ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 28:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​ស្តេច​សូល​បាន​ទត​ឃើញ​ពល​ទ័ព​ខាង​ពួក​ភីលី‌ស្ទីន ទ្រង់​ក៏​ភ័យ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​ញាប់‌ញ័រ​ជា​ខ្លាំង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ព្រះ‌បាទ​សូល​ឃើញ​ជំរំ​របស់​កង‌ទ័ព​ភីលីស្ទីន ទ្រង់​ភ័យ​ខ្លាច ហើយ​ញ័រ​រន្ធត់​ជា​ខ្លាំង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​សូល​ទ្រង់​ទត​ឃើញ​ពល​ទ័ព​ខាង​ពួក​ភីលីស្ទីន នោះ​ទ្រង់​ក៏​ភ័យ ហើយ​មាន​ព្រះ‌ទ័យ​ញាប់‌ញ័រ​ជា​ខ្លាំង

សូមមើលជំពូក

អាល់គីតាប

កាល​ស្តេច​សូល​ឃើញ​ជំរំ​របស់​កង‌ទ័ព​ភីលី‌ស្ទីន គាត់​ភ័យ​ខ្លាច ហើយ​ញ័រ​រន្ធត់​ជា​ខ្លាំង។

សូមមើលជំពូក



១ សាំ‌យូ‌អែល 28:5
11 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​សូរ​គួរ​ស្ញែង​ខ្លាច​ឮ​ដល់​ត្រចៀក​គេ ក្នុង​ពេល​ដែល​កំពុង​តែ​ចម្រើន នោះ​មេ​បំផ្លាញ​នឹង​មក​លើ​គេ។


សេចក្ដី​ស្ញែង​ខ្លាច​នឹង​បំភ័យ​គេ​នៅ​គ្រប់​ទិស ហើយ​នឹង​ដេញ​តាម​ប្រកិត​នៅ​កែង​ជើង​គេ។


គេ​ត្រូវ​អន្តរធាន​ទៅ​យ៉ាង​ឆាប់​ដល់​ម៉្លេះ គេ​ត្រូវ​រលាយ​សូន្យ​ទៅ ដោយ​ហេតុ​គួរ​ស្ញែង!


សេចក្ដី​ដែល​មនុស្ស​អាក្រក់​ភ័យ​ខ្លាច នោះ​នឹង​កើត​ឡើង​ដល់​គេ​ជា​ពិត ហើយ​សេចក្ដី​ដែល​មនុស្ស​សុចរិត ប្រាថ្នា​ចង់​បាន នោះ​នឹង​បាន​បើក​ឲ្យ​ដែរ។


គ្រា​នោះ មាន​ដំណឹង​មក​ដល់​ពួក​វង្ស​ដាវីឌ​ថា សាសន៍​ស៊ីរី​បាន​ចូល​ដៃ​នឹង​ពួក​អេប្រាអិម​ហើយ ដូច្នេះ ព្រះបាទ​អេហាស​ញ័រ​រន្ធត់ ព្រម​ទាំង​ចិត្ត​របស់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ផង ប្រៀប​ដូច​ជា​ព្រៃ​ឈើ​រញ្ជួយ​ដោយ​ត្រូវ​ខ្យល់​បក់បោក។


ពេល​នោះ ព្រះ‌ភក្ត្រ​បំព្រង​របស់​ស្តេច​ក៏​ផ្លាស់​ប្រែ ហើយ​គំនិត​ស្ដេច​ក៏​នាំ​ឲ្យ​ព្រួយ​បារម្ភ ព្រះ​កាយ​ពល​ទន់​ខ្សោយ ហើយ​ជង្គង់​ស្ដេចប្រដំ​គ្នា។


ពួក​ភីលី‌ស្ទីន​បាន​ប្រមូល​គ្នា​មក​បោះ​ទ័ព​នៅ​ត្រង់​ស៊ូណែម ហើយ​ស្ដេច​សូល​ក៏​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ទៅ​បោះ​ទ័ព​នៅ​ត្រង់​គីល‌បោ​ដែរ។


នៅ​ពេល​ស្តេច​សូល​ទូល​ដល់​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌អង្គ​មិន​ឆ្លើយ​តប​សោះ ទោះ​បើ​ដោយ​ការ​ពន្យល់​សប្តិ ឬ​ដោយ‌សារ​អ៊ូរីម ឬ​ដោយ​ពួក​ហោរា​ក្តី។