ព្រះយេហូវ៉ានឹងច្បាំងជំនួសអ្នករាល់គ្នា ហើយអ្នករាល់គ្នាគ្រាន់តែនៅស្ងៀមប៉ុណ្ណោះ»។
១ សាំយូអែល 4:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកភីលីស្ទីនមានសេចក្ដីភ័យ ដោយពោលថា៖ «ព្រះ បានយាងមកក្នុងជំរំទ័ពហើយ» រួចក៏និយាយទៀតថា៖ «វេទនាដល់យើងហើយ! ដ្បិតពីដើមមិនដែលមានដូច្នេះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកភីលីស្ទីនក៏ភិតភ័យ ហើយពោលថា៖ «ព្រះរបស់ពួកគេយាងមកដល់ជំរំរបស់គេហើយ។ យើងមុខជាត្រូវវេទនាពុំខាន ដ្បិតពីមុន មិនដែលមានហេតុការណ៍ដូច្នេះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកភីលីស្ទីនមានសេចក្ដីភ័យ ដោយថា ព្រះបានយាងមកក្នុងទីបោះទ័ពគេហើយ រួចក៏ថា វរហើយ យើងរាល់គ្នា ដ្បិតកាលពីដើមមិនដែលមានដូច្នេះឡើយ អាល់គីតាប ពួកភីលីស្ទីនក៏ភិតភ័យ ហើយពោលថា៖ «ព្រះរបស់ពួកគេមកដល់ជំរំរបស់គេហើយ។ យើងមុខជាត្រូវវេទនាពុំខាន ដ្បិតពីមុន មិនដែលមានហេតុការណ៍ដូច្នេះទេ។ |
ព្រះយេហូវ៉ានឹងច្បាំងជំនួសអ្នករាល់គ្នា ហើយអ្នករាល់គ្នាគ្រាន់តែនៅស្ងៀមប៉ុណ្ណោះ»។
ព្រះអង្គធ្វើឲ្យកង់រទេះរបស់គេរបូតចេញ ឲ្យគេបរដោយពិបាក។ ពួកអេស៊ីព្ទស្រែកថា៖ «ចូរយើងនាំគ្នារត់ចេញពីសាសន៍អ៊ីស្រាអែលទៅ ដ្បិតព្រះយេហូវ៉ាច្បាំងនឹងយើងជាសាសន៍អេស៊ីព្ទ ជំនួសពួកគេហើយ»។
តើមនុស្សតែម្នាក់អាចដេញមួយពាន់នាក់ ឬពីរនាក់ធ្វើឲ្យមួយម៉ឺននាក់រត់ទៅដូចម្ដេចបាន បើព្រះដ៏ជាថ្មដារបស់គេមិនបានលក់គេ ឬព្រះយេហូវ៉ាមិនបានប្រគល់គេទៅនោះ?
កាលពួកភីលីស្ទីនបានឮសូរសម្រែកដូច្នោះ ក៏សួរគ្នាថា៖ «តើសូរសម្រែកអ្វីខ្លាំងដល់ម៉្លេះ នៅទីបោះទ័ពរបស់ពួកសាសន៍ហេព្រើរ?» ពេលគេយល់ឃើញថា ហិបនៃព្រះយេហូវ៉ាបានមកដល់ទីបោះទ័ពហើយ
វេទនាដល់យើងហើយ! តើមានអ្នកណាអាចជួយយើងឲ្យរួចពីកណ្ដាប់ដៃនៃព្រះដ៏ខ្លាំងពូកែនេះ? គឺព្រះទាំងនោះហើយ ដែលបានវាយពួកសាសន៍អេស៊ីព្ទនៅទីរហោស្ថាន ដោយសេចក្ដីវេទនាគ្រប់យ៉ាង