ប៉ុន្ដែ លោកយ៉ាកុបឆ្លើយថា៖ «លោកបងជ្រាបហើយថា កូនក្មេងវានៅទន់ ហើយហ្វូងចៀម ហ្វូងគោដែលនៅជាមួយខ្ញុំក៏បំបៅកូន បើបង្ខំវាឲ្យខំប្រឹងដើរតែមួយថ្ងៃ នោះនឹងស្លាប់ទាំងអស់ជាមិនខាន។
១ សាំយូអែល 6:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏ធ្វើដូច្នោះ គឺគេយកគោញីពីរដែលបំបៅកូន នាំមកទឹមនឹងរទេះ រួចបង្ខាំងកូនទុកនៅក្នុងក្រោលវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិភីលីស្ទីនក៏ធ្វើតាម។ ពួកគេយកមេគោពីរក្បាលដែលកំពុងបំបៅកូនមកទឹមរទេះ ហើយបង្ឃាំងកូនវានៅក្នុងក្រោល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ធ្វើដូច្នោះ គឺគេយកគោញី២ដែលបំបៅកូន នាំមកទឹមនឹងរទេះ រួចបង្ខាំងកូនទុកនៅក្នុងក្រោលវិញ អាល់គីតាប ជនជាតិភីលីស្ទីនក៏ធ្វើតាម។ ពួកគេយកមេគោពីរក្បាលដែលកំពុងបំបៅកូនមកទឹមរទេះ ហើយបង្ខាំងកូនវានៅក្នុងក្រោល។ |
ប៉ុន្ដែ លោកយ៉ាកុបឆ្លើយថា៖ «លោកបងជ្រាបហើយថា កូនក្មេងវានៅទន់ ហើយហ្វូងចៀម ហ្វូងគោដែលនៅជាមួយខ្ញុំក៏បំបៅកូន បើបង្ខំវាឲ្យខំប្រឹងដើរតែមួយថ្ងៃ នោះនឹងស្លាប់ទាំងអស់ជាមិនខាន។
លុះដល់ប្រាំពីរដងហើយ ក៏ជម្រាបថា៖ «ឃើញមានពពកតូចប៉ុនបាតដៃមនុស្សឡើងពីសមុទ្រមក» លោកបង្គាប់ថា៖ «ចូរទៅទូលព្រះបាទអ័ហាប់ថា "សូមទឹមរទេះ ហើយចុះទៅ ដើម្បីកុំឲ្យអាក់ដំណើរដោយសារភ្លៀង"»។
ហើយយកហិបនៃព្រះយេហូវ៉ាមកដាក់លើរទេះ ព្រមទាំងប្រអប់ដែលមានរូបកណ្តុរមាស និងរូបឫសដូងបាតរបស់គេផង។
ចាំមើល ប្រសិនបើវាឡើងតាមផ្លូវដែលនាំទៅឯបេត-សេមែស ក្នុងដែនស្រុករបស់គេ នោះគឺជាព្រះអង្គហើយ ដែលបានធ្វើឲ្យយើងកើតមានសេចក្ដីអាក្រក់យ៉ាងធំនេះ តែបើមិនដូច្នោះ នោះយើងនឹងដឹងថា មិនមែនព្រះហស្តរបស់ព្រះអង្គដែលបានវាយយើងទេ គឺជាគ្រោះរបស់យើងវិញ»។