ដ្បិតបងប្អូនស្រុកម៉ាសេដូន និងស្រុកអាខៃ គេពេញចិត្តនឹងរួមចំណែកជួយដល់បងប្អូនក្រីក្រ ក្នុងចំណោមពួកបរិសុទ្ធនៅក្រុងយេរូសាឡិម។
២ កូរិនថូស 9:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែប្រសិនបើមានអ្នកស្រុកម៉ាសេដូនខ្លះមកជាមួយខ្ញុំ ហើយឃើញថាអ្នករាល់គ្នាមិនទាន់បានរៀបចំ នោះមិនត្រឹមតែអ្នករាល់គ្នាទេ សូម្បីតែយើងក៏នឹងត្រូវអាម៉ាស់ដែរ ដ្បិតយើងទុកចិត្តអ្នករាល់គ្នាជាខ្លាំង។ ព្រះគម្ពីរខ្មែរសាកល ក្រែងលោប្រសិនបើមានអ្នកម៉ាសេដូនខ្លះមកជាមួយខ្ញុំ ហើយឃើញថាអ្នករាល់គ្នាមិនទាន់រៀបចំ នោះមិនត្រឹមតែអ្នករាល់គ្នាទេ សូម្បីតែយើងក៏អាម៉ាស់មុខដែរ ដោយសារបានទុកចិត្តដូច្នេះ។ Khmer Christian Bible ក្រែងលោ បើសិនជាមានពួកអ្នកស្រុកម៉ាសេដូនមកជាមួយខ្ញុំ ហើយឃើញអ្នករាល់គ្នាមិនបានត្រៀម នោះមិនត្រឹមតែអ្នករាល់គ្នាទេ សូម្បីតែយើងដែលមានការទុកចិត្ដនេះក៏មានសេចក្ដីខ្មាសដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើបងប្អូននៅស្រុកម៉ាសេដូនមកជាមួយខ្ញុំ ហើយឃើញថាបងប្អូនមិនទាន់រៀបចំខ្លួនទេនោះ មិនត្រឹមតែយើងប៉ុណ្ណោះទេដែលត្រូវអាម៉ាស់មុខ បងប្អូនក៏នឹងត្រូវអាម៉ាស់មុខដែរ មកពីយើងទុកចិត្តលើបងប្អូនខ្លាំងពេក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រែងមានពួកស្រុកម៉ាសេដូនមកជាមួយនឹងខ្ញុំវេលាណា មិនឃើញអ្នករាល់គ្នាបានរៀបចំទេ នោះមិនចាំថាតែអ្នករាល់គ្នានឹងខ្មាសប៉ុណ្ណោះ គឺយើងខ្ញុំក៏នឹងខ្មាសពីសេចក្ដីអំនួត ដែលយើងខ្ញុំអួត ដោយទុកចិត្តនឹងអ្នករាល់គ្នាថែមទៀតផង អាល់គីតាប ប្រសិនបើបងប្អូននៅស្រុកម៉ាសេដូនមកជាមួយខ្ញុំ ហើយឃើញថាបងប្អូនមិនទាន់រៀបចំខ្លួនទេនោះ មិនត្រឹមតែយើងប៉ុណ្ណោះទេ ដែលត្រូវអាម៉ាស់មុខ បងប្អូនក៏នឹងត្រូវអាម៉ាស់មុខដែរ មកពីយើងទុកចិត្ដលើបងប្អូនខ្លាំងពេក។ |
ដ្បិតបងប្អូនស្រុកម៉ាសេដូន និងស្រុកអាខៃ គេពេញចិត្តនឹងរួមចំណែកជួយដល់បងប្អូនក្រីក្រ ក្នុងចំណោមពួកបរិសុទ្ធនៅក្រុងយេរូសាឡិម។
គឺរាល់ថ្ងៃទីមួយក្នុងសប្ដាហ៍ ចូរអ្នករាល់គ្នាសន្សំទុកដោយឡែករៀងខ្លួន តាមអ្វីៗដែលព្រះបានចម្រើនឲ្យ កុំចាំពេលខ្ញុំមកដល់ ទើបរៃអង្គាសនោះឡើយ។
សេចក្តីដែលខ្ញុំនិយាយនេះ មិនមែននិយាយតាមព្រះអម្ចាស់ទេ គឺនិយាយដូចជាមនុស្សល្ងង់ខ្លៅវិញ ដោយយល់ឃើញថា ខ្ញុំមានហេតុនឹងអួតខ្លួនបាន
ដូច្នេះ ចូរបង្ហាញភស្តុតាងពីសេចក្តីស្រឡាញ់របស់អ្នករាល់គ្នា និងពីសេចក្ដីដែលយើងបានអួតពីអ្នករាល់គ្នាចុះ ដើម្បីឲ្យក្រុមជំនុំទាំងអស់បានឃើញ។
ដ្បិតខ្ញុំស្គាល់ចិត្តសង្វាតរបស់អ្នករាល់គ្នាហើយ ក៏បានអួតពីអ្នករាល់គ្នាប្រាប់អ្នកស្រុកម៉ាសេដូនថា អ្នកស្រុកអាខៃបានប្រុងប្រៀបជាស្រេច តាំងពីឆ្នាំមុនម៉្លេះ ហើយចិត្តខ្នះខ្នែងរបស់អ្នករាល់គ្នាបានជំរុញចិត្តមនុស្សជាច្រើន។
ខ្ញុំ ប៉ុល សរសេរដោយដៃរបស់ខ្ញុំផ្ទាល់ថា ខ្ញុំនឹងសងអ្នក តែខ្ញុំមិនបាច់រំឭកអ្នកទេថា សូម្បីតែខ្លួនអ្នកផ្ទាល់ក៏ជំពាក់ខ្ញុំដែរ។