បន្ទាប់មក នៅពេលដែលព្រះនាងកំពុងតែទូលនឹងស្តេចនៅឡើយ នោះទូលបង្គំនឹងចូលទៅតាមក្រោយ ហើយជួយបញ្ជាក់ពាក្យរបស់ព្រះនាងដែរ»។
២ កូរិនថូស 13:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាលើកទីបីហើយដែលខ្ញុំមករកអ្នករាល់គ្នា។ គ្រប់ការទាំងអស់អាចរាប់ជាការបាន ដោយសារមាត់ស្មរបន្ទាល់ពីរឬបីនាក់ ព្រះគម្ពីរខ្មែរសាកល នេះជាលើកទីបីហើយ ដែលខ្ញុំមករកអ្នករាល់គ្នា។“ហេតុការណ៍ទាំងអស់យកជាការបាន តាមរយៈមាត់របស់សាក្សីពីរ ឬបីនាក់”។ Khmer Christian Bible នេះជាលើកទីបីហើយដែលខ្ញុំមកឯអ្នករាល់គ្នា គ្រប់ពាក្យសំដីទាំងអស់នឹងត្រូវរាប់ជាបានការដោយមាត់សាក្សីពីរ ឬបីនាក់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាលើកទីបីហើយ ដែលខ្ញុំមករកបងប្អូន។ ត្រូវសម្រួលរឿងទាំងអស់ ដោយមានសាក្សីពីរ ឬបីនាក់ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាគំរប់៣ដងហើយ ដែលខ្ញុំមកឯអ្នករាល់គ្នា គ្រប់ការទាំងអស់នឹងបានសំរេច ដោយនូវមាត់ស្មរបន្ទាល់២ឬ៣នាក់ អាល់គីតាប នេះជាលើកទីបីហើយ ដែលខ្ញុំមករកបងប្អូន។ ត្រូវសំរួលរឿងទាំងអស់ ដោយមានសាក្សីពីរ ឬបីនាក់។ |
បន្ទាប់មក នៅពេលដែលព្រះនាងកំពុងតែទូលនឹងស្តេចនៅឡើយ នោះទូលបង្គំនឹងចូលទៅតាមក្រោយ ហើយជួយបញ្ជាក់ពាក្យរបស់ព្រះនាងដែរ»។
រួចនាំមនុស្សខូចអាក្រក់ពីរនាក់មក ឲ្យឈរនៅមុខវា ដើម្បីធ្វើបន្ទាល់ទាស់នឹងវាថា វាបានប្រមាថដល់ព្រះ ហើយដល់ស្តេចផង ស្រេចហើយ ចូរនាំវាចេញទៅក្រៅ គប់នឹងថ្មសម្លាប់ទៅ»។
មានមនុស្សខូចអាក្រក់ពីរនាក់ ចូលមកអង្គុយខាងមុខណាបោត ធ្វើបន្ទាល់ទាស់នឹងគាត់នៅមុខប្រជាជនថា៖ «ណាបោតនេះបានប្រមាថដល់ព្រះ ហើយដល់ស្តេចផង»។ ដូច្នេះ គេនាំគាត់ចេញទៅក្រៅទីក្រុង ហើយគប់នឹងថ្មសម្លាប់ទៅ
ប្រសិនបើអ្នកណាម្នាក់សម្លាប់គេ ឃាតកនោះត្រូវសម្លាប់ចោល ដោយសំអាងលើភស្តុតាងរបស់ពួកស្មរបន្ទាល់ តែបើមានស្មរបន្ទាល់តែម្នាក់ នោះមិនអាចធ្វើបន្ទាល់ឲ្យអ្នកណាត្រូវស្លាប់បានឡើយ ។
តែបើគាត់មិនព្រមស្តាប់អ្នកទេ ចូរនាំម្នាក់ ឬពីរនាក់ទៀតទៅជាមួយ ដើម្បីឲ្យគ្រប់ទាំងពាក្យមានការបញ្ជាក់ ដោយភស្ដុតាងរបស់សាក្សីពីរ ឬបីនាក់ ។
មើល៍ នេះជាលើកទីបីហើយដែលខ្ញុំរៀបចំខ្លួនជាស្រេច ដើម្បីមកជួបអ្នករាល់គ្នា ហើយខ្ញុំមិនធ្វើជាបន្ទុកដល់អ្នករាល់គ្នាទេ ព្រោះខ្ញុំមិនចង់បានអ្វីជារបស់អ្នករាល់គ្នា ក្រៅពីអ្នករាល់គ្នានោះឡើយ ដ្បិតមិនគួរឲ្យកូនចៅប្រមូលទុកសម្រាប់ឪពុកម្តាយទេ គឺឪពុកម្តាយវិញទេតើ ដែលត្រូវប្រមូលទុកសម្រាប់កូន។
អ្នកដែលមានទោសដល់ស្លាប់នោះ គឺសំអាងលើភស្ដុតាងរបស់ស្មរបន្ទាល់ពីរ ឬបីនាក់ តែបើមានស្មរបន្ទាល់តែម្នាក់ នោះមិនអាចប្រហារជីវិតអ្នកនោះបានឡើយ ។
«មិនត្រូវមានស្មរបន្ទាល់តែម្នាក់ ឈរឡើងធ្វើបន្ទាល់ទាស់នឹងអំពើទុច្ចរិត ឬបទឧក្រិដ្ឋដែលមនុស្សណាម្នាក់ប្រព្រឹត្តយ៉ាងណានោះឡើយ គឺដោយស្មរបន្ទាល់ពីរ ឬបីនាក់វិញ ទើបដំណើរនោះអាចយកជាការបាន។