ប៉ុន្តែ ផារ៉ោនកោះហៅពួកអ្នកប្រាជ្ញ និងពួកគ្រូធ្មប់មក ឯពួកគ្រូនៅស្រុកអេស៊ីព្ទទាំងនោះ ក៏ធ្វើដូច្នោះដោយប្រើមន្តអាគមរបស់គេដែរ។
២ ធីម៉ូថេ 3:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេជាអ្នកប្រឆាំងនឹងសេចក្ដីពិត ដូចយ៉ានេស និងយ៉ាមប្រេស បានប្រឆាំងនឹងលោកម៉ូសេដែរ គេជាមនុស្សមានគំនិតខូច ហើយឥតប្រយោជន៍ខាងជំនឿ។ ព្រះគម្ពីរខ្មែរសាកល ដូចដែលយ៉ានេស និងយ៉ាមប្រេសបានតតាំងនឹងម៉ូសេយ៉ាងណា អ្នកទាំងនោះក៏តែងតែតតាំងនឹងសេចក្ដីពិតយ៉ាងនោះដែរ។ ពួកគេជាមនុស្សដែលមានគំនិតខូច ហើយធ្លាក់ចេញពីការពិសោធខាងឯជំនឿ។ Khmer Christian Bible គឺដូចដែលយ៉ានេស និងយ៉ាមប្រេសបានប្រឆាំងនឹងលោកម៉ូសេជាយ៉ាងណា អ្នកទាំងនោះក៏ប្រឆាំងនឹងសេចក្ដីពិតជាយ៉ាងនោះដែរ គំនិតរបស់ពួកគេខូចអស់ហើយ រីឯជំនឿរបស់ពួកគេគ្មានប្រយោជន៍ឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យ៉ាណែស និងយ៉ាមប្រេស បានប្រឆាំងនឹងលោកម៉ូសេយ៉ាងណា អ្នកទាំងនេះក៏ប្រឆាំងនឹងសេចក្ដីពិតយ៉ាងនោះដែរ។ ពួកគេជាមនុស្សមានគំនិតខូច ហើយជំនឿរបស់គេឥតបានការអ្វីទាល់តែសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេជាអ្នកទាស់ទទឹងនឹងសេចក្ដីពិត បែបដូចជាយ៉ានេស នឹងយ៉ាមប្រេសបានទាស់ទទឹងនឹងលោកម៉ូសេដែរ គឺជាមនុស្សមានគំនិតខូច ហើយឥតប្រយោជន៍ខាងឯសេចក្ដីជំនឿ អាល់គីតាប យ៉ាណែស និងយ៉ាមប្រេសបានប្រឆាំងនឹងណាពីម៉ូសាយ៉ាងណា អ្នកទាំងនេះក៏ប្រឆាំងនឹងសេចក្ដីពិតយ៉ាងនោះដែរ។ ពួកគេជាមនុស្សមានគំនិតខូច ហើយជំនឿរបស់គេឥតបានការអ្វីទាល់តែសោះ។ |
ប៉ុន្តែ ផារ៉ោនកោះហៅពួកអ្នកប្រាជ្ញ និងពួកគ្រូធ្មប់មក ឯពួកគ្រូនៅស្រុកអេស៊ីព្ទទាំងនោះ ក៏ធ្វើដូច្នោះដោយប្រើមន្តអាគមរបស់គេដែរ។
ពួកគ្រូនៅស្រុកអេស៊ីព្ទក៏ធ្វើដូច្នោះ ដោយប្រើមន្តអាគមរបស់គេ។ ដូច្នេះ ផារ៉ោននៅតែមានព្រះហឫទ័យរឹងទទឹង មិនព្រមស្តាប់លោកទាំងពីរឡើយ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលទុកស្រាប់។
ពួកគ្រូក៏ខំប្រើមន្តអាគមធ្វើដូច្នោះដែរ ដើម្បីបង្កើតចៃ តែធ្វើមិនបានឡើយ។ ដូច្នេះ ចៃទាំងនោះនៅលើមនុស្ស និងសត្វ។
ប៉ុន្ដែ ពួកគ្រូក៏ធ្វើដូច្នោះដែរ ដោយប្រើមន្តអាគមរបស់គេ ហើយធ្វើឲ្យមានកង្កែបឡើងមកលើស្រុកអេស៊ីព្ទដូចគ្នា។
