំណត់នៃការចាកចេញរបស់ខ្ញុំបានមកដល់ហើយ។ Khmer Christian Bible ដ្បិតខ្ញុំត្រូវបានច្រូចជាតង្វាយច្រូច ជាស្រេចហើយ រីឯពេលវេលាដែលខ្ញុំត្រូវចាកចេញក៏បានមកដល់ដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯខ្ញុំវិញ ខ្ញុំបានបូជាជីវិតរួចស្រេចហើយ ហើយក៏ដល់ពេលកំណត់ ដែលខ្ញុំត្រូវចាកចេញពីលោកនេះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតខ្ញុំកំពុងតែត្រូវច្រួចចេញ ឯពេលវេលាដែលខ្ញុំត្រូវលាទៅ ក៏បានមកដល់ហើយ អាល់គីតាប រីឯខ្ញុំវិញ ខ្ញុំបានលះបង់ជីវិតរួចស្រេចហើយ ហើយក៏ដល់ពេលកំណត់ ដែលខ្ញុំត្រូវចាកចេញពីលោកនេះដែរ។ |
បន្ទាប់មក លោកអ៊ីស្រាអែលមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «មើល៍! ពុកនឹងត្រូវស្លាប់ តែព្រះទ្រង់នឹងគង់នៅជាមួយកូនរាល់គ្នា ហើយនឹងនាំកូនៗត្រឡប់ទៅឯស្រុករបស់ដូនតាកូនវិញ។
លោកយ៉ូសែបមានប្រសាសន៍ទៅបងប្អូនរបស់លោកថា៖ «ខ្ញុំជិតស្លាប់ហើយ តែព្រះទ្រង់នឹងយាងមករកអ្នករាល់គ្នាជាមិនខាន ហើយនាំអ្នករាល់គ្នាចេញពីស្រុកនេះ ទៅកាន់ស្រុកដែលព្រះអង្គបានស្បថថានឹងឲ្យដល់លោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប»។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «មើល៍ ថ្ងៃដែលអ្នកត្រូវស្លាប់ជិតដល់ហើយ។ ចូរហៅយ៉ូស្វេមក ហើយចូលទៅក្នុងត្រសាលជំនុំ ដើម្បីឲ្យយើងបានប្រគល់បន្ទុកលើលោក»។ ដូច្នេះ លោកម៉ូសេ និងលោកយ៉ូស្វេក៏ចូលទៅក្នុងត្រសាលជំនុំ។
ខ្ញុំមានការរារែកទាំងសងខាង ម្យ៉ាងមានចិត្តចង់ចេញទៅនៅជាមួយព្រះគ្រីស្ទ ដែលប្រសើរជាងឆ្ងាយណាស់។
ប៉ុន្តែ ខ្ញុំក៏អរ ហើយមានអំណរជាមួយអ្នកទាំងអស់គ្នាដែរ ប្រសិនបើខ្ញុំត្រូវច្រួចលើយញ្ញបូជា និងថ្វាយជាតង្វាយនៃជំនឿរបស់អ្នករាល់គ្នា។
មើល៍ នៅថ្ងៃនេះ ខ្ញុំហៀបនឹងទៅតាមផ្លូវរបស់មនុស្សលោកទាំងអស់ ហើយអ្នកក៏ដឹងនៅក្នុងចិត្ត និងក្នុងវិញ្ញាណរបស់អ្នកទាំងអស់គ្នាដែរថា អស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានសន្យា នោះគ្មានខ្វះណាមួយសោះ ទាំងអស់សុទ្ធតែបានសម្រេចគ្រប់ជំពូក ឥតមានខ្វះណាមួយឡើយ។