ពីឡាបា ព្រំប្រទល់នេះបត់ទៅខាងលិច ទៅដល់ភ្នំសៀរ រួចកាត់ទៅតាមជម្រាលខាងជើងនៃភ្នំយារីម (គឺជាភ្នំកេសាឡូន) ហើយចុះទៅដល់បេត-សេមែស រហូតដល់ធីមណា
១ សាំយូអែល 6:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ ពួកអ្នកនៅបេត-សេមែស គេកំពុងតែច្រូតស្រូវនៅវាលច្រកភ្នំ។ លុះគេងើបមុខឡើង ក៏អរសប្បាយ ដោយឃើញហិបនៃព្រះមកវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ប្រជាជននៅបេតសេមែសកំពុងតែច្រូតស្រូវ នៅតាមជ្រលងភ្នំ។ កាលពួកគេងើបមុខឡើង ក្រឡេកមើលទៅ ឃើញហិបនោះមកដល់ ពួកគេត្រេកអរយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ពួកអ្នកនៅបេត-សេមែស គេកំពុងតែច្រូតស្រូវនៅវាលច្រកភ្នំ លុះងើបភ្នែកឡើង ក៏អរសប្បាយ ដោយឃើញហឹបនៃព្រះមកវិញ អាល់គីតាប ពេលនោះ ប្រជាជននៅបេតសេម៉េសកំពុងតែច្រូតស្រូវនៅតាមជ្រលងភ្នំ។ កាលពួកគេងើបមុខឡើង ក្រឡេកមើលទៅ ឃើញហិបនោះមកដល់ ពួកគេត្រេកអរយ៉ាងខ្លាំង។ |
ពីឡាបា ព្រំប្រទល់នេះបត់ទៅខាងលិច ទៅដល់ភ្នំសៀរ រួចកាត់ទៅតាមជម្រាលខាងជើងនៃភ្នំយារីម (គឺជាភ្នំកេសាឡូន) ហើយចុះទៅដល់បេត-សេមែស រហូតដល់ធីមណា
រួចគោនោះក៏ចេញតម្រង់តាមផ្លូវទៅបេត-សេមែស គឺទៅតាមថ្នល់តែមួយនោះ ទាំងរោទ៍បណ្តើរ ឥតមានងាកបែរទៅខាងស្តាំឬខាងឆ្វេងឡើយ ពួកមេនៃសាសន៍ភីលីស្ទីនក៏ដើរតាមរហូតដល់ព្រំប្រទល់បេត-សេមែស។
រទេះក៏មកដល់ក្នុងចម្ការរបស់យ៉ូស្វេ ជាអ្នកនៅបេត-សេមែសនោះ ហើយឈប់នៅទីនោះ ជាកន្លែងដែលមានថ្មមួយធំ ដូច្នេះ គេពុះបំបែករទេះ ហើយថ្វាយគោនោះជាតង្វាយដុតដល់ព្រះយេហូវ៉ា។