Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 13:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នេះ​ជា​គំរប់​៣​ដង​ហើយ ដែល​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា គ្រប់​ការ​ទាំង​អស់​នឹង​បាន​សំរេច ដោយ​នូវ​មាត់​ស្មរ​បន្ទាល់​២​ឬ​៣​នាក់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 នេះ​ជា​លើក​ទីបី​ហើយ ដែល​ខ្ញុំ​មករក​អ្នករាល់គ្នា​។“ហេតុការណ៍​ទាំងអស់​យកជាការបាន តាមរយៈ​មាត់​របស់​សាក្សី​ពីរ ឬ​បី​នាក់”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 នេះ​ជា​លើក​ទី​បី​ហើយ​ដែល​ខ្ញុំ​មក​ឯ​អ្នក​រាល់គ្នា​ គ្រប់​ពាក្យ​សំដី​ទាំង​អស់នឹង​ត្រូវ​រាប់​ជា​បាន​ការ​ដោយ​មាត់​សាក្សី​ពីរ​ ឬ​បី​នាក់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នេះ​ជា​លើក​ទី​បី​ហើយ​ដែល​ខ្ញុំ​មក​រក​អ្នក​រាល់​គ្នា។ គ្រប់​ការ​ទាំង​អស់​អាច​រាប់​ជា​ការ​បាន ដោយ​សារ​មាត់​ស្មរ​បន្ទាល់​ពីរ​ឬ​បី​នាក់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នេះ​ជា​លើក​ទី​បី​ហើយ ដែល​ខ្ញុំ​មក​រក​បងប្អូន។ ត្រូវ​សម្រួល​រឿង​ទាំង​អស់ ដោយ​មាន​សាក្សី​ពីរ ឬ​បី​នាក់ ។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នេះ​ជា​លើក​ទី​បី​ហើយ ដែល​ខ្ញុំ​មក​រក​បង​ប្អូន។ ត្រូវ​សំរួល​រឿង​ទាំង​អស់ ដោយ​មាន​សាក្សី​ពីរ ឬ​បី​នាក់។

សូមមើលជំពូក ចម្លង




២ កូរិនថូស 13:1
11 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល កំពុង​ដែល​ព្រះ‌នាង​នៅ​ទូល​នឹង​ស្តេច ក្នុង​ទី​នោះ​នៅ​ឡើយ នោះ​ទូលបង្គំ​នឹង​ចូល​ទៅ​តាម​ក្រោយ ហើយ​នឹង​បញ្ជាក់​ពាក្យ​របស់​ព្រះ‌នាង​ដែរ។


រួច​នាំ​មនុស្ស​ខូច​អាក្រក់​២​នាក់​មក ឲ្យ​ឈរ​នៅ​មុខ​វា ដើម្បី​ធ្វើ​បន្ទាល់​ទាស់​នឹង​វា​ថា វា​បាន​ប្រមាថ​ដល់​ព្រះ ហើយ​ដល់​ស្តេច​ផង ស្រេច​ហើយ ចូរ​នាំ​វា​ចេញ​ទៅ​ក្រៅ ចោល​នឹង​ថ្ម​សំឡាប់​ទៅ។


រួច​មាន​មនុស្ស​ខូច​អាក្រក់​២​នាក់ ចូល​មក​អង្គុយ​ខាង​មុខ​ណាបោត ធ្វើ​បន្ទាល់​ទាស់​នឹង​គាត់​នៅ​មុខ​បណ្តាជន​ថា ណាបោត​នេះ​បាន​ប្រមាថ​ដល់​ព្រះ ហើយ​ដល់​ស្តេច​ផង ដូច្នេះ គេ​នាំ​យក​គាត់​ចេញ​ទៅ​ឯ​ក្រៅ​ទី​ក្រុង ហើយ​ចោល​សំឡាប់​នឹង​ថ្ម​ទៅ


អ្នក​ណា​ដែល​សំឡាប់​គេ នោះ​ត្រូវ​សំឡាប់​វិញ ដោយ​ពាក្យ​របស់​ស្មរ​បន្ទាល់​២ ឬ​៣​នាក់ តែ​បើ​មាន​ស្មរ​បន្ទាល់​តែ​ម្នាក់​វិញ នោះ​នឹង​ធ្វើ​បន្ទាល់​ទាស់​នឹង​អ្នក​ណា​ឲ្យ​គេ​ត្រូវ​ស្លាប់​មិន​បាន​ទេ


តែ​បើ​គាត់​មិន​ព្រម​ស្តាប់​ទេ នោះ​ត្រូវ​យក​មនុស្ស​ម្នាក់​ឬ​២​នាក់​ទៅ​ជា​មួយ ដើម្បី​នឹង​បញ្ជាក់​គ្រប់​ទាំង​ពាក្យ ដោយ‌សារ​ស្មរ​បន្ទាល់​២​ឬ​៣​នាក់


មើល ខ្ញុំ​រៀប​នឹង​មក​ឯ​អ្នក​រាល់​គ្នា ជា​គំរប់​៣​លើក​នេះ​ហើយ ខ្ញុំ​ក៏​មិន​ឲ្យ​អ្នក​ណា​ព្រួយ​នឹង​ខ្ញុំ​ទៀត ដ្បិត​ខ្ញុំ​មិន​រក​ចង់​បាន​របស់​ទ្រព្យ​អ្នក​រាល់​គ្នា​ទេ គឺ​រក​តែ​ខ្លួន​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ដ្បិត​មិន​គួរ​ឲ្យ​កូន​ចៅ​ត្រូវ​ប្រមូល​ទុក​ឲ្យ​ឪពុក​ម្តាយ​ទេ គឺ​ឪពុក​ម្តាយ​ទេ​តើ ដែល​ត្រូវ​ប្រមូល​ទុក​ឲ្យ​កូន​វិញ


ត្រូវ​ឲ្យ​សំឡាប់​អ្នក​ដែល​មាន​ទោស​ដល់​ស្លាប់​នោះ ដោយ​មាន​ស្មរ‌បន្ទាល់​២​ឬ​៣​នាក់ តែ​បើ​មាន​តែ​ម្នាក់​ទេ នោះ​មិន​ល្មម​នឹង​សំឡាប់​គេ​ឡើយ


មិន​ត្រូវ​ឲ្យ​មាន​ស្មរ​បន្ទាល់​តែ​ម្នាក់ ឈរ​ឡើង​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ទុច្ចរិត ឬ​ពី​អំពើ​បាប​ណា ដែល​មនុស្ស​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​ក្តី​នោះ​ឡើយ គឺ​ដោយ​ស្មរ​បន្ទាល់​២​ឬ​៣​នាក់​វិញ ទើប​ដំណើរ​នោះ​នឹង​សំរេច​បាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម