ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ កូរិនថូស 8:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «អ្នក​ណា​ដែល​ប្រមូល​បាន​ច្រើន ក៏​មិន​មាន​ច្រើន​ណាស់​ណា ឯ​អ្នក​ដែល​ប្រមូល​បាន​តិច ក៏​មិន​បាន​ខ្វះ​ខាត​អ្វី​ដែរ» ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “អ្នក​ដែល​ប្រមូល​បាន​ច្រើន ក៏​មិន​សល់ អ្នក​ដែល​ប្រមូល​បាន​តិច ក៏​មិន​ខ្វះ​ដែរ”។

សូមមើលជំពូក

Khmer Christian Bible

ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «អ្នក​ដែល​ប្រមូល​បាន​ច្រើន​ ក៏​មិន​មាន​ច្រើន​ណាស់​ណា​ ឯ​អ្នក​ដែល​ប្រមូល​បាន​តិច​ ក៏​មិន​ខ្វះ​ដែរ»។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា: «អ្នក​ប្រមូល​បាន​ច្រើន ក៏​មិន​មាន​ច្រើន​ជ្រុល រីឯ​អ្នក​ដែល​ប្រមូល​បាន​បន្តិច‌បន្តួច ក៏​មិន​ខ្វះ​ខាត​អ្វី​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច​ជា​សេចក្ដី​ដែល​ចែង​ទុក​មក​ថា «អ្នក​ណា​ដែល​រើស​បាន​ច្រើន នោះ​គ្មាន​សល់​ឡើយ ឯ​អ្នក​ដែល​រើស​បាន​តិច នោះ​មិន​បាន​ខ្វះ​ទេ»។

សូមមើលជំពូក

អាល់គីតាប

ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថាៈ «អ្នក​ប្រមូល​បាន​ច្រើន ក៏​មិន​មាន​ច្រើន​ជ្រុល រីឯ​អ្នក​ដែល​ប្រមូល​បាន​បន្ដិច‌បន្ដួច​ក៏​មិន​ខ្វះ​ខាត​អ្វី​ដែរ»។

សូមមើលជំពូក



២ កូរិនថូស 8:15
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ កាល​គេ​យក​ខ្ញឹង​មក​វាល់ នោះ​អ្នក​ដែល​រើស​បាន​ច្រើន​ក៏​គ្មាន​អ្វី​នៅ​សល់ ហើយ​អ្នក​ណា​រើស​បាន​តិច​ក៏​មិន​ខ្វះ​ដែរ គឺ​ម្នាក់ៗ​ប្រមូល​បាន​ល្មម​តែ​ខ្លួន​បរិ‌ភោគ​ប៉ុណ្ណោះ។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «កាល​ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា ឲ្យ​ទៅ​ដោយ​គ្មាន​កាបូប គ្មាន​ថង់​យាម និង​គ្មាន​ស្បែក​ជើង តើ​មាន​ខ្វះ​អ្វី​ទេ?» គេ​ទូល​ឆ្លើយ​ថា៖ «គ្មាន​ខ្វះ​អ្វី​ទេ»។


អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ទ្រង់​បាន​បណ្តាល​ចិត្តលោក​ទីតុស ឲ្យ​មាន​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​អ្នក​រាល់​គ្នា ដូច​ខ្ញុំ​ដែរ។