ដោយយើងខ្ញុំបានឮថា មានអ្នកខ្លះចេញពីពួកយើងខ្ញុំមក នាំឲ្យអ្នករាល់គ្នាខ្វល់ចិត្តដោយពាក្យសម្ដី បណ្ដាលឲ្យអ្នករាល់គ្នាវិលវល់គំនិត តែយើងខ្ញុំមិនបានបង្គាប់គេទេ
ដោយព្រោះគេមិនចូលចិត្តនឹងស្គាល់ព្រះសោះ ព្រះអង្គក៏បណ្ដោយគេទៅតាមគំនិតចោលម្សៀត និងទៅតាមការដែលមិនគួរគប្បីនឹងប្រព្រឹត្ត។
ដ្បិតមនុស្សបែបនោះ មិនបម្រើព្រះគ្រីស្ទ ជាព្រះអម្ចាស់របស់យើងទេ គឺគេបម្រើតែក្រពះរបស់ខ្លួនគេប៉ុណ្ណោះ ទាំងបញ្ឆោតចិត្តមនុស្សស្លូតត្រង់ ដោយពាក្យផ្អែមពីរោះ និងពាក្យបញ្ចើចបញ្ចើ។
ដើម្បីកុំឲ្យយើងនៅជាកូនតូចទៀត ទាំងត្រូវគ្រប់ទាំងខ្យល់នៃសេចក្តីបង្រៀនផាត់ចុះផាត់ឡើង ដោយសេចក្តីឆបោករបស់មនុស្ស និងដោយឧបាយកលដែលគេនាំឲ្យវង្វេងទៀតឡើយ។
ព្រមទាំងរក្សាជំនឿ និងមនសិការជ្រះថ្លា ដែលមនុស្សខ្លះបានបោះបង់ចោល ហើយជំនឿរបស់គេបានលិចលង់ទៅហើយ។
ជាជម្លោះឥតប្រយោជន៍របស់មនុស្សខូចគំនិត គ្មានសេចក្ដីពិត ដោយស្មានថា ការគោរពប្រតិបត្តិដល់ព្រះ ជាមធ្យោបាយនាំឲ្យបានកម្រៃ។
ដ្បិតមានមនុស្សជាច្រើន គឺក្នុងចំណោមពួកអ្នកកាត់ស្បែក ដែលមានចិត្តរឹងរូស ជាពួកអ្នកដែលពោលពាក្យឥតប្រយោជន៍ ហើយបោកប្រាស់គេ
គេប្រកាសថាខ្លួនស្គាល់ព្រះ តែកិរិយាប្រព្រឹត្តរបស់គេមិនព្រមស្គាល់ព្រះទេ ដ្បិតគេជាមនុស្សគួរឲ្យស្អប់ខ្ពើម ហើយរឹងចចេស ជាមនុស្សមិនសមនឹងអំពើល្អឡើយ។
គេមានភ្នែកពេញដោយសេចក្តីផិតក្បត់ ដោយធ្វើបាបមិនចេះស្កប់ គេទាក់ទាញព្រលឹងដែលទន់ខ្សោយ។ គេមានចិត្តពូកែខាងលោភលន់ ជាពួកកូនដែលត្រូវបណ្ដាសា។
ក្មេងរាល់គ្នាអើយ នេះជាពេលចុងក្រោយបង្អស់! ដូចអ្នករាល់គ្នាបានឮហើយថា ពួកទទឹងនឹងព្រះគ្រីស្ទកំពុងតែមក ហើយឥឡូវនេះ ពួកទទឹងនឹងព្រះគ្រីស្ទជាច្រើនបានមកហើយ។ ដូច្នេះ យើងដឹងថា នេះជាពេលចុងក្រោយបង្អស់ហើយ។
ពួកស្ងួនភ្ងាអើយ កុំឲ្យជឿគ្រប់ទាំងវិញ្ញាណឡើយ គឺត្រូវល្បងមើលឲ្យស្គាល់វិញ្ញាណទាំងនោះវិញ ដើម្បីឲ្យដឹងថា វិញ្ញាណនេះមកពីព្រះឬយ៉ាងណា ដ្បិតមានហោរាក្លែងក្លាយជាច្រើនបានចេញមកក្នុងលោកីយ៍នេះហើយ។
តែយើងប្រកាន់សេចក្ដីខ្លះនឹងអ្នក ដ្បិតអ្នកបណ្តោយឲ្យយេសិបិល ជាស្ត្រីដែលហៅខ្លួនឯងថាជាហោរា ទៅបង្រៀន ហើយបញ្ឆោតពួកអ្នកបម្រើរបស់យើង ឲ្យវង្វេងទៅប្រព្រឹត្តសហាយស្មន់ ហើយបរិភោគតង្វាយដែលថ្វាយទៅរូបព្រះ។
ប៉ុន្តែ អ្នកមានសេចក្ដីនេះ គឺអ្នកស្អប់កិច្ចការរបស់ពួកនីកូឡាស យើងក៏ស្អប់ដែរ។