បើមិនមែនដូច្នោះទេ នោះតើអ្នកណានឹងហ៊ានថាខ្ញុំកុហក ហើយធ្វើឲ្យសម្ដីខ្ញុំនេះ ឥតខ្លឹមសារបាន»។
២ កូរិនថូស 12:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះបើខ្ញុំចង់អួតខ្លួន ក៏ខ្ញុំមិនមែនល្ងង់ខ្លៅដែរ ដ្បិតខ្ញុំនិយាយសេចក្តីពិត។ ប៉ុន្តែ ខ្ញុំសុខចិត្តនៅស្ងៀមវិញ ក្រែងលោអ្នកណាម្នាក់ស្មានអំពីខ្ញុំ លើសជាងអ្វីដែលគេបានឃើញក្នុងខ្ញុំ ឬបានឮពីខ្ញុំ ព្រះគម្ពីរខ្មែរសាកល តាមពិត ទោះបីជាខ្ញុំចង់អួតក៏ដោយ ក៏ខ្ញុំមិនមែនល្ងង់ទេ ដ្បិតខ្ញុំនិយាយសេចក្ដីពិត។ ប៉ុន្តែខ្ញុំសូមទប់មិនអួត ក្រែងលោមានអ្នកណាចាត់ទុកខ្ញុំលើសជាងអ្វីដែលខ្លួនគេបានឃើញក្នុងខ្ញុំ ឬបានឮពីខ្ញុំ។ Khmer Christian Bible ព្រោះទោះបីខ្ញុំចង់អួត ក៏ខ្ញុំមិនមែនជាមនុស្សល្ងង់ដែរ ដ្បិតខ្ញុំនិយាយសេចក្ដីពិត ប៉ុន្ដែខ្ញុំចៀសទៅចុះ ក្រែងលោមានអ្នកណាម្នាក់វាយតម្លៃខ្ញុំលើសពីអ្វីដែលគេបានឃើញ ឬបានឮអំពីខ្ញុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើខ្ញុំចង់អួតខ្លួន ខ្ញុំក៏មិនមែនល្ងីល្ងើដែរ ព្រោះខ្ញុំគ្រាន់តែនិយាយសេចក្ដីពិត។ ប៉ុន្តែ ខ្ញុំសុខចិត្តនៅស្ងៀមវិញ ក្រែងលោមាននរណាម្នាក់ស្មានថា ខ្ញុំមានឋានៈខ្ពស់លើសពីភាពដែលគេឃើញ និងលើសពីពាក្យដែលខ្ញុំនិយាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទោះបើខ្ញុំចង់អួតខ្លួន នោះគង់តែខ្ញុំមិនមែនខ្លៅល្ងង់ទេ ដ្បិតខ្ញុំនិយាយតាមតែសេចក្ដីពិត ប៉ុន្តែ ខ្ញុំឈប់ស្លេះចុះ ក្រែងអ្នកណារាប់ខ្ញុំ ទុកជាលើសជាងភាពដែលឃើញ ឬឮនិយាយពីខ្ញុំ។ អាល់គីតាប ប្រសិនបើខ្ញុំចង់អួតខ្លួន ខ្ញុំក៏មិនមែនល្ងីល្ងើដែរ ព្រោះខ្ញុំគ្រាន់តែនិយាយសេចក្ដីពិត។ ប៉ុន្ដែ ខ្ញុំសុខចិត្ដនៅស្ងៀមវិញ ក្រែងលោមាននរណាម្នាក់ស្មានថា ខ្ញុំមានឋានៈខ្ពស់លើសពីភាពដែលគេឃើញ និងលើសពីពាក្យដែលខ្ញុំនិយាយ។ |
បើមិនមែនដូច្នោះទេ នោះតើអ្នកណានឹងហ៊ានថាខ្ញុំកុហក ហើយធ្វើឲ្យសម្ដីខ្ញុំនេះ ឥតខ្លឹមសារបាន»។
ខ្ញុំនិយាយសេចក្តីពិតក្នុងព្រះគ្រីស្ទ ខ្ញុំមិនកុហកទេ មនសិការបស់ខ្ញុំធ្វើបន្ទាល់ជាមួយខ្ញុំ ដោយព្រះវិញ្ញាណបរិសុទ្ធថា
ចុះតើលោកអ័ប៉ុឡូសជាអ្វី? ហើយប៉ុលជាអ្វី? គឺគ្រាន់តែជាអ្នកបម្រើដែលនាំឲ្យអ្នករាល់គ្នាជឿ តាមតែកិច្ចការដែលម្នាក់ៗបានទទួលពីព្រះអម្ចាស់មកប៉ុណ្ណោះ។
ប៉ុន្តែ ព្រះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ពាក្យសម្ដីរបស់យើងមកកាន់អ្នករាល់គ្នា មិនមែន «បាទ» ផង «ទេ» ផងនោះឡើយ។
ខ្ញុំសូមប្រាប់ម្តងទៀតថា កុំឲ្យអ្នកណាម្នាក់យល់ថាខ្ញុំឆ្កួតនោះឡើយ តែបើអ្នករាល់គ្នាយល់ថាខ្ញុំឆ្កួត នោះចូរទទួលខ្ញុំទុកដូចជាមនុស្សឆ្កួតទៅចុះ ដើម្បីឲ្យខ្ញុំបានអួតខ្លួនបន្តិចផង។
ព្រះ ជាព្រះវរបិតារបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលមានព្រះពរអស់កល្បជានិច្ច ទ្រង់ជ្រាបថា ខ្ញុំមិនកុហកទេ។
ខ្ញុំបានត្រឡប់ជាមនុស្សល្ងង់ខ្លៅ! គឺអ្នករាល់គ្នាបានបង្ខំខ្ញុំ ដ្បិតអ្នករាល់គ្នាគួរតែបានលើកតម្កើងខ្ញុំ ទោះជាខ្ញុំមិនមែនជាអ្វីក៏ដោយ ក៏ខ្ញុំមិនចាញ់មហាសាវកទាំងនោះដែរ។
ហើយក្រែងខ្ញុំកើតមានចិត្តធំ ដោយព្រោះការបើកសម្ដែងដ៏ហួសល្បត់នោះ បានជាមានបន្លាមួយចាក់ចូលក្នុងសាច់ខ្ញុំ ជាតំណាងរបស់អារក្សសាតាំងមកធ្វើទុក្ខខ្ញុំ ដើម្បីកុំឲ្យខ្ញុំមានចិត្តធំ។
ដ្បិតប្រសិនបើយើងវង្វេងស្មារតី នោះយើងវង្វេងសម្រាប់ព្រះ ហើយប្រសិនបើយើងមានគំនិតត្រឹមត្រូវ នោះគឺសម្រាប់អ្នករាល់គ្នា។
ប្រសិនបើខ្ញុំបានអួតពីការខ្លះរបស់អ្នករាល់គ្នាខ្លះប្រាប់គាត់ នោះខ្ញុំមិនខ្មាសទេ ព្រោះសេចក្តីដែលយើងបានអួតពីអ្នករាល់គ្នាប្រាប់លោកទីតុស ជាសេចក្ដីពិតយ៉ាងណា នោះអ្វីៗដែលយើងបានប្រាប់អ្នករាល់គ្នាក៏ជាសេចក្ដីពិតយ៉ាងនោះដែរ។