កូនចៅអ៊ីស្រាអែលបានធ្វើតាមបង្គាប់លោកម៉ូសេ គឺគេសុំគ្រឿងមាស គ្រឿងប្រាក់ និងខោអាវពីសាសន៍អេស៊ីព្ទ
១ សាំយូអែល 6:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏សួរថា៖ «តើយើងត្រូវផ្ញើតង្វាយយ៉ាងណាទៅថ្វាយព្រះអង្គ?»។ ពួកគេឆ្លើយថា៖ «គឺរូបឫសដូងបាតប្រាំ ធ្វើពីមាស និងកណ្តុរមាសប្រាំ តាមចំនួនពួកមេនៃសាសន៍ភីលីស្ទីន ដ្បិតអ្នករាល់គ្នា និងពួកមេរបស់អ្នករាល់គ្នា ក៏កើតមានសេចក្ដីវេទនាតែមួយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិភីលីស្ទីនសួរទៀតថា៖ «តើយើងត្រូវយកតង្វាយអ្វីទៅថ្វាយ ដើម្បីសូមព្រះអង្គលើកលែងទោសឲ្យ?»។ ពួកបូជាចារ្យ និងពួកគ្រូទាយឆ្លើយថា៖ «សូមយករូបឫសដូងបាតធ្វើពីមាសចំនួនប្រាំ និងរូបកណ្ដុរមាសប្រាំ ស្របតាមចំនួនស្ដេចត្រាញ់ទាំងប្រាំ នៃជនជាតិភីលីស្ទីន ដ្បិតអ្នករាល់គ្នា និងស្ដេចត្រាញ់ទាំងប្រាំ សុទ្ធតែបានរងគ្រោះកាចដូចៗគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏សួរថា តើដង្វាយយ៉ាងណា ដែលយើងត្រូវផ្ញើទៅថ្វាយទ្រង់នោះ ពួកនោះប្រាប់ថា គឺរូបឫសដូងបាត៥ ធ្វើពីមាស នឹងកណ្តុរមាស៥ តាមចំនួនពួកមេនៃសាសន៍ភីលីស្ទីន ដ្បិតអ្នករាល់គ្នា នឹងពួកមេរបស់អ្នករាល់គ្នា ក៏កើតមានសេចក្ដីវេទនាតែ១ អាល់គីតាប ជនជាតិភីលីស្ទីនសួរទៀតថា៖ «តើយើងត្រូវយកជំនូនអ្វីទៅជូន ដើម្បីសូមទ្រង់លើកលែងទោសឲ្យ?»។ ពួកបូជាចារ្យ និងពួកគ្រូទាយឆ្លើយថា៖ «សូមយករូបប្ញសដូងបាតធ្វើពីមាសចំនួនប្រាំ និងរូបកណ្តុរមាសប្រាំ ស្របតាមចំនួនស្តេចត្រាញ់ទាំងប្រាំ នៃជនជាតិភីលីស្ទីន ដ្បិតអ្នករាល់គ្នា និងស្តេចត្រាញ់ទាំងប្រាំ សុទ្ធតែបានរងគ្រោះកាចដូចៗគ្នា។ |
កូនចៅអ៊ីស្រាអែលបានធ្វើតាមបង្គាប់លោកម៉ូសេ គឺគេសុំគ្រឿងមាស គ្រឿងប្រាក់ និងខោអាវពីសាសន៍អេស៊ីព្ទ
(ចាប់តាំងពីស្ទឹងស៊ីហោ ដែលជាព្រំប្រទល់ស្រុកអេស៊ីព្ទ រហូតដល់ព្រំប្រទល់ក្រុងអេក្រុននៅខាងជើង ដែលរាប់ជាស្រុករបស់សាសន៍កាណាន មានមេដឹកនាំសាសន៍ភីលីស្ទីនប្រាំនាក់ជាអ្នកត្រួតត្រា គឺក្រុងកាសា ក្រុងអាសដូឌ ក្រុងអាសកាឡូន ក្រុងកាថ និងក្រុងអេក្រុន) ហើយស្រុករបស់សាសន៍អាវីមនៅខាងត្បូង
ពេលនោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏មកសណ្ឋិតលើគាត់ ហើយគាត់ចុះទៅឯអាសកាឡូនសម្លាប់អ្នកស្រុកនោះអស់សាមសិបនាក់ យកសម្លៀកបំពាក់របស់គេ រួចចែកសម្លៀកបំពាក់ទាំងនោះដល់អស់អ្នកដែលបានស្រាយប្រស្នា។ សាំសុនខឹងយ៉ាងខ្លាំង ហើយវិលត្រឡប់ទៅផ្ទះឪពុករបស់គាត់វិញ។
ឯសាសន៍ទាំងនោះមានមេនៃសាសន៍ភីលីស្ទីនទាំងប្រាំ និងសាសន៍កាណានទាំងអស់ សាសន៍ស៊ីដូន និងសាសន៍ហេវី ជាសាសន៍នៅស្រុកភ្នំល្បាណូន ចាប់តាំងពីភ្នំបាល-ហ៊ើរម៉ូន ទៅដល់ទ្វារចូលស្រុកហាម៉ាត។
ឯពួកអ្នកដែលសល់ពីស្លាប់ នោះក៏កើតមានឫសដូងបាត ហើយសូរសម្រែកនៅទីក្រុងនោះ ឮរំពងដល់ផ្ទៃមេឃ។
ព្រះហស្តនៃព្រះយេហូវ៉ាក៏សង្កត់លើពួកក្រុងអាសដូឌយ៉ាងធ្ងន់ ព្រះអង្គបំផ្លាញគេ ហើយវាយគេដោយជំងឺឫសដូងបាត នៅក្រុងអាសដូឌ និងស្រុកជុំវិញទាំងអស់។
ក្រោយពីគេបានយកទៅដល់ក្រុងកាថហើយ ព្រះហស្តនៃព្រះយេហូវ៉ាក៏ទាស់នឹងទីក្រុងនោះដែរ ដោយធ្វើឲ្យមានសេចក្ដីវេទនាយ៉ាងខ្លាំង ព្រះអង្គវាយពួកក្រុងនោះទាំងតូចទាំងធំ ឲ្យកើតឫសដូងបាតទាំងអស់គ្នា។
ដូច្នេះ អ្នករាល់គ្នាត្រូវធ្វើជារូបឫសដូងបាត និងរូបកណ្តុរ ដែលបានបំផ្លាញស្រុក រួចសរសើរដល់ព្រះនៃសាសន៍អ៊ីស្រាអែលទៅ ប្រហែលជាព្រះអង្គនឹងសម្រាលព្រះហស្តចេញពីអ្នករាល់គ្នា និងពីព្រះ ហើយពីស្រុករបស់អ្នករាល់គ្នាទេដឹង។
នោះត្រូវយកហិបនៃព្រះយេហូវ៉ាដាក់លើរទេះទៅ ហើយដាក់គ្រឿងមាសទាំងប៉ុន្មាន ដែលអ្នករាល់គ្នាថ្វាយនោះ ទៅក្នុងប្រអប់ដាក់ខាងហិប រួចលែងវាឲ្យនាំទៅវិញចុះ។