ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 4:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ហិប​របស់​ព្រះ គេ​ក៏​ចាប់​នាំ​យក​ទៅ ចំណែក​ហុបនី និង​ភីនេ‌ហាស ជា​កូន​លោកអេលី​ទាំង​ពីរ​ក៏​ស្លាប់​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហិប​របស់​ព្រះ‌ជាម្ចាស់​ត្រូវ​ខ្មាំង​ដណ្ដើម​យក​បាន ហើយ​កូន​ប្រុស​ទាំង​ពីរ​របស់​លោក​អេលី គឺ​ហូបនី និង​ភីនេ‌ហាស​ក៏​បាត់​បង់​ជីវិត​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ហឹប​របស់​ព្រះ គេ​ក៏​ចាប់​នាំ​យក​ទៅ ចំណែក​ហុបនីនឹង​ភីនេ‌ហាស ជា​កូន​អេលី​ទាំង​២ ក៏​ស្លាប់​ដែរ។

សូមមើលជំពូក

អាល់គីតាប

ហិប​របស់​អុលឡោះ​ត្រូវ​ខ្មាំង​ដណ្តើម​យក​បាន ហើយ​កូន​ប្រុស​ទាំង​ពីរ​របស់​លោក​អេលី គឺ ហូបនី និង​ភីនេ‌ហាស​ក៏​បាត់​បង់​ជីវិត​ដែរ។

សូមមើលជំពូក



១ សាំ‌យូ‌អែល 4:11
10 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ ប៉ុន្តែ គេ​បាន​ល្បង‌ល​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​បះ‌បោរ​ទាស់​នឹង​ព្រះ‌អង្គ មិន​បាន​កាន់​តាម​បញ្ញត្តិ​របស់​ព្រះ‌អង្គ​ឡើយ


ពួក​សង្ឃ​របស់​គេ​បាន​ដួល​ស្លាប់​ដោយ​ដាវ តែ​ប្រពន្ធ​របស់​គេ​មិន​បាន​យំ​សោក​ឡើយ។


វេទនា​ដល់​មនុស្ស​អាក្រក់​គេ នឹង​ត្រូវ​សេចក្ដី​ទុក្ខ​ព្រួយ ដ្បិត​ការ​ដែល​ដៃ​គេ​បាន​ធ្វើ​នោះ នឹង​បាន​សង​ដល់​គេ​វិញ។


ចូរ​អ្នក​រាល់​គ្នា​ទៅ​ទី​កន្លែង​របស់​យើង ដែល​នៅ​ត្រង់​ស៊ីឡូរ​ចុះ ជា​កន្លែង​ដែល​យើង​បាន​តាំង​ឈ្មោះ​យើង​ឲ្យ​នៅ​មុន​ដំបូង ត្រូវ​ពិចារណា​មើល ដែល​យើង​បាន​ធ្វើ​ដល់​កន្លែង​នោះ​ជា​យ៉ាង​ណា ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​យើង


មើល៍! នឹង​មាន​គ្រា​មក​ដល់ យើង​នឹង​កាត់​អំណាច​របស់​អ្នក​ចេញ ព្រម​ទាំង​អំណាច​របស់​បុព្វ‌បុរស​របស់​អ្នក​ដែរ រហូត​ដល់​គ្មាន​មនុស្ស​ចាស់​នៅ​ក្នុង​ជំនួរ‌វង្ស​របស់​អ្នក​ឡើយ។


ពេល​នោះ អ្នក​នឹង​មានចិត្ត​ច្រណែន ទាំង​ឈឺ​ចាប់ ដោយ​ឃើញ​ការ​ចម្រុង​ចម្រើន ដែល​ព្រះ​ប្រោស​ប្រទាន​ដល់​សាសន៍​អ៊ីស្រា‌អែល ហើយ​នឹង​គ្មាន​មនុស្ស​ចាស់​នៅ​ក្នុង​ជំនួរ‌វង្ស​របស់​អ្នក​ជា​រៀង​រហូត។


នេះ​ជា​ទី​សម្គាល់​សម្រាប់​អ្នក ជា​ការ​ដែល​ត្រូវ​កើត​ដល់​ហុបនី និង​ភីនេ‌ហាស កូន​ទាំង​ពីរ​នាក់​របស់​អ្នក គឺ​គេ​នឹង​ស្លាប់​ទាំង​ពីរ​នាក់​នៅ​ថ្ងៃ​តែ​មួយ។


នៅ​ថ្ងៃ​នោះ យើង​សម្រេច​ទាស់​នឹង​អេលី តាម​គ្រប់​ការ​ដែល​យើង​បាន​ព្រមាន​គ្រួសារ​របស់​លោក​ហើយ តាំង​ពី​ដើម៊​រហូត​ដល់​ចុង​បញ្ចប់​ផង។


នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា អ៊ីកាបូឌ ដែល​មានន័យ​ថា៖ «សិរី‌ល្អ​បាន​ចេញ​ពី​ពួក​អ៊ីស្រា‌អែល​បាត់​ហើយ» គឺ​ដោយ​ព្រោះ​គេ​បាន​ចាប់​យក​ហិប​នៃ​ព្រះ​ទៅ ហើយ​ព្រោះ​ឪពុក​ក្មេក និង​ប្តី​នាង​ផង។